Home Tags ការសម្ភាសន៍

Tag: ការសម្ភាសន៍

តើអ្នកនឹងនិយាយបែបណានៅពេលដែលគេឲ្យអ្នកណែនាំពីខ្លួនឯងនៅពេលសម្ភាសន៍?

អ្នកប្រហែលជាស្ទាក់ស្ទើរ និង​មានភាពលំបាកក្នុងការឆ្លើយតបរាល់សំណួរដែលសួរនៅពេលធ្វើបទសម្ភាសន៍ជាមិនខាន​ ជាពិសេស​នៅពេលដែលអ្នកសម្ភាន៍ឲ្យអ្នកណែនាំពីខ្លួនឯង។ ជាធម្មតាបេក្ខជនភាគច្រើនគិតថាការណែនាំពីខ្លួនឯងគឺពិតជាមានលក្ខណៈសាមញ្ញៗ ងាយៗស្រួលៗក្នុងការឆ្លើយ (គឺឆ្លើយទៅតាមសំណួរដែលគេសួរទៅបានហើយ) ប៉ុន្តែអ្នកដែលគិតបែបនេះតែងតែបរាជ័យរាល់ការធ្វើបទសម្ភាសន៍និងមិនទទួលបានការងារនោះទេ។ ការណែនាំខ្លួនឯងឲ្យគេស្គាល់គឺជាជំហានមួយដែលសាមញ្ញ ប៉ុន្តែការឆ្លើយទៅនឹងសំណួរបែបនេះមិនមែនសាមញ្ញដូចដែលយើងគិតនោះទេ។ដូចនេះតើយើងគួរតែធ្វើយ៉ាងដូចម្ដេចដើម្បីណែនាំខ្លួនឯងឲ្យបានល្អនៅពេលត្រូវបានគេសួរដំបូង និង ទទួលបានជោគជ័យក្នុងកិច្ចសម្ភាសន៍នោះ?ខាងក្រោមនេះជាគន្លឺះដែលអាចជួយអ្នកឲ្យឆ្លងផុតនូវសំណួរពិបាកមួយនេះបាន​៖ ការសួរសំណួរអំពី “ ប្រាប់ខ្ញុំពីខ្លួនអ្នក” មានន័យថាអ្នកដែលកំពុងតែសម្ភាសន៍អ្នក គឺគាត់បានដឹងអំពីអ្នករួចមកហើយតាមរយៈ ប្រវត្តិរូបសង្ខេបដែលអ្នកបានផ្ញើរទៅឲ្យគាត់។ គាត់សួរសំណួរនេះទៅអ្នកម្ដងទៀតដោយសារតែគាត់ចង់ដឹង ថាការនិយាយរបស់អ្នកមានជំនឿជឿជាក់ប៉ុណ្ណា មានភាពរេផ្លិចបែបណា ហើយអ្នកបានត្រៀមខ្លួនរួចស្រេចឬនៅមុនពេលធ្វើបទសម្ភាសន៍នេះ ជាពិសេសគឺគាត់ចង់ដឹងថាការនិយាយរៀបរាប់អំពីខ្លួនអ្នកគឺដូចទៅនឹងអ្វីដែលអ្នកបានដាក់ស្នើរទៅគាត់ដែរឬក៏អត់ ​ព្រោះបេក្ខជនភាគច្រើនបានយកលំនាំប្រវត្តិរូបរបស់អ្នកផ្សេងមកដាក់ធ្វើជារបស់ខ្លួនដោយមិនបានមើលឲ្យបានលម្អិត ថាលក្ខណៈសម្បត្តិរបស់ខ្លួននិងលក្ខណៈសម្បត្តិរបស់អ្នកដទៃដូចគ្នាឬក៏អត់។​​ ដូចនេះនៅពេលដែលអ្នកសម្ភាសន៍...

តើអ្នកត្រូវធ្វើបែបណាមុនពេលមកសម្ភាសន៍ការងារ??

តើអ្នកត្រូវធ្វើបែបណាមុនពេលមកសម្ភាសន៍ការងារ?? នាពេលបច្ចុប្បន្ននេះយើងឃើញថាសន្ទស្សន៍នៃអ្នកដែលបានមកដាក់ពាក្យធ្វើការនៅតាមក្រុមហ៊ុនឬអង្គភាពនានា គឺពិតជាមានចំនួនច្រើនមែនទែន ក៏ប៉ុន្តែអ្នកដែលធ្លាក់នៅក្នុងការសម្ភាសន៍ការងារនោះក៏មិនតិចដែរ។តើមូលហេតុអ្វីបានជាបេក្ខជនទាំងអស់នោះមិនអាចជាប់នៅក្នុងការសម្ភាសន៍បាន?? ហើយពួកគេគួរតែធ្វើបែបណាដើម្បីជាប់ក្នុងការសម្ភាសន៍ការងារទាំងនោះ? ដូចនេះ គំនិតនឹងនាំមកនូវ៤ចំណុចធំៗដែលអាចជួយឲ្យពួកគេជាប់នៅក្នុងការសម្ភាសន៍ការងារបាន៖ ១. ត្រូវមើលពីប្រវត្តិក្រុមហ៊ុន និងដឹងពីវាឲ្យបានច្បាស់ មុនពេលដែលអ្នកចង់ ដាក់ពាក្យ (Apply) ការងារណាមួយដែលបានបង្ហោះនៅតាមបណ្ដាញសង្គម រឿងដំបូងបំផុតដែលអ្នកត្រូវធ្វើគឺ ត្រូវចូលទៅពិនិត្យមើលប្រវត្តិរបស់ក្រុមហ៊ុនឬអង្គភាពនោះឲ្យបានច្បាស់លាស់ ហើយត្រូវប្រាកដក្នុងចិត្តសិនថា ក្រុមហ៊ុននោះគេរកស៊ីអី្វ លក់អ្វី មានកេរ្តិ៍ឈ្មោះបែបណា មានចំនួនអ្នកLike គាំទ្រច្រើនប៉ុណ្ណានៅលើpageរបស់គេ  ហើយគេប្រកាសរកបុគ្គលិកប្រភេទណា តួនាទីអ្វី និងជំនាញអ្វីខ្លះ ហើយវាស៊ីគ្នាជាមួយនឹងអ្វីដែលអ្នកចង់ធ្វើដែរឬក៏អត់(ត្រូវនឹងជំនាញខ្លួនឬអត់) ព្រោះការតាមដាននូវរឿងរ៉ាវបែបនេះវាអាចជួយអ្នកឲ្យចេះត្រៀមលក្ខណៈឲ្យបានរួចរាល់ដើម្បីដើរចូលទៅសម្ភាសន៍យ៉ាងមានជំនឿជឿជាក់។តួយ៉ាងមូលហេតុដែលអ្នកត្រូវចូលមើល...