នៅក្នុងការផ្លាស់ប្តូរថ្មីសម្រាប់ Samsung ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់កូរ៉េមួយនេះកំពុងចាប់ផ្តើមដំណើរការកម្មវិធីថ្មីមួយដែលមានឈ្មោះថា “Samsung Food” ។
កម្មវិធីនេះបានប្រើប្រាស់ AI ដើម្បីផ្ដល់ជូនរូបមន្តនៃការធ្វើអាហារជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះក៏ជួយអ្នកប្រើប្រាស់រៀបចំផែនការធ្វើអាហារប្រចាំថ្ងៃបានផងដែរ។ ឧទាហរណ៍៖ ថ្ងៃច័ន្ទ អង្គារ… ព្រឹក ថ្ងៃ ល្ងាចចម្អិនមុខម្ហូបអ្វី អ្នកទាំងអស់គ្នាអាចរៀបចំបាន ហើយគ្រាន់តែចុចអ្នកទាំងអស់គ្នានិងឃើញគ្រឿងផ្សំ និងរបៀបចំអិនភ្លាមៗ។
កម្មវិធីនេះមានមុខម្ហូបជាង160,000 មុខ ហើយអ្នកទាំងអស់គ្នាក៏អាចបញ្ជាទិញគ្រឿងផ្សំតាមអ៊ីនធឺណិតបានផងដែរ។ វេទិកាដែលដំណើរការដោយ AI នេះត្រូវបានបង្កើតឡើងនៅលើ Whisk ដែលជាវេទិកាស៊ើបការណ៍អំពីអាហារដែលទទួលបានពី Samsung Next ក្នុងឆ្នាំ 2019។
Samsung Food is here! Looking for your Whisk app? We’ve changed our name but we still have all the features you love.
Check out how to find and use the new app here!
ㅤ#whiskapp #recipeapp #bignews #Samsungfood #samsung #bigreveal #launchvideo #cookingup pic.twitter.com/RKye5sUmbS— Samsung Food (@samsungfoodapp) August 30, 2023
ជំនាញ AI អាហាររបស់ Whisk គឺជួយណែនាំមុខម្ហូបដោយផ្អែកលើចំណូលចិត្តរបស់អ្នកប្រើប្រាស់ និងគ្រឿងផ្សំតាមរដូវកាល។ អ្នកប្រើប្រាស់អាចរៀបចំរូបមន្តទៅក្នុងប្រអប់រូបមន្តឌីជីថលផ្ទាល់ខ្លួនរបស់ពួកគេបាន។ ហើយកម្មវិធីក៏អាចបង្កើតបញ្ជីទិញទំនិញដោយផ្អែកលើគ្រឿងផ្សំយោងទៅតាមរូបមន្តដែរផ្ដល់ឲ្យ ហើយអ្នកប្រើប្រាស់ក៏អាចកែសម្រួលរូបមន្តបានផងដែរ ។
Samsung Food ក៏បានផ្តល់នូវការរៀបចំផែនការធ្វើអាហារប្រចាំថ្ងៃផ្ទាល់ខ្លួនផងដែរ។ ដោយផ្អែកលើចំណូលចិត្តអាហារ មុខម្ហូបដែលចូលចិត្ត និងទិន្នន័យអ្នកប្រើប្រាស់។ កម្មវិធីនេះត្រូវបានបញ្ចូលក្នុងឧបករណ៍ផ្ទះបាយផ្សេងៗម៉ាក Samsung ហើយយើងអាចគ្រប់គ្រងការកំណត់ចម្អិនអាហារដោយប្រើប្រាស់ទូរស័ព្ទដៃបានដោយប្រើកម្មវិធី Samsung Food ។
ប្រភពពត៌មាន: Samsung Newsroom