Royal Railway Cambodia ជាស្ថានីយ៍រថភ្លើងក្នុងក្រុងភ្នំពេញដែលមានទីតាំងនៅទល់មុខអាគារ Vattanac ។ ពីមុនចង់ជិះរថភ្លើងទាល់តែទៅតាមខេត្តហើយចំណាយពេលយូរ ប៉ុន្តែឥឡូវអ្នកទាំងអស់គ្នាអាចជិះរថភ្លើងដើរលេងក្នុងក្រុងភ្នំពេញបាន ដោយចំណាយត្រឹមតែ 2000៛ តែប៉ុណ្ណោះ។
ប្រូម៉ូសិននេះសម្រាប់ភ្ញៀវដែលបានជាវភេស្ជជៈពីហាងកាហ្វេរថភ្លើងតែប៉ុណ្ណោះ ដោយអ្នកទាំងអស់គ្នាជាវភេសជ្ជៈណាមួយក៏បានពីហាងកាហ្វេរថភ្លើងនៅក្នុងស្ថានីយ៍ផ្ទាល់អ្នកទាំងអស់គ្នា និងទទួលបានសំបុត្ររថភ្លើងដែលមានតម្លៃត្រឹមតែ 2000៛ តែប៉ុណ្ណោះ។ ប្រសិនបើអ្នកទាំងអស់គ្នាមិនចង់ជាវភេសជ្ជៈនោះទេ អ្នកទាំងអស់គ្នាក៏អាចជាវសំបុត្របានដែរសម្រាប់ភ្ញៀវធម្មតាៈ តម្លៃសំបុត្រ 5000៛/មនុស្សធំ និង 2000៛/កូនក្មេង។
ក្នុងការជិះនេះគឺយើងជិះពីស្ថានីយរថភ្លើងភ្នំពេញ ទៅចំណតសំរោង (ពោធិ៍ចិនតុង) និងវិលត្រលប់មកចំណតភ្នំពេញវិញ។ ការជិះទៅហើយត្រលប់មកវិញនេះចំណាយពេលប្រហែល 1 ម៉ោង សម្រាប់អ្នកដែរមិនធ្លាប់ជិះអាចមកសាកល្បងទទួលបានបទពិសោធន៍ថ្មីតែម្ដងក្នុងការជិះរថភ្លើងក្នុងក្រុងភ្នំពេញ។ ហើយនៅទីនេះក៏មានហាងកាហ្វេផងដែលលក់ក្នុងរថភ្លើងមានកន្លែងអង្គុយខាងក្នុង និងខាងក្រៅយ៉ាងទាក់ទាញ។ សម្រាប់អ្នកចូលចិត្តថតរូបក៍អាចចូលមកថតលេងបានផងដែរ បើនិយាយប្លងស្អាតៗខ្លាំងជាមួយរថភ្លើង និងផ្លូវដែក។
ហើយការជិះរថភ្លើងក្នុងក្រុងភ្នំពេញនេះមានតែថ្ងៃ សៅរ៍ – អាទិត្យ ប៉ុណ្ណោះ។ រីឯម៉ោងចេញដំណើរអ្នកទាំងអស់គ្នាអាចឆែកក្នុងផេកផ្លូវការរបស់ Royal Railway Cambodia បាន។
ប្រភព: Royal Railway Cambodia