អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Tufts បានបង្កើតការដាំបង្គោលធ្មេញថ្មីមួយ ដែលធ្វើតាមមុខងារធ្មេញធម្មជាតិ ដោយរួមបញ្ចូលជាមួយសរសៃប្រសាទ និងជាលិកាទន់ ដោយអនុញ្ញាតឱ្យអ្នកមានអារម្មណ៍ថាមានសម្ពាធ ឬការប៉ះដូចធ្មេញពិតប្រាកដនៅពេលដែលអ្នកទំពារ ដែលមិនមាននៅក្នុងការដាំបង្គោលធ្មេញបែបប្រពៃណី។
ចំពោះការផ្សាំធ្មេញនេះគេមានថ្នាំកូត nanofiber ពិសេសដែលមានសសៃរតូចៗជាមួយនឹងកោសិកាធម្មជាតិ និងប្រូតេអ៊ីន នេះជួយឱ្យវាដុះចូលទៅក្នុងអញ្ចាញធ្មេញរបស់អ្នក និងភ្ជាប់ទៅសរសៃប្រសាទរបស់អ្នក ដូច្នេះអ្នកអាចមានអារម្មណ៍ដូចជាធ្មេញពិត ដោយមិនបាច់ខួងចូលទៅក្នុងឆ្អឹងរបស់អ្នក។
វិធីសាស្រ្តនេះគេបានធ្វើតេស្តដំបូងលើសត្វកកេរបង្ហាញថា ការផ្សាំបានដំណើរការដូចធ្មេញពិត និងភ្ជាប់ទៅនឹងសរសៃប្រសាទក្នុងរយៈពេលប្រាំមួយសប្តាហ៍។ យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវគ្រោងពង្រីកការសិក្សាលើសត្វមុនពេលផ្លាស់ទៅការសាកល្បងរបស់មនុស្ស។