Home Tags ការរើសជំនាញ

Tag: ការរើសជំនាញ

តើយើងគួរតែរើសជំនាញតាមចំណង់ចំណូលចិត្តខ្លួនឯង ឬតាមគ្រួសារ?

ការរើសជំនាញសម្រាប់បន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រនៅឯសកលវិទ្យាល័យ វាគឺជារឿងមួយដែលលំបាកសម្រាប់សិស្សថ្នាក់ទី១២(ដែលទើបតែប្រឡងចប់) ក្នុងការសម្រេចចិត្ត ជាពិសេសនោះគឺចំពោះសិស្សដែលគាត់ពុំដឹងច្បាស់ពីគោលដៅរបស់ខ្លួ​ន ពុំសូវដឹងអំពីទីផ្សារការងារ ក៏ដូចជាមិនសូវច្បាស់អំពីជំនាញនីមួយៗថាគេនឹងរៀនពីអ្វីតែម្ដង។ ប៉ុន្តែចំពោះអ្នកខ្លះវិញ ពួកគេប្រហែលជាមិនសូវមានសម្ពាធក្នុងការរើសជំនាញនៅឯសកលវិទ្យាល័យប៉ុន្មាននោះទេ ដោយសារតែពួកគេដឹងថាខ្លួនចង់ចេះអ្វី ខ្លួនចង់រៀនជំនាញអ្វី រៀននៅឯណា ឬអាចនិយាយបានថាពួកគេមានជំនាញដែលគ្រួសារបានតម្រង់ផ្លូវឲ្យស្រាប់ជាដើម។ យ៉ាងណាមិញចំពោះការរើសជំនាញនេះដែរ យើងឃើញថា មានសិស្សមួយចំនួនតូច ពួកគេពិតជាមានសម្ពាធខ្លាំងមែនទែនពីគ្រួសារ ដោយត្រូវបង្ខំរៀននូវជំនាញដែលខ្លួនពុំចូលចិត្ត ជំនួសឲ្យមុខជំនាញដែលខ្លួនស្រលាញ់ទៅវិញ។ ហើយបើសិនជាមានករណីនេះកើតឡើងចំពោះអ្នកពិតមែន តើអ្នកនឹងសម្រេចចិត្តបែបណា? តាមបេះដូងឬតាមគ្រួសារ? ១. សម្រេចចិត្តតាមបេះដូង អ្នកអាចរៀននូវជំនាញ(A)ដែលអ្នកស្រលាញ់បាន ដែលមានន័យថា អ្នកអាចសម្រេចចិត្តធ្វើតាមបេះដូងរបស់អ្នកបាន ប្រសិនបើអ្នកដឹងច្បាស់ពីសមត្ថភាពខ្លួនឯងថាតើខ្លួនឯងសព្វថ្ងៃនេះ...