Home Tags ការព្យាយាម

Tag: ការព្យាយាម

ហេតុអ្វីបានជាមនុស្សឆាប់បោះបង់ចោលការព្យាយាមម្ល៉េះ?

ការបរាជ័យដដែលៗ ជាមួយនឹងរឿងដដែលៗនឹងធ្វើឲ្យមនុស្សឆាប់បាក់ស្បាត ឆាប់ដកថយលែងហ៊ានបន្តដំណើរទៅមុខដើម្បីសម្រេចក្ដីសុបិន្តរបស់ពួកគេទៀត ជាពិសេសពួកគេឆាប់បោះបង់បែបនេះដោយសារតែស្ដាប់ពាក្យសម្ដីរបស់អ្នកដទៃខ្លាំងពេក គ្មានអ្នកលើកទឹកចិត្ត ឬគ្មានការរៀបចំផែនការឲ្យបានច្បាស់លាស់ជាដើម។ម្យ៉ាងទៀតដោយសារតែអារម្មណ៍របស់មនុស្សឆាប់ទទួលរងឥទ្ធិពលពីមជ្ឈដ្ឋានខាងក្រៅ ទើបធ្វើឲ្យពេលខ្លះពួកគេមានអារម្មណ៍ថាចង់ធ្វើអ្វីមួយបានតែមួយឆាវៗ រួចក៏រលត់ភ្លើងនៃចំណង់ទាំងនោះទៅវិញហើយក៏បោះបង់វាចោលតែម្ដងដោយពុំស្ដាយស្រណោះទាល់តែសោះ។តើអ្នកដឹងទេថាដើមចមអ្វីដែលធ្វើឲ្យមនុស្សឆាប់បោះបង់ចោលការងារទាំងនោះម្ល៉េះ?ដូចនេះថ្ងៃនេះពួកយើងនឹងប្រាប់ពីចំណុចទាំង៤ដែលជាមូលហេតុ៖ ១. ពួកគេចង់បានលិទ្ធផលភ្លាមៗ គ្មានភាពជោគជ័យឯណាអាចកើតឡើងមកភ្លាមៗនិងឆាប់រហ័សនោះទេ គឺមានតែភាពជោគជ័យនៅក្នុងសុបិនតែប៉ុណ្ណោះទើបអាចកើតឡើងបាន។ជាក់ស្ដែងដូចជាការសិក្សាអ្នកដូច្នឹងដែរ មិនមែនរៀនមួយថ្ងៃ មួយខែ មួយឆ្នាំ អាចឲ្យអ្នកចេះគ្រប់សព្វ យល់ដឹងគ្រប់រឿង ឬក្លាយជាមនុស្សជោគជ័យម្នាក់បាននោះទេ ពោលគឺអ្នកត្រូវតែចំណាយពេលជាច្រើនឆ្នាំដើម្បីសិក្សាស្វែងយល់ពីវាឲ្យបានស៊ីជម្រៅនិងកាន់តែច្បាស់លាស់។ដូចនេះប្រសិនបើអ្នកចង់ចាប់ផ្ដើមធ្វើអ្វីមួយ អ្នកត្រូវអត់ធ្មត់សង្កត់ចិត្តឲ្យមាំ ត្រូវរៀនពីវាម្ដងមួយជំហានៗ បន្តិចម្ដងៗ ហើយក៏កុំប្រញាប់ចង់បានលិទ្ធផលលឿនៗពេកអី ព្រោះវាអាចធ្វើឲ្យអ្នកឆាប់បាក់ទឹកចិត្ត...