spot_img
spot_img
Homeទូទៅបើកចិត្តឱ្យទូលាយ! អ្នកនឹងឃើញពិភពលោកកាន់តែធំ

បើកចិត្តឱ្យទូលាយ! អ្នកនឹងឃើញពិភពលោកកាន់តែធំ

-

ពាក្យថា «ចិត្តទូលាយ» មិនមែនមានន័យថាគ្រាន់តែជាការចែករំលែកលុយកាក់នោះទេ ប៉ុន្តែវាមានន័យថាការមានផ្នត់គំនិតបើកចំហរ (Open Mindset) ការចេះអធ្យាស្រ័យ និងការមិនប្រកាន់រឿងតូចតាច។ នៅពេលដែលអ្នករៀនបើកចិត្តឱ្យទូលាយ អ្នកនឹងឃើញថាជីវិតរបស់អ្នកមានភាពស្រាលស្រឡះ និងពោរពេញដោយឱកាស។ ខាងក្រោមនេះជារឿង ៥ យ៉ាងដែលនឹងកើតឡើងនៅពេលអ្នកធ្វើចិត្តឱ្យទូលាយ៖

១. ទទួលបានសេចក្តីសុខផ្លូវចិត្ត
ចិត្តចង្អៀតតែងតែពោរពេញទៅដោយការវិនិច្ឆ័យ ការខឹងសម្បា និងការប្រកាន់។ ប៉ុន្តែបើអ្នកបើកចិត្តឱ្យទូលាយអ្នកនឹងយល់ថា មនុស្សគ្រប់រូបសុទ្ធតែមានកំហុស ហើយអ្នកមិនយកទង្វើរបស់គេមកដាក់ជាសម្ពាធលើខ្លួនឯងឡើយ។ នេះគឺជាគន្លឹះនៃសន្តិភាពផ្លូវចិត្ត។

២. រៀនសូត្របានច្រើនជាងមុន
មនុស្សចិត្តទូលាយ មិនគិតថាខ្លួនឯងត្រូវគ្រប់ពេលនោះទេ។ ពួកគេបើកចំហរទទួលយកគំនិតយោបល់របស់អ្នកដទៃ សូម្បីតែមនុស្សដែលក្មេងជាង ឬមានឋានៈទាបជាងខ្លួន។ ហើយផ្នត់គំនិតបែបនេះ ធ្វើឱ្យអ្នកក្លាយជាមនុស្សដែលរីកចម្រើនចំណេះដឹងឥតឈប់ឈរ។ល។

៣. ប្រែក្លាយសត្រូវមកជាមិត្ត
គ្មាននរណាម្នាក់ចូលចិត្តនៅក្បែរមនុស្សដែលគិតតែពីខ្លួនឯង ឬចាប់កំហុសនោះទេ។ ភាពទូលាយនៃចិត្តរបស់អ្នក (ការយល់ចិត្ត ការអត់ធ្មត់ និងការចែករំលែក) គឺជាមេដែកដែលទាក់ទាញមនុស្សល្អៗឱ្យចូលមកក្នុងជីវិតរបស់អ្នក និងធ្វើឱ្យទំនាក់ទំនងកាន់តែរឹងមាំ។

៤. មើលឃើញឱកាស ជំនួសឱ្យបញ្ហា
នៅពេលចិត្តអ្នកទូលាយ អ្នកនឹងមើលឃើញពិភពលោកក្នុងទស្សនវិស័យធំជាងមុន (Big Picture)។ ជំនួសឱ្យការត្អូញត្អែរពេលជួបបញ្ហា អ្នកនឹងមើលឃើញថាវាជាឱកាសដើម្បីដោះស្រាយ និងបង្ហាញសមត្ថភាព។

៥. ងាយស្រួលសម្របខ្លួន
ជីវិតតែងតែមានការផ្លាស់ប្តូរ។ មនុស្សចិត្តចង្អៀតតែងតែតស៊ូប្រឆាំងនឹងការផ្លាស់ប្តូរ ចំណែកឯមនុស្សចិត្តទូលាយ ហ៊ានទទួលយកអ្វីដែលថ្មី។ ភាពបត់បែននេះហើយដែលធ្វើឱ្យអ្នកអាចរស់រានមានជីវិត និងជោគជ័យក្នុងគ្រប់កាលៈទេសៈ។

សរុបមក «ចិត្តទូលាយ» គឺជាកូនសោរដោះសោសក្តានុពលរបស់អ្នក។ នៅពេលអ្នកឈប់ដាក់កំហិតលើខ្លួនឯង និងអ្នកដទៃ អ្នកនឹងបើកទ្វារទទួលយកនូវសេចក្តីសុខ និងភាពជោគជ័យដែលគ្មានដែនកំណត់។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ