Sorryy Coffee ជាហាងកាហ្វេដែលមានការរៀបចំយ៉ាងទាន់សម័យពណ៌សខ្មៅមើលមកឡើងទំនើបតែម្ដង។
សម្រាប់កន្លែងអង្គុយខាងក្នុងបែបតុតែឯងក៏មានបែបជាក្រុមក៏មាន ហើយនៅនេះក៏មានកន្លែងអង្គុយខាងក្រៅសម្រាប់ភ្ញៀវចង់ទទួលបានខ្យល់បរិយាកាសខាងក្រៅដែរ។
រីឯភេសជ្ជៈមាន Signature Sorryy Latte ដែរជាប្រភេទកាហ្វេឈ្ងុយ។ បើអ្នកអត់ចេះកាហ្វេអាចកម្មង់ Ice matcha latte រសជាតិប្លែកឈ្ងុយតែពេញមាត់ តែបើចង់ជូរៗហៅ Sunset soda និងPassion soda ជូរៗស្រស់ៗតែម្ដង ចង់ត្រជាក់ដល់បេះដូងនេះ Strawberry yogurt ត្រជាក់ផ្អែមជូរៗតិច best best ប្រចាំហាងម៉ង។
នៅនេះក៏មានជាប្រភេទនំ Croissants ផងដែរសំខាន់ទន់ឈ្ងុយមិនសូវផ្អែមឆ្ងាញ់។
ហាង: Sorryy Coffee
ទីតាំង: ផ្លូវ 516 ទួលគោក ភ្នំពេញ
ផែនទី: shorturl.at/glILV