Home ទូទៅ ផ្លូវ​ថ្នល់លាយជាមួយ​ឈើឆ្នុក? នេះជាការ​រកឃើញ​ដ៏​ឆ្លាតវៃ​របស់​ប្រទេសព័រទុយហ្កាល់ដែលវាអាចកាត់បន្ថយសំឡេងកង់រថយន្តបាន 30%

ផ្លូវ​ថ្នល់លាយជាមួយ​ឈើឆ្នុក? នេះជាការ​រកឃើញ​ដ៏​ឆ្លាតវៃ​របស់​ប្រទេសព័រទុយហ្កាល់ដែលវាអាចកាត់បន្ថយសំឡេងកង់រថយន្តបាន 30%

ប្រទេសព័រទុយហ្កាល់បានបង្កើតវិធីថ្មីមួយដើម្បីសាងសង់ផ្លូវដែលមិនប៉ះពាល់ដល់បរិស្ថានដោយប្រើឆ្នុក ដែលជាវត្ថុធាតុដើមពីសំបកឈើរបស់ដើមឈើ oak។ ផ្លូវដែលផលិតពីឆ្នុកគឺមានភាពស្ងាត់ជាងមុន កាត់បន្ថយសំឡេងកង់រថយន្តបានដល់ទៅ 30% និងរក្សាភាពត្រជាក់ជាងមុន ដោយសារតែឆ្នុកធម្មជាតិអាចទប់កំដៅបាន។

ថែមពីនេះ ឈើឆ្នុកមានទម្ងន់ស្រាល អាចបត់បែនបាន អាចកកើតឡើងវិញបាន និងប្រើប្រាស់បានយូរ ដែលធ្វើឱ្យវាល្អសម្រាប់បរិស្ថាន និងសន្សំសំចៃ។ ហើយវាក៏ធ្វើឱ្យទីក្រុងកាន់តែត្រជាក់ក្នុងរដូវក្តៅដោយការទប់ស្កាត់កំដៅផងដែរ។

គំនិតនេះបង្ហាញពីរបៀបដែលធនធានធម្មជាតិក្នុងស្រុកអាចយកមកប្រើប្រាស់សម្រាប់ការរៀបចំផែនការទីក្រុងប្រកបដោយនិរន្តរភាព។ រីឯទីក្រុងផ្សេងទៀតក៏អាចចម្លងវា ដើម្បីសន្សំសំចៃថាមពល កាត់បន្ថយសំលេងរំខាន និងជួយដល់បរិស្ថានឱ្យកាន់តែល្អប្រសើរ។