spot_img
spot_img
Homeទូទៅរុស្ស៊ី និងចិនកំពុងពិចារណាសាងសង់រោងចក្រផលិតថាមពលនុយក្លេអ៊ែរនៅលើឋានព្រះច័ន្ទ

រុស្ស៊ី និងចិនកំពុងពិចារណាសាងសង់រោងចក្រផលិតថាមពលនុយក្លេអ៊ែរនៅលើឋានព្រះច័ន្ទ

-

កាលពីពេលថ្មីៗនេះ មន្ត្រីអវកាសរុស្ស៊ី និងចិនកំពុងពិចារណាសាងសង់រោងចក្រនុយក្លេអ៊ែរនៅលើផ្ទៃព្រះច័ន្ទ ដើម្បីផ្តល់ថាមពលដល់ស្ថានីយស្រាវជ្រាវព្រះច័ន្ទអន្តរជាតិ (ILRS) ដែលបានគ្រោងទុក។ មន្ត្រីចិនបាននិយាយថា បើថាមពលនុយក្លេអ៊ែរនៅឋានព្រះច័ន្ទ ដូចនេះស្ថានីយ៍ស្រាវជ្រាវព្រះច័ន្ទអន្តរជាតិ (ILRS)  អាចទទួលបានថាមពលពីរ៉េអាក់ទ័រនុយក្លេអ៊ែរ ជំនួសឱ្យការពឹងផ្អែកលើប្រភពថាមពលប្រពៃណីដូចជាបន្ទះស្រូបពន្លឺព្រះអាទិត្យ។

ថែមពីនេះ ប្រធានអវកាសរុស្ស៊ី លោក Yuri Borisov ក៏យល់ស្របនឹងគំនិតនៃការប្រើប្រាស់ថាមពលនុយក្លេអ៊ែរសម្រាប់ស្ថានីយ៍ផងដែរ។ រីឯលោក Wu Weiren ដែលជាប្រធានអ្នករចនា (ឬអ្នករៀបចំផែនការសំខាន់) នៃកម្មវិធីរុករកព្រះច័ន្ទរបស់ប្រទេសចិន បាននិយាយថា រុស្ស៊ីមានជំនាញ និងបទពិសោធន៍ក្នុងការសាងសង់ប្រព័ន្ធថាមពលនុយក្លេអ៊ែរដែលអាចប្រើប្រាស់បានក្នុងលំហ ហើយរុស្ស៊ីជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងគម្រោងមួយនេះ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ