ប្រទេសជប៉ុនត្រូវបានគេស្គាល់ថាមានប្រជាជនដែលមានអាយុវែងជាគេបំផុតក្នុងពិភពលោក។ បើគិតត្រឹមខែកញ្ញា ឆ្នាំ 2021 គេឃើញថាមនុស្សជាង 86,000 នាក់នៅក្នុងប្រទេសនេះមានអាយុ 100 ឆ្នាំឬចាស់ជាងនេះ ដោយភាគច្រើននៃអ្នកអាយុវែងនេះគឺជាស្ត្រី។ ហើយបើគិតត្រឹមខែកញ្ញា ឆ្នាំ 2024 ចំនួននោះបានកើនឡើងកាន់តែច្រើនប្រហែល 95,119 នាក់ដែលមានអាយុចាប់ពី 100 ឆ្នាំឡើងទៅ ដែលភាគច្រើនជាស្រ្តីដូចគ្នា។
ចំនួនកើនឡើងនេះបង្ហាញពីប្រជាជនជប៉ុនបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើសុខភាពរបស់ខ្លួន ជាងនេះទៅទៀតគឺបង្ហាញពីរបៀបដែលប្រទេសជប៉ុនថែរក្សាប្រជាជនរបស់ខ្លួនបានល្អតាមរយៈការថែទាំសុខភាព របបអាហារបែបប្រពៃណីដែលមានសុខភាពល្អ និងផ្តល់ការគាំទ្រខ្លាំងសម្រាប់មនុស្សចាស់។
យ៉ាងណាមិញ ជារៀងរាល់ឆ្នាំចំនួនមនុស្សរស់នៅរហូតដល់ 100 ឆ្នាំនៅតែបន្តកើនឡើង។ ភាពជោគជ័យរបស់ប្រទេសជប៉ុនក្នុងការជួយមនុស្សឱ្យមានអាយុវែងនេះ បានធ្វើឱ្យវាក្លាយជាអ្នកដឹកនាំពិភពលោកក្នុងមនុស្សវ័យចំណាស់ដែលមានសុខភាពល្អ និងអាយុវែង នេះជាហេតុធ្វើឱ្យគេស្គាល់ថាប្រទេសជប៉ុនជាប្រទេសដ៏ល្អបំផុតដែលសម្បូរទៅដោយមនុស្សដែលមានសុខភាពល្អ និងអាយុវែង។