Home Tags កុមារ

Tag: កុមារ

តើហេតុអ្វីក្នុងពិព័រណ៍កុមារមានស្តង់ក្រុមហ៊ុនរថយន្ត?

កាល​ពី​សប្តាហ៍​មុន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​មាន​ព្រឹត្តិការណ៍​ពិព័រ​ណ៍​កុមារធំ​​​មួយ​ដែល​ប្រារព្ធ​ឡើង​រយៈ​ពេល​២​ថ្ងៃ​នៅ​សាល​ពិព័រណ៍​កោះពេជ្យ​។ ​ឆ្នាំនេះ​ជា​លើក​​ទី​៤​នៃ​ការ​ប្រារព្ធ​កម្ម​វិធី​ពិព័រ​ណ៍​កុមារនេះ​ឡើង​។​ កាល​ពី​ឆ្នាំ​មុនយើងឃើញ​មាន​​ចំនួនអាណាព្យាបាល ​កុមារា​និង​កុមារី​ ​បាន​ចូល​រួមយ៉ាង​ច្រើន​កុះករ​ដែលតួរ​លេខ​ប្រហែល​​ស្មើរ​នឹង​២០,០០០នាក់ រីឯ​ឆ្នាំ​នេះ​ចំនួន​អាណាព្យាបាល​កើន​ឡើងខ្ពស់​លើស​ពី​ឆ្នាំ​មុន​រហូត​ដល់​ប្រមាណ​១​ម៉ឹន​នាក់​​​ បើ​យោង​តាម​ស្ថិតិ​ផ្តល់​ដោយ​លោក​ លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិនៃក្រុមហ៊ុនអនុស្សា។ ក្រៅ​ពី​វត្ត​មាន​អ្នកទស្សនាជា​​​ច្រើន​កកុញ​ ក្រុមហ៊ុន​ឯក​ជនក៏​មាន​ចំនួនមិន​តិច​ដែរដែល​បាន​បង្ហាញ​វត្ត​មាន​នៅ​ក្នុង​កម្ម​វិធី​នេះ​។ ចំនួន​សរុប​​ប្រហែល​៩៩​ដែល​​ក្រុមហ៊ុន​និមួយៗ​បាន​​ចំណាយ​ថវិកា​ខ្ទង់​ពាន់ដល់ម៉ឺនដុល្លា​​ដើម្បីរៀប​ចំ​ ដាក់កម្លាំង​បុគ្គលិក​ និង​ចំណាយ​ទៅ​លើ​ការ​ជួល​ស្តង់។ ក្នុង​ព្រឹត្តិការណ៍​នេះ បើ​យើង​ធ្វើ​ការ​សង្កេត​ទៅ​លើ​​ប្រភេទ​នៃ​សេវាកម្ម​និង​ផលិតផល​យើង​អាច​ចែក​ក្រុមហ៊ុន​ទាំង​អស់​នោះ​ជា​ប្រាំពីរ​ក្រុម​ផ្សេងៗគ្នា។​ ក្នុងចំណោម​​នោះ​មួយ​ភាគ​ធំ​គឺ​ជា​​សាលា​រៀន​និង​មជ្ឈមណ្ឌល​ថែទាំ​​កុមារ​ ក្រៅ​ពី​នោះ​មាន​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ទៅ​លើ​អាហារ​កុមារ​(ដូចជា​ម្សៅ​ទឺក​ដោះ​គោនិង​អាហា​បំប៉ន​) ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សម្លៀក​បំពាក់​កុមារ​ និងក្រុមហ៊ុន​ផ្គត់​ផ្គង​លើ​​សម្ភារៈក្មេង​លេង​និងសម្ភារៈ​​សិក្សា​។ ក្រុមហ៊ុន​ទាំង​អស់​នេះ​សុទ្ធ​តែ​មាន​អតិថិជន​គោល​ដៅដូច​គ្នា​ ពោល​គឺ​កុមារ​។​ ជាការ​ពិត​ណាស់​ពិព័រណ៍​កុមារ​គឺ​ជា​កម្ម​វិធីពិព័រណ៍​​មួយ​ដែល​មាន​ប្រយោជន៍យ៉ាង​សន្ធឹក​សន្ធាប់​ណាស់សម្រាប់​ក្រុមហ៊ុនដែល​​ផ្តល់​សេវាកម្ម​...