Home Tags កំហុសទីផ្សារ

Tag: កំហុសទីផ្សារ

តើកំហុសទីផ្សារបែបណាខ្លះដែលអ្នកគួរតែចៀសវាង?

យុទ្ធនាការទីផ្សារដែលខ្លាំងនឹងផ្សារភ្ជាប់អ្នកជាមួយនឹងក្រុមអតិថិជនដែលត្រឹមត្រូវ អាចធ្វើឲ្យពួកគេនិយាយអំពីក្រុមហ៊ុន ឬនិយាយអំពីម៉ាកសញ្ញារបស់អ្នកមិនដាច់ពីមាត់ ក៏ដូចជាជួយផ្សព្វផ្សាយផលិតផលរបស់អ្នកទៅកាន់បណ្ដាញសង្គម ព្រមទាំងជួយធ្វើឲ្យអាជីវកម្មរបស់អ្នកកាន់តែរីកចម្រើនជាងមុនទ្វេដងទៅទៀត។ ប៉ុន្តែប្រសិនបើអ្នកពុំដឹងអំពីទិចនិចក្នុងការធ្វើទីផ្សារទេ នោះអាជីវកម្មរបស់អ្នកប្រាកដជាបាត់បង់នូវប្រាក់ចំណូលច្រើន ហើយចំណាយច្រើនជាមិនខាន។ តើអ្នកកំពុងតែជួបប្រទះជាមួយនឹងកំហុសទីផ្សារទាំង៥ចំណុចខាងក្រោមនេះដែរឬទេ? ប្រសិនបើពិតមែនអ្នកគប្បីចៀសវាង និងរកវិធីសាស្ត្របែបណាដើម្បីធ្វើឲ្យអ្វីៗត្រឡប់មកដូចដើមវិញ។ ១. សន្និដ្ឋានដោយគ្មានការស្រាវជ្រាវទីផ្សារច្បាស់លាស់ ការស្រាវជ្រាវអំពីស្ថានភាពទីផ្សារ គឺជារឿងមួយដែលសំខាន់ខ្លាំងមែនទែនចំពោះអ្នកដែលទើបតែចូលប្រឡូកនៅក្នុងពិភពធុរកិច្ច ពីព្រោះអ្នកមិនអាចចេះតែស្មានៗ សន្និដ្ឋានឲ្យតែហើយៗដោយពឹងផ្អែកតាមផ្នែកតូចមួយដែលអ្នកឃើញនោះទេ។ ជាពិសេសនោះ ការស្រាវជ្រាវទីផ្សារ នឹងជួយអ្នកកាត់បន្ថយទៅលើការចំណាយទាំងមូលនៅក្នុងក្រុមហ៊ុន ដោយអ្នកអាចដឹងថាតើ ក្រុមហ៊ុនគួរតែដាក់លក់ផលិតផលបែបណាទើបមានអ្នកប្រើប្រាស់ច្រើន ហើយត្រូវធ្វើការផ្សព្វផ្សាយបែបណាដើម្បីអាចឲ្យអតិថិជនគោលដៅបានឃើញ តាមរយៈការវាស់ស្ទង់នូវចំនួនអ្នកប្រើប្រាស់ផ្ទាល់នៅលើទីផ្សារនេះឯង។ ហើយការស្រាវជ្រាវទីផ្សារ អាចជាត្រីវិស័យមួយដែលអាចជួយបង្ហាញអ្នកឲ្យដឹងអំពីអ្វីដែលអ្នកគួរឬពុំគួរចំណាយនៅក្នុងការចាប់ផ្ដើមចេញរកស៊ីដំបូងផងដែរ។ ដូចនេះមុនពេលសន្និដ្ខានអ្វីមួយដែលវាអាចនឹងជះឥទ្ធិពលអវិជ្ជមានមកលើអាជីវកម្មរបស់អ្នក អ្នកគប្បីសិក្សាឈ្វេងអំពីទីផ្សារឲ្យបានលម្អិតជាមុនសិន ថាតើទីផ្សារបច្ចុប្បន្ននេះគេកំពុងតែត្រូវការអ្វីជាងគេ តាមរយៈការវិភាគទៅលើ...