ស្តង់ដាសម្រស់កូរ៉េ (K-beauty) បានក្លាយជាការចាប់អារម្មណ៍ទូទាំងពិភពលោក។ ផលិតផលដូចជាសេរ៉ូមទឹកខ្យង ដែលធ្លាប់ត្រូវបានគេមើលឃើញថាចម្លែក ឥឡូវនេះកំពុងមានប្រជាប្រិយភាពខ្លាំងនៅលើ TikTok និងត្រូវបានលក់នៅតាមហាងធំៗនៅទូទាំងពិភពលោក។
ឧស្សាហកម្មសម្ផស្សរបស់ប្រទេសកូរ៉េខាងត្បូងមានតម្លៃរាប់ពាន់លានដុល្លារ និងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារការច្នៃប្រឌិតឥតឈប់ឈរ និន្នាការទាក់ទាញ និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ នៅពេលដែលនិន្នាការថែរក្សាស្បែកថ្មីលេចឡើងតាមអ៊ីនធឺណិត មនុស្សនៅសហរដ្ឋអាមេរិក អឺរ៉ុប និងប្រទេសផ្សេងទៀតឃើញវា ហើយសាកល្បងវាភ្លាមៗបន្ទាប់ពីនោះ។
រីឯ ក្រុមហ៊ុនធំៗដូចជា Amorepacific និង L’Oréal កំពុងវិនិយោគយ៉ាងច្រើន ខណៈដែលម៉ាកតូចៗរាប់ពាន់កំពុងប្រកួតប្រជែងគ្នាដើម្បីទាក់ទាញចំណាប់អារម្មណ៍។ ឥឥឡូវនេះ កូរ៉េខាងត្បូង គឺជាប្រទេសធំទីពីរដែលលក់ផលិតផលសម្ផស្ស បន្ទាប់ពីសហរដ្ឋអាមេរិក ដែលវាធ្លាប់តែជានិន្នាការមួយ ប៉ុន្តែឥឡូវនេះវាជាផ្នែកធំមួយនៃសេដ្ឋកិច្ច។