spot_img
spot_img
Homeអភិវឌ្ឍន៍ខ្លួនឯងដកពាក្យទាំងនេះចេញពីការគិតរបស់អ្នក នឹងធ្វើឱ្យផ្នត់គំនិតរបស់អ្នកមានភាពវិជ្ជមាន និងរីកចម្រើន

ដកពាក្យទាំងនេះចេញពីការគិតរបស់អ្នក នឹងធ្វើឱ្យផ្នត់គំនិតរបស់អ្នកមានភាពវិជ្ជមាន និងរីកចម្រើន

-

ពាក្យ​ដែល​អ្នក​ប្រើប្រាស់ជា​រាល់រៀល​ថ្ងៃ​អាច​បង្ហាញ​ពី​អារម្មណ៍ ជាពិសេសការ​គិត​របស់​អ្នក​។ ដូចនេះបើអ្នកមានការគិតវិជ្ជមាន វានឹងធ្វើឱ្យការរស់នៅរបស់អ្នកមិនសូវជួបភាពតានតឹង តែងរកឃើញវិធីសាស្រ្ត និងឱកាសជានិច្ច តែបើអ្នកប្រើពាក្យ​អវិជ្ជមាន​ខ្លះ​អាច​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​តានតឹង ឬ​អស់​សង្ឃឹម ទោះ​ជា​អ្នក​និយាយដោយមិន​ដឹង​ខ្លួន​ក៏​ដោយ។ ដូច្នេះតាមរយៈការដក ឬជំនួសពាក្យខ្លះមកវិជ្ជមាននឹងធ្វើឱ្យផ្នត់គំនិតរបស់អ្នកប្រសើរឡើង តាមរយៈវិធីខាងក្រោម៖

ឧទាហរណ៍៖

_ ជំនួសឱ្យការនិយាយថា “ខ្ញុំមិនអាច” សាកល្បងនិយាយថា “ខ្ញុំនឹងព្យាយាម” ឬ “ខ្ញុំនឹងរកវិធី”

_ ជំនួស “ខ្ញុំបរាជ័យ” ដោយ “ខ្ញុំនឹងរៀនស្វែងយល់បន្ថែមទៀត”

_ ជំនួសពាក្យ “វាពិបាកពេក” ដោយ “នេះជាបទពិសោធន៍ថ្មីមួយទៀត”

_ “ខ្ញុំ​មិន​ពូកែ​ខាង​នេះ​ទេ” ដោយ “ខ្ញុំ​នឹងហ្វឹកហាត់បន្ថែម”

_ “វាមិនអាចទៅរួចទេ” ដោយ “តោះមើលរបៀបដែលវាអាចដំណើរការបាន”

_ “ខ្ញុំមិនពូកែគ្រប់គ្រាន់ទេ” ដោយ “ខ្ញុំនឹងបន្តបង្កើនសមត្ថភាពរបស់ខ្ញុំ”

_ “ខ្ញុំ​មិនសំណាង​” ដោយ ​”ខ្ញុំ​នឹង​បង្កើត​ឱកាស​ដោយ​ខ្លួន​ឯង”

_ “ខ្ញុំជាប់គាំង” ដោយ “ខ្ញុំកំពុងស្វែងរកជំហានបន្ទាប់របស់ខ្ញុំ”

_ “គ្មានអ្វីដំណើរការទេ” ដោយ “ខ្ញុំនឹងសាកល្បងវិធីផ្សេង”

_ “ខ្ញុំប្រហែលជាបរាជ័យ” ដោយ “ខ្ញុំនឹងព្យាយាមធ្វើវាឱ្យល្អបំផុត”

_ “ខ្ញុំមិនខ្វល់ទៀតទេ” ដោយ “ខ្ញុំនឹងស្វែងរកអ្វីដែលប្រសើរសម្រាប់ខ្លួនឯង”។ល។

ដូចនេះ ការផ្លាស់ប្តូររបៀបដែលអ្នកនិយាយវានឹងជួយអ្នកផ្លាស់ប្តូររបៀបដែលអ្នកគិត និងដំណើរការដើម្បីសម្រេចបានអ្វីមួយ ពាក្យ​វិជ្ជមាន​ជំរុញ​ឱ្យ​មាន​ទំនុក​ចិត្ត​និង​ក្តី​សង្ឃឹម ខណៈ​ដែល​ពាក្យ​អវិជ្ជមាន​អាច​ធ្វើ​ឱ្យ​អ្នក​ជាប់​គាំង និងប្រែស្ថានការណ៍នោះឱ្យកាន់តែអាក្រក់។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ