បច្ចុប្បន្ននេះប្រទេសថៃកំពុងសម្បូរដោយមនុស្សដែលមានវ័យចំណាស់ ដូចនេះហាងលក់រាយធំៗកំពុងបង្កើនការជួលបុគ្គលិកដែលមានអាយុចាប់ពី 55 ឆ្នាំឡើងទៅ។ ដោយសារបើគិតត្រឹមឆ្នាំឆ្នាំ 2025 នេះ មនុស្ស 1 នាក់ក្នុងចំណោម 5 នាក់នៅក្នុងប្រទេសថៃនឹងមានអាយុលើសពី 60 ឆ្នាំ ហើយចំនួននេះនឹងកើនឡើងដល់ 3 នាក់ក្នុងចំណោម 10 នាក់ក្នុងរយៈពេល 10 ឆ្នាំខាងមុខ។
ដូចនេះហើយហាងល្បីៗដូចជា Lotus’s, Makro, Big C, និង CJ More កំពុងកែសម្រួលគោលនយោបាយជ្រើសរើសបុគ្គលិក ដើម្បីគាំទ្រប្រជាពលរដ្ឋដែលមានវ័យចំណាស់។ ទន្ទឹងនឹងនេះហាង Makro និង Lotus’s បានចាប់ផ្តើមយុទ្ធនាការ “60 Still Good” ដើម្បីជួលមនុស្សចាស់ចំនួន 400,000 នាក់នៅឆ្នាំ 2030។
មនុស្សវ័យចំណាស់អាចនឹងធ្វើការពាក់កណ្តាលថ្ងៃក្នុងតួនាទីដូចជាការមើលស្តុកទំនិញទុកលើធ្នើ និងសេវាកម្មអតិថិជន ជាមួយនឹងប្រាក់ឈ្នួលសមរម្យ ហើយក៏ទទួលបានអត្ថប្រយោជន៍ដូចជាការពិនិត្យសុខភាពដោយឥតគិតថ្លៃផងដែរ។
ចំណែកឯកម្មវិធី “Senior Plus Cool Age” របស់ CJ More ក្នុងការគាទ្រំផ្តល់ការងារដល់មនុស្សចាស់ដែលមានវ័យចាប់ពី 55ឆ្នាំ ឡើងទៅ ដោយធ្វើការនៅហាងCJ More និងហាងកាហ្វេ Bao Café របស់ខ្លួន ដោយផ្តល់ជូននូវការងារក្រៅម៉ោង អត្ថប្រយោជន៍សុខភាព និងការធានារ៉ាប់រងអាយុជីវិត។