Home Tags ការសន្សំ

Tag: ការសន្សំ

របៀបសន្សំប្រាក់ នៅពេលដែលប្រាក់ចំណូលរបស់អ្នកទាប និងគ្រប់គ្រាន់សម្រាប់តែការចំណាយរបស់អ្នក

តើខ្ញុំគួរសន្សំលុយដោយរបៀបណា បើសិនជាប្រាក់ខែដែលខ្ញុំទទួលបានមកហ្នឹងគ្រប់តែការចាយវាយ? ស្ទើរតែគ្រប់ពេលទាំងអស់ ខ្ញុំតែងតែឮមនុស្សជុំវិញខ្លួនខ្ញុំនិយាយថា ពួកគាត់ពិតជាចង់ចាប់ផ្ដើមសន្សំលុយខ្លាំងណាស់ទុកគ្រាន់ទិញរបស់របសខ្លះពេលដែលមានការចាំបាច់ ប៉ុន្តែគាត់នៅតែមិនអាចសន្សំបាន ដោយសារតែប្រាក់ខែដែលបើកបានមកហ្នឹង គឺបានមួយគ្រប់ៗសម្រាប់ការចាយវាយប្រចាំថ្ងៃតែប៉ុណ្ណោះ ពោលគឺគ្រាន់តែថ្លៃទឹក ថ្លៃភ្លើង ថ្លៃបន្ទប់ជួល និងថ្លៃសាំងហ្នឹង បូកសរុបទៅ អស់ប្រហែលជាលើស50% នៃប្រាក់ខែដើមទៅហើយ។ ហើយជារៀងរាល់ខែក៏ពុំដែលឃើញលុយសល់អ្វីដែរ អ្នកខ្លះចុងខែសល់តែបំណុលជុំទិសក៏មាន ដោយសារតែចំណាយចាយត្រឹមឬលើសចំណូលដែលខ្លួនរកបាន។  មែនទែនទៅតើយើងគួរធ្វើបែបណាទើបអាចដកលុយមួយចំនួនសម្រាប់សន្សំបានទៅ? ខាងក្រោមនេះគឺជាគន្លឺះមួយចំនួនដែលអាចជួយអ្នកអាចសន្សំលុយបានខ្លះ បើទោះបីជាប្រាក់ខែរបស់អ្នកតិចក៏ដោយ៖ 1. កាត់បន្ថយការចំណាយដ៏ច្រើនលើសលប់របស់អ្នក ការព្យាយាមសន្សំលុយ ខណៈពេលដែលអ្នកទទួលបានប្រាក់ខែតិចឬល្មមសម្រាប់តែការចាយវាយប្រចាំថ្ងៃនេះ វាអាចជារឿងមួយដែលពិបាកសម្រាប់អ្នក ហើយពេលខ្លះទៀតនោះសូម្បីតែដកលុយសន្សំមួយដុល្លារឬពីរក្នុងមួយខែហ្នឹង ក៏សឹងតែមិនអាចផង។ ប៉ុន្តែអ្នកក៏នៅតែអាចសន្សំលុយបានមួយចំណែកដែរ...