spot_img
spot_img
Homeទូទៅទីតាំងទាំង 6 កន្លែងដែលអ្នកមិនគួររំលងពេលទៅលេងកម្សាន្តខេត្តសៀមរាប

ទីតាំងទាំង 6 កន្លែងដែលអ្នកមិនគួររំលងពេលទៅលេងកម្សាន្តខេត្តសៀមរាប

-

ខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរនៅក្នុងប្រទេសកម្ពុជា ដោយសារនៅខេត្តសៀមរាបមានប្រាសាទអង្គរវត្តដែលមានវ័យចំណាស់ពោលពេញទៅដោយរចនាប័ទដល់ប្រណិត ប៉ុន្តែក៏មានប្រាសាទដ៏ប្រណិតជាច្រើន និងកន្លែងកម្សាន្តដែលអ្នកទាំងអស់គ្នាមិនគួររំលង ដោយទីកន្លែងនោះមានដូចជា៖

1. ប្រាសាទអង្គរវត្ត

– ប្រាសាទអង្គរវត្តជានិមិត្តរូបនៃប្រទេសកម្ពុជា និងជាទីពេញនិយមដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនានូវសំណង់ស្ថាបត្យកម្មបុរាណ នៅតាមជញ្ចាំងប្រាសាទពោលពេញទៅដោយក្បូរក្បាច់រចនាប្រណិច ល្អឯក និងជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរមកមើលថ្ងៃលិចដ៏អស្ចារ្យ ដែលព្រះអាទិត្យស្ថិតនៅចំកំពូលនៃប្រាសាទ។

2. ប្រាសាទបាយ័ន

-មានទីតាំងនៅចំកណ្តាលអង្គរធំ ប្រាសាទបាយ័នមានភាពល្បីល្បាញដោយសារកំពូលនៃប្រាសាទមានការឆ្លាក់ផុសចេញមុខញញឹមជាច្រើន ដែលជាចម្លាក់លៀន និងជាសំណង់មានក្បូរក្បាច់យ៉ាងប្រណិតគួរជាទីទាក់ទាញដល់អ្នកទស្សនា។

3. ប្រាសាទតាព្រហ្ម

– នៅប្រាសាទតាព្រហ្មគេតែងនិយម និងស្គាល់ដោយសារឫសដើមឈើដ៏ធំល្វឹងល្វើយព័ទ្ធជុំវិញប្រាសាទនេះ មិនតែប៉ុណ្ណោះ ប្រាសាទតាព្រហ្ម មានបរិយាកាសស្ងប់ស្ងាត់ ស្រស់ស្រាយដែលពោលពេញទៅដោយព្រៃព្រឹក្សានៅទីកន្លែឺងនោះ។ ប្រាសាទតាព្រហ្មក៏ត្រូវបានគេយកទៅចាក់បង្ហាញនៅក្នុងខ្សែភាពយន្ត Tomb Raider ផងដែរ។

4. ផ្សាររាត្រីសៀមរាប

– ទីកន្លែងនេះនៅពេលល្ងាចគឺជាទីពេញនិយមរបស់ភ្ងៀវជាតិ និងអន្តរជាតិក្នុងការមើលដើរមើល ទិញនូវវត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ និងសិប្បកម្មក្នុងស្រុកជាដើម។

5. ផាប់ស្ត្រីត (Pub Street)

– ទីតាំង Pub Street និងផ្សាររាត្រីមានចម្ងាយមិនឆ្ងាយពីគ្នានោះទេ។ បន្ទាប់ពីដើរទិញអីវ៉ាន់ ឬ វត្ថុអនុស្សាវរីយ៍រួច អ្នកអាចដើរមកម្សាន្តនៅ Pub Street ដោយមានហាងអាហារជាច្រើន និងអាហារលក់តាមជញ្ចើមផ្លូវដែលអាចឱ្យអ្នកដើរលេងបណ្តើរ និងរីករាយជាមួយអាហារនៅទីនោះបណ្តើរ។

6. សួនបៃតងអង្គរ (អតីតភូមិវប្បធម៌ខ្មែរ)

– ទីកន្លែងសួនបៃតងអង្គរដែលកាលមុនគឺជា អតីតភូមិវប្បធម៌ខ្មែរ។ សួនបៃតងអង្គរបានដាក់បង្ហាញនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងស្ថាបត្យកម្មនៃប្រទេសកម្ពុជា លើសពីនេះបរិយាកាសនៅទីនោះពោលពេញទៅដោយព្រៃព្រឹក្សា ដែលធ្វើឱ្យអ្នកចូលទស្សនាមានអារម្មណ៍ស្រស់ស្រាយ និងត្រជាក់ភ្នែក។

នៅពេលអ្នកមកលេងកម្សាន្តនៅខេត្តសៀមរាប​ចូរកុំរំលងទីតាំងសំខាន់ៗខាងលើនេះឱ្យសោះ និងទីតាំងផេ្សងទៀតដែលអ្នកគួរតែទៅទស្សនាយ៉ាងហោចឱ្យបានម្តងគឺ ប្រាសាទព្រះខ័ន ទីតាំងអង្គរធំ ភ្នំបាខែង បន្ទាយស្រី និងតាមស្ទឹងសៀមរាប និងទីតាំង​ចម្រុះ​នៃ​ប្រវត្តិសាស្ត្រ វប្បធម៌ ជាច្រើនទៀត។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ