spot_img
spot_img
Homeទូទៅប្រទេសសិង្ហបុរីបានបង្កើតបច្ចេកវិទ្យាថ្មីមួយដែលអាចបំប្លែងទឹកភ្លៀងទៅជាអគ្គិសនី ហើយមានប្រសិទ្ធភាពជាងថាមពលវារីអគ្គិសនីធម្មតា 10 ដង

ប្រទេសសិង្ហបុរីបានបង្កើតបច្ចេកវិទ្យាថ្មីមួយដែលអាចបំប្លែងទឹកភ្លៀងទៅជាអគ្គិសនី ហើយមានប្រសិទ្ធភាពជាងថាមពលវារីអគ្គិសនីធម្មតា 10 ដង

-

ថ្មីៗនេះ សិង្ហបុរីនាំមុខគេក្នុងការច្នៃប្រឌិតបៃតង (ការបង្កើតបច្ចេកវិទ្យាថ្មីៗ ដែលមានលក្ខណៈជួយថែរក្សាបរិស្ថានឱ្យបានល្អ) ដោយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យជាតិសិង្ហបុរីបានបង្កើតវិធីមួយដើម្បីបង្កើតចរន្តអគ្គិសនីពីតំណក់ទឹកភ្លៀងដែលមានប្រសិទ្ធភាពជាងថាមពលវារីអគ្គិសនីធម្មតា 10 ដង។

ជំនួសឱ្យការប្រើប្រាស់ទំនប់ធំៗ គេបានប្រើ nanogenerators (ជាឧបករណ៍តូចៗដែលបំលែងចលនាតូចៗ ដូចជាតំណក់ទឹកភ្លៀងទៅជាអគ្គិសនី។ នេះធ្វើឱ្យវាកាន់តែងាយស្រួលប្រើក្នុងទីក្រុង និងកន្លែងដែលមានភ្លៀងធ្លាក់ខ្លាំង។

ប្រព័ន្ធនេះផលិតអគ្គិសនីស្អាតពីតំណក់ទឹកភ្លៀង ទោះបីភ្លៀងធ្លាក់ខ្លាំងក៏ដោយ វាផ្តល់ឱ្យយើងនូវវិធីថ្មីដើម្បីទទួលបានថាមពលស្អាត។ នៅពេលដែលការប្រែប្រួលអាកាសធាតុកាន់តែខ្លាំងដូចជាមានធ្លាក់ភ្លៀងខ្លាំង ការច្នៃប្រឌិតនេះអាចជួយប្រទេសនេះកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈបំពុលដូចជា ធ្យូងថ្ម ប្រេង និងឧស្ម័ន។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ