អ្នកវិទ្យាសាស្ត្របានរកឃើញថា មាស និងលោហៈកម្រផ្សេងទៀត អាចនឹងលេចធ្លាយបន្តិចម្តងៗពីស្នូលផែនដី។ អស់រយៈពេលជាយូរមកហើយ អ្នកជំនាញជឿថាស្នូលត្រូវបានបិទជិតក្នុងផ្ទៃដី ដោយរក្សាមាសស្ទើរតែទាំងអស់របស់ផែនដីនៅក្នុងស្នូលផែនដីយ៉ាងជ្រៅ។
ប៉ុន្តែឥឡូវនេះ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Göttingen បានរកឃើញដាននៃ ruthenium ដែលជាលោហៈមានពណ៌ប្រាក់ដ៏កម្រក្នុងថ្មភ្នំភ្លើងនៅរដ្ឋហាវ៉ៃ។ នេះមានន័យថាបរិមាណដ៏តូចនៃលោហៈពីស្នូលអាចនឹងចេញមកនៅពេលដែលមានការបន្ទុះភ្នំភ្លើង។
យ៉ាងណាមិញ វិទ្យាសាស្ត្របានប៉ាន់ប្រមាណថាមាសស្ទើរតែទាំងអស់របស់ផែនដីគឺ ស្ថិតនៅជ្រៅក្នុងស្នូលផែនដី ប្រហែល 99.999% ។ របកគំហើញថ្មីនេះបង្ហាញថា បរិមាណមាសដ៏តូចអាចរំកិលបន្តិចម្តងៗពីស្នូល ហើយទៅដល់ផ្ទៃខាងលើតាមរយៈសកម្មភាពភ្នំភ្លើង។