spot_img
spot_img
Homeទូទៅការសិក្សាបានបង្ហាញថាអត្រាជំងឺវង្វេងនៅប្រទេសចិនកំពុងកើនឡើងលឿនជាងមធ្យមភាគសកល

ការសិក្សាបានបង្ហាញថាអត្រាជំងឺវង្វេងនៅប្រទេសចិនកំពុងកើនឡើងលឿនជាងមធ្យមភាគសកល

-

ការសិក្សាថ្មីមកពីសាកលវិទ្យាល័យ Fudan បានវិភាគទិន្នន័យពី Global Burden of Disease (GBD) បាន បង្ហាញថា ជំងឺវង្វេង ឬ​ជំងឺ​ភ្លេចភ្លាំង​កំពុង​កើនឡើង​យ៉ាងខ្លាំងនៅប្រទេសចិនជាងប្រទេសដទៃទៀត។

ចាប់ពីឆ្នាំ 1990 ដល់ឆ្នាំ 2021 ចំនួនករណីជំងឺវង្វេងនៅក្នុងប្រទេសចិនបានកើនឡើងបីដង ដែលភាគច្រើនជាមនុស្សវ័យចំណាស់ និងអ្នកដែលមានបញ្ហាសុខភាព។ ខណៈបណ្តាប្រទេសដទៃទៀត ចំពោះជំងឺវង្វេងកើន​ឡើង​ពីរ​ដង​ប៉ុណ្ណោះ។

ជំងឺនេះភាគច្រើនអាចកើតលើអ្នកដែលមានបញ្ហាសុខភាពមួយចំនួនដូចជា ជាតិស្ករក្នុងឈាមខ្ពស់ (ពីជំងឺទឹកនោមផ្អែម) ការជក់បារី និង ការលើសទម្ងន់ (ធាត់)​ ហើយភាគច្រើនជាបុរសដែលមានជំងឺនេះ ដូចនេះវាជាហេតុផលមួយដែលធ្វើឱ្យជំងឺវង្វេងកើនឡើងលឿននៅប្រទេសចិន។

យ៉ាងណាមិញ ប្រសិនបើមនុស្សមិនចាប់ផ្តើមរស់នៅក្នុងជីវិតដែលមានសុខភាពល្អទេ អត្រាជំងឺវង្វេងនៅក្នុងប្រទេសចិនត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល 15 ឆ្នាំខាងមុខទៀត។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ