spot_img
spot_img
Homeទូទៅឈប់មើលស្រាលខ្លួនឯង នោះអារម្មណ៍ចាញ់ច្រាកក៏រសាត់ទៅតាមហ្នឹងដែរ

ឈប់មើលស្រាលខ្លួនឯង នោះអារម្មណ៍ចាញ់ច្រាកក៏រសាត់ទៅតាមហ្នឹងដែរ

-

«មនុស្សចាញ់ច្រាប» គឺជាស្ថានភាពផ្លូវចិត្តមួយដែលអ្នកមានអារម្មណ៍ថាខ្លួនឯងតូចទាប ភ័យខ្លាច ឬបាត់បង់ទំនុកចិត្តភ្លាមៗនៅពេលប្រឈមមុខនឹងអ្នកដែលមានអំណាច ទ្រព្យសម្បត្តិ ឬកេរ្តិ៍ឈ្មោះជាងខ្លួន។ វាហាក់ដូចជាថាមពលរបស់អ្នកត្រូវបានគេគ្របសង្កត់ទាំងស្រុង ធ្វើឱ្យអ្នកនិយាយមិនចេញ ឬមិនហ៊ានបញ្ចេញមតិ។

មូលហេតុចម្បងនៃបញ្ហានេះ មិនមែនមកពីពួកគេខ្លាំងពូកែពេកនោះទេ ប៉ុន្តែមកពីអ្នក «ឱ្យតម្លៃគេខ្ពស់ពេក រហូតដល់មើលស្រាលខ្លួនឯង»។ ដើម្បីឈប់ចាញ់ច្រាបគេ អ្នកត្រូវកែប្រែផ្នត់គំនិតថា ពួកគេក៏ជាមនុស្សធម្មតា ដូចទៅនឹងមនុស្សទូទៅដូចតែអ្នកដែរ។ ស្របពេលនោះ ចូរបង្កើនគុណតម្លៃខ្លួនឯងតាមរយៈការរៀបចំខ្លួនឱ្យបានល្អ និងប្រើប្រាស់ភាសាកាយវិការឱ្យបានសមរម្យ នោះអ្នកនឹងឈប់មានអារម្មណ៍ថាខ្លួនឯងជា «កូនមាន់» នៅចំពោះមុខ «ខ្លា» ទៀតហើយ។

សរុបមក ការចាញ់ច្រាបគេ គឺជា «ទ្រុង» ដែលអ្នកបង្កើតឡើងដោយខ្លួនឯងនៅក្នុងចិត្ត។ នៅពេលអ្នកចាប់ផ្តើមគោរពខ្លួនឯងឱ្យបានច្រើន ដូចដែលអ្នកគោរពអ្នកដទៃ នោះនឹងគ្មាននរណាម្នាក់អាចមានឥទ្ធិពលធ្វើឱ្យអ្នកចាញ់ច្រាបបានទៀតឡើយ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ