spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារយុទ្ធសាស្ត្រ 5 ដែលជាគំនិតកសាងម៉ាក ជាប់បានយូរ

យុទ្ធសាស្ត្រ 5 ដែលជាគំនិតកសាងម៉ាក ជាប់បានយូរ

-

ការពិតដែលថាអ្នកទីផ្សារកំពុងព្យាយាមស្វែងរកវិធីសាស្រ្តទីផ្សារដែលខុសពីមុន។ ពីមុន ទីផ្សារភាគច្រើនមានទំនោរផ្តោតសំខាន់ទៅលើលក្ខណៈផលិតផល។ ប៉ុន្តែ Brand Ladder ក្រៅពីផ្តោតលើលក្ខណៈផលិតផល វាក៏ផ្តោតលើអារម្មណ៍ តម្លៃ និងបទពិសោធន៍ដែលអតិថិជនទទួលបានពីម៉ាក។

ហើយនេះជា 5 ជំហានគំនិតកសាងម៉ាក ជាប់បានយូរ៖

– ជំហានទី 1៖ គុណលក្ខណៈម៉ាក​ (Brand Attributes)

ជំហានដំបូងនេះគឺជាការប្រៀបធៀប៖ តើម៉ាកយីហោរបស់យើងមានផលិតផល ឬសេវាកម្មដែលខុសពីដៃគូប្រកួតប្រជែងដែរឬទេ?

– ជំហានទី 2: អត្ថប្រយោជន៍មុខងារ (Functional Benefits)

និយាយឱ្យសាមញ្ញ វាគឺជាអត្ថប្រយោជន៍ដែលអតិថិជននឹងទទួលបានពីការប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់ម៉ាក។ ដែលត្រូវតែមានប្រយោជន៍ពិតប្រាកដ ឬជាក់ស្តែង វាមិនគ្រាន់តែកើតឡើងក្នុងអារម្មណ៍ នោះទេ។ ក្នុងករណីភាគច្រើន អត្ថប្រយោជន៍ជាញឹកញាប់ត្រូវបានផ្សារភ្ជាប់ទៅនឹងលក្ខណៈនៃផលិតផល។

– ជំហានទី 3៖ អត្ថប្រយោជន៍ខាងអារម្មណ៍ (Emotional Benefits)

បន្ថែមពីលើអត្ថប្រយោជន៍នៃការប្រើប្រាស់ ដូចដែលបានរៀបរាប់ខាងលើ អារម្មណ៍គឺជាកត្តាសំខាន់ដែលមានឥទ្ធិពលលើអតិថិជនក្នុងការសម្រេចចិត្តទិញ។ អារម្មណ៍​ដែល​កើត​ចេញ​ពី​ការ​ប្រើ​ប្រាស់​មាន​ច្រើន​ប្រភេទ​ដូច​ជា​គ្រឿង​សម្អាង​ដែល​ជួយ​បង្កើត​ទំនុក​ចិត្ត ជួយធ្វើឱ្យអ្នកសប្បាយចិត្ត ភេសជ្ជៈប៉ូវកម្លាំង ផឹកវាធ្វើឱ្យអ្នកមានអារម្មណ៍ថាមពល ឬផលិតផលមួយចំនួន បន្ទាប់ពីប្រើវា អ្នកប្រហែលជាមានអារម្មណ៍ថាអ្នកជាផ្នែកមួយនៃសង្គម ដោយសារតែផលិតផលនេះកំពុងពេញនិយម។

– ជំហានទី 4៖ ការផ្តល់តម្លៃ (Value)

ម៉ាកយីហោមួយចំនួនយកចិត្តទុកដាក់លើតម្លៃដែលពួកគេអាចផ្តល់ជូនទាំងអតិថិជន និងសង្គម។ ដែលបន្ថែមពីលើការធ្វើឱ្យម៉ាកខុសពីដៃគូប្រកួតប្រជែង វាក៏ជួយបង្កើតទំនាក់ទំនងរយៈពេលវែងរវាងម៉ាក និងអតិថិជនផងដែរ​ ធ្វើឱ្យអតិថិជនកាន់តែស្មោះត្រង់ចំពោះម៉ាកផងដែរ។

ឧទាហរណ៍ជាក់ស្តែងរួមមាន:

សាប៊ូកក់សក់ម៉ាក Dove ដែលផ្តល់តម្លៃ និងបង្កើតថាមពលវិជ្ជមានអំពី “សម្រស់ពិត” និងលើកទឹកចិត្តសង្គមឱ្យយល់ដឹងអំពីរឿងនោះ។ សម្រស់ពិត វាមិនមែនអំពីភាពស្រស់ស្អាតខាងក្រៅទេ។ តែគាត់និយាយអំពីការទទួលយក និងស្រលាញ់ខ្លួនឯងនូវអ្វីដែលអ្នកមាន។

– ជំហានទី 5៖ បទពិសោធន៍ (Experiences)

សមត្ថភាពសម្រាប់ម៉ាកយីហោក្នុងការផ្តល់នូវបទពិសោធន៍ល្អដល់អតិថិជន ដូចជាម៉ាកយីហោដែលអតិថិជនមានអារម្មណ៍ដូចជាមិត្ត ដូចជាគ្រួសារ ដូចជាអ្នកស្គាល់គ្នា ឬអ្នកដែលយល់ពីយើងដូច្នេះហើយ អតិថិជនចង់ចូលទៅទិញផលិតផល ឬប្រើប្រាស់សេវាកម្មឱ្យបានញឹកញាប់។

Hoeun Sokchenda
Hoeun Sokchenda
កញ្ញាគឺជាអ្នកបង្កើតមាតិកាអាហារ និងទីកន្លែងទំនងៗ​។ កញ្ញាបានបញ្ចប់បរិញ្ញាបត្រផែ្នកគ្រប់គ្រងទេសចរណ៍នៅសកលវិទ្យល័យភូមិន្ទភ្នំពេញ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ