ប្រទេសកូរ៉េខាងត្បូងកំពុងព្រួយបារម្ភថា ផលិតផលដែកថែបរបស់ចិនមានចំនួនច្រើនពេកនៅក្នុងទីផ្សាររបស់ខ្លួន ថែមទាំងមានតម្លៃថោក បានធ្វើឱ្យក្រុមហ៊ុនដែកកូរ៉េខាងត្បូងពិបាកលក់ផលិតផលរបស់ពួកគេ។
ដូច្នោះ កូរ៉េខាងត្បូងកំពុងពិចារណាលើការដំឡើងពន្ធទៅលើផលិតផលដែកថែបរបស់ចិនមួយចំនួន ដើម្បីការពារឧស្សាហកម្មដែកថែបរបស់កូរ៉េខាងត្បូងដែលកំពុងរងផលអវិជ្ជមានពីការនាំចូលរបស់ចិន។ ដោយវិធានការនេះស្រដៀងគ្នាទៅនឹងការអនុវត្តរបស់សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក Trump។
ការស៊ើបអង្កេតជាបឋមពីក្រសួងពាណិជ្ជកម្មបង្ហាញពីផលប៉ះណាល់ដែលបណ្តាលមកពីការនាំចូលទាំងនេះ បានជំរុញឱ្យរដ្ឋាភិបាលស្នើសុំពន្ធបណ្តោះអាសន្នរហូតដល់ 38.02% លើបន្ទះដែករមូរក្តៅពីប្រទេសចិន។
លើសពីនេះទៀត រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងពិចារណាលើការយកពន្ធបន្ថែមដាច់ដោយឡែកពីក្រុមហ៊ុនចិនមួយចំនួនដូចជា Baoshan Iron & Steel Co. (28%) និងក្រុមហ៊ុន Hunan Valin Xiangtang Iron and Steel Co. (38%) ដែលនេះគ្រាន់តែជាការពិចារណាតែប៉ុណ្ណោះ។ ចំពោះការសន្មត់ឱ្យច្បាស់លាស់ថាដាក់ ឬក៍អត់ នោះកូរ៉េខាងត្បូងនឹងធ្វើការស៊ើបអង្កេតដែលផ្តួចផ្តើមដោយក្រុមហ៊ុន Hyundai Steel នៅខែកក្កដាខាងមុខ។