ប្រទេសស៊ុយអែត កែច្នៃ និងប្រែកាកសំណល់ស្ទើរតែទាំងអស់ក្នុងប្រទេសរបស់ខ្លួនទៅជាថាមពល ដោយបញ្ជូនតិចជាង 1% ទៅកន្លែងចាក់សំរាម។ ហើយប្រទេសនេះបាននាំចូលសំរាមពីប្រទេសដូចជាចក្រភពអង់គ្លេស ន័រវេស និងអ៊ីតាលី ដោយប្រទេសទាំងនោះត្រូវបង់ប្រាក់ឱ្យស៊ុយអែតប្រហែល 43 ដុល្លារក្នុងមួយតោនដើម្បីនាំចូល។ តាមរយៈការទទួលយកកាកសំណល់ជាច្រើន ប្រទេសស៊ុយអែតរកបានប្រហែល 100 លានដុល្លារក្នុងមួយឆ្នាំ។
រោងចក្រថាមពលកាកសំណល់នេះបានដុតសំរាមដើម្បីកំដៅទឹក រួចទឹកក្តៅទាំងនោះហូរតាមបំពង់ផ្ទះនឹមួយដោយវាបានផ្តល់កំដៅដល់ផ្ទះជាង 1 លានខ្នង និងផ្តល់ថាមពលអគ្គិសនីដល់ផ្ទះចំនួន 250,000 ខ្នង ដើម្បីកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។
ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនបារម្ភថាប្រព័ន្ធនេះអាចធ្វើឱ្យមនុស្សមិនសូវប្រុងប្រយ័ត្នក្នុងការបង្កើតកាកសំណល់។ ពួកគេគិតថាវាផ្តោតខ្លាំងពេកទៅលើការដុតសំរាមជំនួសឱ្យការកែច្នៃឡើងវិញ ដែលអាចជាផលអាក្រក់សម្រាប់បរិស្ថានក្នុងរយៈពេលវែង។