spot_img
spot_img
Homeទូទៅរឿងខ្លះលាក់ទុកសិនក៏បាន! មិនមែនគ្រប់គ្នា សុទ្ធតែចង់ឃើញអ្នកជោគជ័យទេ

រឿងខ្លះលាក់ទុកសិនក៏បាន! មិនមែនគ្រប់គ្នា សុទ្ធតែចង់ឃើញអ្នកជោគជ័យទេ

-

នៅក្នុងសម័យកាលដែលមនុស្សចូលចិត្តបង្ហាញគ្រប់យ៉ាងនៅលើបណ្តាញសង្គមនេះ តែមិនមែនគ្រប់រឿងសុទ្ធតែត្រូវប្រកាសប្រាប់ពិភពលោកនោះទេ។ រឿងខ្លះត្រូវការភាពស្ងប់ស្ងាត់ដើម្បីរីកលូតលាស់ ហើយរឿងខ្លះទៀតត្រូវការការលាក់បាំងដើម្បីសុវត្ថិភាព។ ខាងក្រោមនេះជារឿង ៤ យ៉ាងដែលអ្នកគួរ «លាក់ទុកសិន» ទម្រាំដល់ពេលវេលាសក្តិសម៖

១. លាក់ «គោលដៅធំ» របស់អ្នក
នៅពេលអ្នកប្រាប់គោលដៅទៅមនុស្សខុស អាចនាំមកនូវការច្រណែន ការមើលងាយ ឬការបាក់ទឹកចិត្តពីសំឡេងអវិជ្ជមាន។ ដូចនេះ ចូរ«ធ្វើឱ្យស្ងាត់ ឈ្នះឱ្យខ្លាំង ហើយទុកឱ្យលទ្ធផលជាអ្នកបង្កើតសំឡេង»។

២. លាក់ «ចំណូល និងទ្រព្យសម្បត្តិ»
រឿងលុយកាក់ជារឿងសំខាន់បំផុត។ បើអ្នកអួតថាមាន អ្នកនឹងទាក់ទាញមនុស្សដែលស្រឡាញ់តែលុយរបស់អ្នក ឬទាក់ទាញអ្នកដែលចង់ខ្ចីលុយ។ តែបើអ្នកត្អូញថាក្រ អ្នកអាចនឹងត្រូវបានគេមើលងាយ ឬបាត់បង់ឱកាសរកស៊ី។ ដូចនេះរក្សារឿងនេះជាអាថ៌កំបាំង។ ធ្វើជាមនុស្សសាមញ្ញដែលមើលទៅមិនដឹងថាមាន ឬក្រ នេះសុវត្ថិភាពបំផុតសម្រាប់អ្នក។

៣. លាក់ «ជំហានបន្ទាប់» របស់អ្នក
នៅក្នុងការលេងអុក ឬលេងបៀរ បើអ្នកបង្ហាញសន្លឹកបៀរឱ្យដៃគូឃើញ អ្នកនឹងចាញ់ ហើយជីវិតក៏ដូចគ្នាដែរ។ បើអ្នកប្រាប់គម្រោងការណ៍លម្អិតពេក ដៃគូប្រកួតអាចនឹងលួចគំនិតរបស់អ្នក ឬរៀបចំវិធីទប់ស្កាត់អ្នក។ ដូចនេះអ្នកគួរធ្វើឱ្យគេភ្ញាក់ផ្អើលនឹងលទ្ធផល ជាជាងឱ្យគេត្រៀមខ្លួនទប់ទល់នឹងគម្រោងរបស់អ្នក។

៤. លាក់ «បញ្ហាផ្ទៃក្នុង» គ្រួសារ ឬស្នេហា
កុំយកបញ្ហាគ្រួសារទៅផុស ឬនិយាយប្រាប់អ្នកក្រៅច្រើនពេក។ ព្រោះថាការពិតទៅក្នុងចំណោមមនុស្សដែលស្តាប់អ្នក ៨០% មិនខ្វល់ពីអ្នកទេ ហើយ ២០% ទៀតសប្បាយចិត្តដែលឃើញអ្នកមានបញ្ហា។ ដូចនេះកុំបាចទឹកដាក់ខ្លួននៅទីសាធារណៈ មិនបានជួយដោះស្រាយបញ្ហាទេ តែវាបន្ថយតម្លៃរបស់អ្នក។

ជារួម រឿងខ្លះត្រូវលាក់ក្នុងចិត្តសិន ដើម្បីឱ្យវារីកលូតលាស់រីកចម្រើន។ នៅពេលដែលវាចេញផ្លែផ្កាហើយ ដល់ពេលនោះ ទោះអ្នកមិននិយាយ ក៏គេមើលឃើញដែរ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ