កំពុងរកកន្លែង chill យប់នឹងមែន? តោះ! ថ្ងៃនឹង admin នាំអ្នកទាំងអស់គ្នាមកស្គាល់កន្លែង chill មួយកន្លែងនៅម្ដុំកាំកូមានឈ្មោះថា Chiru – ឈីរ៉ូ។
Chiru – ឈីរ៉ូជាភោជនីដ្ឋានមួយកន្លែងដែលមានចំងាយប្រហែល3នាទីពីរង្វង់មូលកាំកូ។ ពេលចូលមកដល់អ្នកទាំងអស់គ្នានឹងឃើញរបងឬស្សីខ្ពស់ៗជាមួយកន្លែងចតឡានចតម៉ូតូយ៉ាងធំទូលាយ។ ចូលដល់ក្នុងក៏ទូលាយកន្លែងអង្គុយមានគម្លាតល្មមមើលទៅមិនចង្អៀត មិនទើសស្រលះល្អជាមួយខ្យល់អាកាសបែបធម្មជាតិ។ ហើយនៅចំហៀងៗមានផ្ទាំងគំនូរលើជញ្ចាំងបែប Old Town និង បោះតង់ចម្រុះពណ៌ស្រស់ស្អាតមែនទែន។
សម្រាប់ម្ហូបមានច្រើនមុខ ច្រើនប្រភេទមែនទែន មិនថាម្ហូបគ្រឿងក្លែម ឆា បំពង អាំង គ្រឿងសមុទ្រមានគ្រប់មុខរាប់មិនចង់អស់។ បើចង់សាកម្ហូបប្រចាំហាងក៏បាន គឺ Steak Australia សាច់ផុយកាត់អោយស្រាច់ មានដំឡូងបំពងមកជាមួយ។ បើសាច់អាំងនិងបំពងគឺគាត់បានបន្ថែមជ្រកស្ពៃមកជាមួយធ្វើអោយបង្កើនរសជាតិកាន់តែឆ្ងាញ់។
នៅទីនេះស័ក្ដិសមបំផុតសម្រាប់អ្នកដែរហត់នឿយនឹងការងារចង់សម្រាកខួរក្បាលអង្គុយ ស្ដាប់ភ្លេង ឬក៏មានការជួបជុំមិត្តភក្ដិសប្បាយមកទីនេះដឹងតែត្រូវម៉ង។ សំខាន់អ្នកនៅនេះរសរាយណាស់យាយមែនឡើង cute cute !
ហាង: Chiru – ឈីរ៉ូ
☎️016 970 975 / 061 970 975
????ទីតាំង: ម្ដុំកាំកូ សែនសុខ ភ្នំពេញ
????ផែនទី: https://maps.app.goo.gl/8mAZ7BMRLPtaq1si9