spot_img
spot_img
Homeបច្ចេកវិទ្យានាពេលអនាគតក្រុមហ៊ុនសិង្ហបុរី DBS នឹងកាត់បន្ថយបុគ្គលិក ដោយយកបច្ចេកវិទ្យា AI មកជំនួសកម្លាំងពលកម្មរបស់មនុស្សវិញ

នាពេលអនាគតក្រុមហ៊ុនសិង្ហបុរី DBS នឹងកាត់បន្ថយបុគ្គលិក ដោយយកបច្ចេកវិទ្យា AI មកជំនួសកម្លាំងពលកម្មរបស់មនុស្សវិញ

-

ក្រុមហ៊ុន DBS ដែលជាធនាគារធំជាងគេរបស់សិង្ហបុរី គ្រោងនឹងកាត់បន្ថយការងារបុគ្គលិកប្រហែល 4,000 មុខតំណែងក្នុងរយៈពេល 3 ឆ្នាំខាងមុខ ដោយសារ AI អាចគ្រប់គ្រងលើកិច្ចការដែលមនុស្សទូទៅធ្វើនាពេលបច្ចុប្បន្នបានយ៉ាងមានប្រសិទ្ធិភាព។

ការកាត់បន្ថយការងារនេះភាគច្រើននឹងប៉ះពាល់ទៅលើកម្មករដែលត្រូវបានជួលក្នុងរយៈពេលខ្លី (កម្មករបណ្តោះអាសន្ន) ឬសម្រាប់គម្រោង (កម្មករកិច្ចសន្យា)។ នៅពេលដែលគម្រោង ឬកិច្ចសន្យារបស់ពួកគេបានបញ្ចប់ ពួកគេនឹងត្រូវចាកចេញពីក្រុមហ៊ុន។ ខណៈដែលបុគ្គលិកអចិន្ត្រៃយ៍នឹងមិនរងផលប៉ះពាល់ឡើយ។

លោក Piyush Gupta ដែលជានាយកប្រតិបត្តិបានមានប្រសាសន៍ថា DBS រំពឹងថានឹងបង្កើតមុខតំណែងការងារថ្មីប្រហែល 1,000 ទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) ។

សេចក្តីប្រកាសនេះបានធ្វើឱ្យ DBS ក្លាយជាធនាគារមួយក្នុងចំណោមធនាគារធំៗដំបូងគេដែលបង្ហាញពីរបៀបដែល AI អាចជំនួសកម្លាំងពលកម្មរបស់មនុស្សបាន ដោយកាត់បន្ថយបុគ្គលិក និងការបង្កើតតួនាទីថ្មីសម្រាប់ AI ដើម្បីជួយជំរុញការប្រតិបត្តិការងារឱ្យកាន់តែរីកចម្រើន និងមានប្រសិទ្ធិភាព។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ