គេហទំព័រដែលលក់ផលិតផលសត្វចិញ្ចឹម Petz-Commerce ក្នុងប្រទេសប្រេស៊ីល វានាំបច្ចេកវិទ្យា AI មកកាន់គេហទំព័រ ដើម្បីឱ្យម្ចាស់ដឹងថា វត្ថុណាមួយនៅលើគេហទំព័រដែលឆ្កែមើលឃើញ និងចង់បាន។ ដោយការរកឃើញអារម្មណ៍នៅលើមុខ និងឥរិយាបថរបស់សត្វ ដើម្បីឱ្យម្ចាស់អាចធ្វើការសម្រេចចិត្តទិញដែលពេញចិត្តចំពោះសត្វចិញ្ចឹមរបស់ពួកគេ។
យុទ្ធនាការទីផ្សារចុងក្រោយនេះ កំណត់គោលដៅម្ចាស់សត្វចិញ្ចឹមដោយការលួងលោមសត្វចិញ្ចឹមរបស់ពួកគេ។ សូមអោយម្ចាស់សត្វដឹងថាចាប់ពីពេលនេះទៅប្រសិនបើអ្នកចង់ទិញរបស់អោយសត្វចិញ្ចឹមជាទីស្រលាញ់របស់អ្នក អ្នកមិនចាំបាច់ទាយទៀតទេ ព្រោះថ្ងៃនេះ petz.com របស់ប្រទេសប្រេស៊ីល ត្រៀមខ្លួនសម្រាប់សត្វចិញ្ចឹមចូលមកទិញទំនិញតាមការចង់បាន។
លទ្ធផលនៃយុទ្ធនាការ Pet-Commerce នេះមិនទាន់ត្រូវបានប្រកាសនៅឡើយទេ។ ប៉ុន្តែខ្ញុំជឿថាប្រសិនបើម្ចាស់ឆ្កែដឹង ពួកគេក៏ចង់សាកល្បងវាលើឆ្កែរបស់ពួកគេដែរ។
លើកនេះ យុទ្ធនាការទីផ្សារ Petz.com របស់ប្រទេសប្រេស៊ីលអាចជាការវិនិយោគដ៏ធំមួយនៅពេលដំបូង និងមិនទាន់ទទួលបានលទ្ធផលដ៏មានតម្លៃក្នុងរយៈពេលយូរ ប៉ុន្តែនឹងអាចឈានទៅមុខជាងដៃគូប្រកួតប្រជែងដែលមិនមានឆន្ទៈក្នុងការអភិវឌ្ឍន៍ការច្នៃប្រឌិតថ្មីៗដូចជា Petz.com ដែលនាំយកមកនូវ AI ដើម្បីជួយស្វែងរកក្រុមគោលដៅថ្មី និងទីផ្សារថ្មីនៅពេលនេះ ព្រោះទីផ្សារមិនមែនគ្រាន់តែបង្កើតការលក់នោះទេ ប៉ុន្តែវាគឺជាការបង្កើតតម្រូវការថ្មី ឬទីផ្សារថ្មី។