សកម្មភាពតូចតាចដែលអ្នកធ្វើជារៀងរាល់ថ្ងៃ ដូចជាការអានសៀវភៅ ឬការហាត់ប្រាណត្រឹមប៉ុន្មាននាទី វាមិនទាន់ផ្ដល់លទ្ធផលឱ្យអ្នកឃើញភ្លាមៗនៅថ្ងៃនេះទេ។ ប៉ុន្តែបើសកម្មភាពទាំងនេះត្រូវបានធ្វើឡើង «ផ្ទួនៗ» រហូតក្លាយជាទម្លាប់ វានឹងបង្កើតទៅជាលទ្ធផលដ៏អស្ចារ្យនៅថ្ងៃអនាគត។ ខាងក្រោមនេះជាហេតុផលដែលបង្ហាញថា ហេតុអ្វីបានជាទម្លាប់ប្រចាំថ្ងៃមានឥទ្ធិពលខ្លាំងម្ល៉េះ៖
១. ឥទ្ធិពលនៃការប្រាក់ទ្វេគុណ
ប្រសិនបើអ្នកអភិវឌ្ឍខ្លួនឱ្យល្អប្រសើរជាងមុនត្រឹមតែ ១% ជារៀងរាល់ថ្ងៃ រយៈពេល ១ ឆ្នាំក្រោយមក អ្នកនឹងរីកចម្រើនខ្លាំងជាងចំណុចចាប់ផ្តើម។ ផ្ទុយទៅវិញ បើអ្នកធ្លាក់ចុះ ១% រាល់ថ្ងៃ អ្នកនឹងធ្លាក់ដល់ចំណុចសូន្យ។ ដូចនេះកុំមើលស្រាលជំហានតូចៗ ព្រោះទឹកមួយដំណក់មិនអាចទម្លុះថ្មបានទេ តែទឹកដែលស្រក់រាល់ថ្ងៃអាចធ្វើឱ្យថ្មធ្លុះបាន។
២. ទម្លាប់ផ្លាស់ប្តូរអត្តសញ្ញាណ
ទម្លាប់មិនត្រឹមតែផ្លាស់ប្តូរលទ្ធផលរបស់អ្នកទេ វាក៏ផ្លាស់ប្តូរជំនឿរបស់អ្នកចំពោះខ្លួនឯងផងដែរ។ ដូចជានៅពេលអ្នកធ្វើអ្វីមួយដែលអ្នកធ្លាប់តែគិតថាខ្លួនឯងមិនអាចធ្វើបាន យូរៗទៅអ្នកនឹងមានទៅអ្នកនឹងមានជំនឿលើខ្លួនឯងថាតាមពិតទៅអ្នកអាចធ្វើវាបាន ឱ្យតែយើងចាប់ផ្តើមសាកល្បង។
៣. ទម្លាប់ជួយសន្សំថាមពលខួរក្បាល
រឿងណាដែលមិនចាំបាច់មិនកុំចំណាយពេលលើវាពេក ព្រោះនាំឱ្យតែអ្នកមានអារម្មណ៍តានតឹងទេ ដូចជាបញ្ហារបស់អ្នកដទៃ ឬរឿងអ្វីមួយដែលមិនជាប់ទាក់ទងនឹងអ្នក។ ព្រោះអ្នកគួរតែយកថាមពលខួរក្បាលរបស់អ្នក ដើម្បីទៅដោះស្រាយបញ្ហាធំៗ និងសំខាន់ជាង។
សរុបមក ភាពជោគជ័យដ៏អស្ចារ្យ មិនមែនកើតចេញពីការប្រឹងប្រែងតែមួយដងក្នុងជីវិតនោះទេ តែវាជាលទ្ធផលនៃ ទម្លាប់ប្រចាំថ្ងៃ។ ថ្ងៃនេះ អ្នកកំពុងសាបព្រោះទម្លាប់អ្វីខ្លះ? ចូរចាំថា៖ ដំបូងយើងជាអ្នកបង្កើតទម្លាប់ ប៉ុន្តែបន្ទាប់មក ទម្លាប់ជាអ្នកបង្កើតយើង។