spot_img
spot_img
Homeទូទៅ​មិនធម្មតា! ស្វីស​រកឃើញ​វិធី​បំពាក់​បន្ទះ​សូឡា​លើ​ផ្លូវ​រថភ្លើង​ ដើម្បីបង្កើតថាមពលស្អាតដោយមិនរំខានដល់សេវារថភ្លើង

​មិនធម្មតា! ស្វីស​រកឃើញ​វិធី​បំពាក់​បន្ទះ​សូឡា​លើ​ផ្លូវ​រថភ្លើង​ ដើម្បីបង្កើតថាមពលស្អាតដោយមិនរំខានដល់សេវារថភ្លើង

-

ស្វីសកំពុងសាកល្បងគំនិតថ្មីមួយ ដោយដាក់បន្ទះស្រូបពន្លឺព្រះអាទិត្យនៅលើផ្លូវរថភ្លើង ដើម្បីបង្កើតអគ្គិសនីស្អាត។ ក្រុមហ៊ុនស្វីសមួយដែលមានឈ្មោះថា Sun-Ways កំពុងដាក់បន្ទះស្រូបពន្លឺព្រះអាទិត្យនៅចន្លោះផ្លូវរថភ្លើង។ បន្ទះស្រូបពន្លឺព្រះអាទិត្យត្រូវបានដាក់នៅលើផ្លូវដែកដោយរថភ្លើងពិសេស វាបានដំឡើងយ៉ាងរហ័ស និងងាយស្រួល ដោយមិនចាំបាច់ដាក់កម្មករម្នាក់ៗដោយដៃឡើយ ពីព្រោះគេប្រើ​រថភ្លើង​ពង្រាយ​បន្ទះ​តាម​ផ្លូវ​ដោយ​ស្វ័យ​ប្រវត្តិ។

ដោយបន្ទះស្រូបពន្លឺព្រះអាទិត្យអាចផលិតអគ្គិសនីបាន ហើយថែមទាំងអាចឱ្យរថភ្លើងនៅតែអាចដំណើរការលើផ្លូវដែកបាន ដោយគ្មានការរារាំងឡើយ។ ចំពោះការធ្វើតេស្តដំបូងកំពុងកើតឡើងនៅស្ថានីយ៍រថភ្លើងមួយក្នុងទីក្រុង Neuchâtel ដែលផលិតថាមពលគ្រប់គ្រាន់មិនត្រឹមតែស្ថានីយ៍នៅទីនោះទេ ថែមទាំសម្រាប់ផ្ទះមួយចំនួននៅក្នុងទីក្រុងនោះផងដែរ។

ខណៈពេលដែលគេរំពឹងថានៅពេលអនាគត ប្រព័ន្ធនេះអាចត្រូវបានប្រើប្រាស់ទូទាំងប្រទេសដើម្បីបង្កើតថាមពលកកើតឡើងវិញបន្ថែមទៀតដោយមិនចាំបាច់ត្រូវការទីកន្លែងបន្ថែម។ បើទោះបីបច្ចុប្បន្ន វាជាគម្រោងតូចមួយ ប៉ុន្តែវាបង្ហាញពីវិធីដ៏ឆ្លាតវៃ និងងាយស្រួលសម្រាប់បរិស្ថានក្នុងការប្រើប្រាស់កន្លែងដែលមានស្រាប់នាពេលអនាគត។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ