បន្ទាប់ពីភ្នំភ្លើង Taal ដែលស្ថិតនៅក្នុងប្រទេសហ្វីលីពីនបានផ្ទុះនៅឆ្នាំ 2020។ ហើយផេះភ្នំភ្លើងនេះបានរាលដាលពាសពេញតំបន់ដែលនៅជុំវិញភ្នំភ្លើងនោះ។ ដោយការមើលឃើញផេះទាំងនោះ មានផ្ទុកសារធាតុរ៉ែដែលសម្បូរទៅដោយជាតិដែក ដែលធ្វើអោយសមត្ថភាពរបស់វាទប់ស្កាត់វិទ្យុសកម្ម ធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អសម្រាប់អ្នកវិទ្យាសាស្រ្តយកវាមកផលិតជាសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្មដូចជា ការថែទាំសុខភាព ថាមពលនុយក្លេអ៊ែរ និងលំហអាកាស។
លើសពីនេះទៀត អ្នកវិទ្យាសាស្ត្រក៏កំពុងប្រើប្រាស់ផេះទាំងនោះ ដើម្បីបង្កើតប្លុកបាយអ Geopolymer ដែលអាចជំនួសបេតុង និងសំណផ្សេងៗ សម្រាប់ការការពារវិទ្យុសកម្មប្រកបដោយប្រសិទ្ធិភាព។
ចំពោះផេះភ្នំភ្លើងត្រូវបានកើតពីភាគល្អិតដ៏មុតស្រួចនៃថ្ម លាយឡំជាមួយនឹងសារធាតុដូចកញ្ចក់ ដែលមានភាពរឹង និងមិនងាយបំបែក ដោយសារតែភាពសម្បូរបែបរបស់វាធ្វើឱ្យវាក្លាយជាជម្រើសដែលមិនប៉ះពាល់ដល់បរិស្ថានសម្រាប់ការការពារវិទ្យុសកម្ម និងជួយកាត់បន្ថយតម្រូវការសម្រាប់សម្ភារៈដែលបង្កគ្រោះថ្នាក់ដូចជាសំណ ឬបេតុង។