spot_img
spot_img
Homeធុរកិច្ចធុរកិច្ច​អន្តរជាតិNike បើកគេហទំព័រលក់ស្បែកជើងជជុះ Nike Refurbished សំដៅឆ្ពោះទៅរកគោលដៅ Net Zero

Nike បើកគេហទំព័រលក់ស្បែកជើងជជុះ Nike Refurbished សំដៅឆ្ពោះទៅរកគោលដៅ Net Zero

-

ក្នុងឆ្នាំ 2014 ទីផ្សារស្បែកជើងមានតម្លៃប្រមាណ 45 ពាន់លានដុល្លារ។ ហើយបន្តកើនឡើងដោយលោតផ្លោះរហូតដល់ឆ្នាំ 2023 នេះ ទីផ្សារស្បែកជើងប៉ាតាមានតម្លៃរហូតដល់ 72.2 ពាន់លានដុល្លារអាមេរិក។ ហើយត្រូវបានគេរំពឹងថានឹងកើនឡើងដល់ 100 ពាន់លានដុល្លារអាមេរិកនៅឆ្នាំ 2026។ មិនត្រឹមតែទីផ្សារសម្រាប់ស្បែកជើងប៉ាតាដែលទើបនឹងផលិតថ្មីៗប៉ុណ្ណោះទេ ។ ប៉ុន្តែទីផ្សារលក់ស្បែកជើងប៉ាតាជជុះ និងលក់បន្តក៏កំពុងកើនឡើងផងដែរ។ 

នៅឆ្នាំ 2021 ត្រូវបានគេរាយការណ៍ថាទីផ្សារស្បែកជើងប៉ាតាលក់បន្តមានតម្លៃរហូតដល់ 10 ពាន់លានដុល្លារ។ ទន្ទឹមនឹងនេះដែរ ទីផ្សារស្បែកជើងប៉ាតាជជុះមានតម្លៃរហូតដល់ 12.8 ពាន់លានដុល្លារអាមេរិក។ ជាមួយនឹងការរីកចម្រើនថ្មីៗនេះ Nike បានបើកគេហទំព័រផ្ទាល់ខ្លួនសម្រាប់លក់ស្បែកជើងប៉ាតាជជជុះដែលមានឈ្មោះថា Nike Refurbished ។ តាមពិត Nike Refurbished ធ្លាប់មានពីមុននៅឆ្នាំ 2021 ប៉ុន្តែវាមិនទាន់បានបើកដំណើរការពេញលេញនៅឡើយទេ។ ការបើកដំណើរការឡើងវិញនៃ Nike Refurbished ដើម្បីពង្រីកតំបន់លក់ស្បែកជើងប៉ាតាជជុះ។ 

Nike Refurbished មិនត្រឹមតែដើម្បីគាំទ្រដល់ការរីកចម្រើននៃទីផ្សារស្បែកជើងប៉ាតាជជុះប៉ុណ្ណោះទេ។ ប៉ុន្តែគោលបំណងចម្បងគឺមកពីក្រុមហ៊ុន Nike ប្រកាសបេសកកម្មរបស់ខ្លួនក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថានចាប់តាំងពីឆ្នាំ 2019 ជាមួយនឹងគម្រោង Move to Zero ក្នុងគោលបំណងកាត់បន្ថយការបញ្ចេញកាបូនដល់សូន្យ។ និងកាត់បន្ថយការបង្កើតសំរាម និងកាកសំណល់ឱ្យនៅត្រឹមសូន្យ។

ស្បែកជើងដែលនឹងត្រូវបានលក់នៅក្នុង Nike Refurbished គឺជាស្បែកជើងដែលអតិថិជនNike បានទិញហើយយកមកផ្លាស់ប្តូរវិញ ឬការខូចខាតតិចតួចនៅលើស្បែកជើង ។ ជំនួសដោយការបោះចោលជាសំរាម Nike បានយកមកវិញដើម្បីជួសជុល ដើម្បីឱ្យវាដូចថ្មី និងឲ្យវាក្លាយជារបស់ប្រើបានតាមដែលអាចធ្វើទៅបាន។ ទោះវាថ្មីប៉ុន្តែពួកគេនៅ តែចាត់ទុកថាជាស្បែកជើង ដែលត្រូវបានប្រើហើយ។ សំខាន់​តម្លៃ​លក់​នឹង​ថោក​ជាង​តម្លៃ​ធម្មតា​ជាង​ ៥០% ៕

ឯកសារយោង

https://hypebeast.com/2023/9/nike-refurbished-online-launch-info  

https://greyjournal.net/hustle/finance/global-sneaker-resale- market-estimated-at-6-billion/  

https://www.persistencemarketresearch.com/market-research/second-hand-footwear-market.asp  

https://leaders.com/news/business/inside-the-growing -sneaker-resale-market/ 

 

Hoeun Sokchenda
Hoeun Sokchenda
កញ្ញាគឺជាអ្នកបង្កើតមាតិកាអាហារ និងទីកន្លែងទំនងៗ​។ កញ្ញាបានបញ្ចប់បរិញ្ញាបត្រផែ្នកគ្រប់គ្រងទេសចរណ៍នៅសកលវិទ្យល័យភូមិន្ទភ្នំពេញ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ