Home អភិវឌ្ឍន៍ខ្លួនឯង ត្រូវតែដឹង! រឿងដែលអ្នកគួរប្រយ័ត្នក្នុងការរស់នៅប្រចាំថ្ងៃ

ត្រូវតែដឹង! រឿងដែលអ្នកគួរប្រយ័ត្នក្នុងការរស់នៅប្រចាំថ្ងៃ

ការរស់នៅក្នុងសង្គមបច្ចុប្បន្នទាមទារការប្រុងប្រយ័ត្នខ្ពស់ មិនត្រឹមតែចំពោះបញ្ហាសុខភាពនោះទេ ប៉ុន្តែចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ហិរញ្ញវត្ថុ និងផ្លូវចិត្តផងដែរ។ តែបើមានការធ្វេសប្រហែសលើចំណុចទាំងនេះ អាចនាំមកនូវផលវិបាកធ្ងន់ធ្ងរ។ ខាងក្រោមនេះជា ៥ រឿងដែលអ្នកគួរប្រយ័ត្នក្នុងជីវភាពប្រចាំថ្ងៃ៖

១. សុវត្ថិភាពលើបណ្តាញសង្គម និងព័ត៌មានផ្ទាល់ខ្លួន
នៅក្នុងយុគសម័យឌីជីថល ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកគឺមានតម្លៃ។ ការធ្វេសប្រហែសអាចធ្វើឲ្យអ្នកក្លាយជាជនរងគ្រោះនៃការបោកប្រាស់។ ដូច្នេះកុំចែករំលែកលេខកូដសម្ងាត់ ឲ្យនរណាម្នាក់ឡើយ។ ថែមពីនេះត្រូវប្រយ័ត្នចំពោះតំណភ្ជាប់ (Links) ដែលមកពីប្រភពមិនស្គាល់ ហើយប្រើពាក្យសម្ងាត់រឹងមាំសម្រាប់គ្រប់គណនីទាំងអស់។

២. ការចំណាយហួសពីលទ្ធភាព
ការចាយវាយតាមអារម្មណ៍ និងការប្រើប្រាស់បំណុលសម្រាប់របស់របរមិនចាំបាច់ គឺជាអន្ទាក់ហិរញ្ញវត្ថុដ៏ធំបំផុត។ ដូចនេះអ្នកត្រូវមានថវិកាចំណូល ចំណាយឱ្យបានច្បាស់លាស់។ ថែនពីនេះបើអាច អ្នកគួរអនុវត្តច្បាប់ពន្យារពេល ៧២ ម៉ោងមុននឹងទិញអ្វីមួយ ហើយជៀសវាងការខ្ចីលុយសម្រាប់តែការកម្សាន្ត។ល។

៣. ការមើលរំលងសុខភាពរាងកាយតូចៗ
ជំងឺធ្ងន់ធ្ងរតែងតែចាប់ផ្តើមពីបញ្ហាតូចតាចដែលយើងធ្វេសប្រហែស។ ការរវល់ខ្លាំងពេកក្នុងការងារ អាចធ្វើឲ្យអ្នកខកខានការថែទាំខ្លួនឯង។ ដូចនេះកុំពន្យារពេលការទៅជួបគ្រូពេទ្យនៅពេលអ្នកមានអារម្មណ៍មិនស្រួល និងត្រូវឲ្យតម្លៃលើការគេងគ្រប់គ្រាន់ និងការហាត់ប្រាណប្រចាំថ្ងៃដើម្បីសុខភាព។

៤. ការចំណាយពេលវេលាជាមួយមនុស្សអវិជ្ជមាន
មនុស្សអវិជ្ជមានអាចលួចយកថាមពលចិត្តរបស់អ្នក ហើយធ្វើឲ្យអ្នកមានអារម្មណ៍អស់សង្ឃឹមដោយមិនដឹងខ្លួន និងធ្វើឱ្យបរិយាកាសនៃការរស់នៅរបស់អ្នកមិនរីកចម្រើន។ ដូចនេះអ្នកត្រូវកំណត់ព្រំដែនឱ្យបានច្បាស់លាស់ ជាមួយមនុស្សប្រភេទនេះ។ ជៀសវាងការចូលរួមក្នុងការត្អូញត្អែររបស់ពួកគេ ហើយចំណាយពេលច្រើនជាមួយមនុស្សដែលលើកទឹកចិត្តនិងគាំទ្រអ្នក។

៥. ភាពយឺតយ៉ាវក្នុងការរៀនសូត្រជំនាញថ្មីៗ
នៅក្នុងសង្គមដែលបច្ចេកវិទ្យាកំពុងផ្លាស់ប្តូរយ៉ាងលឿន ហើយជំនាញរបស់អ្នកអាចនឹងវិវត្តន៍ទៅរកអ្វីកាន់តែថ្មី។ តែបើអ្នកការមិនបន្តរៀន វាគឺជាការប្រថុយនឹងអាជីពរបស់អ្នក និងការរីកចម្រើនរបស់អ្នកណាស់។ ដូចនេះអ្នកត្រូវមានវិន័យក្នុងការរៀនសូត្រជំនាញថ្មីៗដែលត្រូវនឹងតម្រូវការទីផ្សារជារៀងរាល់ថ្ងៃ។

សរុបមក ការរស់នៅប្រកបដោយការប្រុងប្រយ័ត្ន គឺជារបៀបរស់នៅដ៏ឆ្លាតវៃ។ ការអនុវត្តវិន័យទាំង ៥ នេះ គឺជាការវិនិយោគដ៏ល្អបំផុតលើសុខភាព ហិរញ្ញវត្ថុ និងអនាគតរបស់អ្នក។