Home Tags ការលក់

Tag: ការលក់

ដើម្បីក្លាយខ្លួនជាអ្នកលក់ឆ្នើមម្នាក់តើអ្នកត្រូវមានឥរិយាបទបែបណាខ្លះ?

ក្រមសីលធម៌ និងមារយាទគឺជារឿងមួយសំខាន់ដែលបុគ្គលិកផ្នែកលក់គ្រប់រូបត្រូវតែគិតដល់ និងប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួន ព្រោះបើសិនជាអ្នកចង់ឲ្យមានអ្នកទិញច្រើននៅក្នុងហាងរបស់អ្នក ហើយចង់បង្កើននូវប្រាក់ចំណូលឲ្យបានកាន់តែច្រើនផងនោះ ជាដំបូងអ្នកត្រូវតែរៀបចំឥរិយាបទ និងអត្តចរិករបស់អ្នកឲ្យបានល្អប្រសើរនិងគួរឲ្យគោរពស្រលាញ់ជាមុនសិន។ ដូចនេះតើអ្នកត្រូវធ្វើបែបណាដើម្បីឲ្យខ្លួនអ្នកមានក្រមសីលធម៌ និងមានមារយាទល្អ? ១. ក្រមសីលធម៌របស់អ្នកលក់ ក្រមសីលធម៌គឺសំដៅទៅលើគោលការណ៍ដែលអ្នកត្រូវតែអនុវត្តន៍នៅក្នុងវិស័យនៃការលក់ ដើម្បីបង្ហាញពីភាពទន់ភ្លន់ ម៉ឺងម៉ាត់ ហ្មត់ចត់និងច្បាស់លាស់របស់អ្នកលក់ ទៅកាន់អ្នកទិញ។ហើយគោលការណ៍ដែលអ្នកលក់ត្រូវតែប្រតិបត្តិនោះរួមមាន៖ ត្រូវមានភាពស្មោះត្រង់ សុចរិតភាពចំពោះអតិថិជន មិត្តរួមអាជីពនិងក្រុមហ៊ុន ត្រូវរក្សាការសម្ងាត់រប​ស់ក្រុមហ៊ុន និងអាថ៌កំបាំងរប​ស់អតិថិជន ត្រូវផ្ដល់សេវាកម្មមួយដែលល្អ ដែលរហ័ស ដើម្បីជួយឲ្យអតិថិជនអ្នកកាន់តែមានភាពងាយស្រួល មិនបញ្ចុះថ្លៃឬស្នើឲ្យបញ្ចុះតម្លៃទំនិញដើម្បីធ្វើជាការអូសទាញចិត្តអតិថិជនឲ្យទិញទំនិញ មិនត្រូវនិយាយកុហក ឬនិយាយអាក្រក់...