ក្រុមហ៊ុន PayPal បានចូលក្នុងទីផ្សារ រូបិយប័ណ្ណឌីជីថល(cryptocurrency) ដោយប្រកាសថាអតិថិជនរបស់ខ្លួននឹងអាចទិញនិងលក់ Bitcoin និងរូបិយប័ណ្ណនិម្មិតផ្សេងទៀតដោយប្រើគណនី PayPal របស់ពួកគេ។កាក់និម្មិតទាំងនោះអាចត្រូវបានប្រើដើម្បីទិញរបស់របរពីអ្នកលក់ ២៦ លានកន្លែងដែលទទួលយក PayPal ។
តម្លៃ Bitcoin បានកើនឡើងស្របពេលដែលព័ត៌មាននេះ ដោយបានបំបែកកំណត់ត្រាឡើងតម្លៃដល់ទៅ ១២.០០០ ដុល្លារ (៩,១៧០ ដុល្លារ) ។
រូបបិយបណ្ណឌីជីថលផ្សេងទៀតដែលត្រូវបន្ថែមមុនគេនៅក្នុងវេទិការរបស់ Paypal គឺ Ethereum, Litecoin, និង Bitcoin Cashហើយក្រុមហ៊ុននេះបាននិយាយថា រូបិយប័ណ្ណឌីជីថលទាំងនោះអាចរក្សាទុកដោយផ្ទាល់នៅក្នុងកាបូបឌីជីថលរបស់ PayPal ។
ព័ត៌មាននេះ នឹងធ្វើឱ្យទីផ្សារលុយឌីជីថលមានភាពកក្រើកមួយកម្រិតបន្ថែមទៀតបន្ទាប់ពីបានស្ងៀមស្ងាត់មួយរយៈកន្លងមកនេះ។