Home Tags ក្រុមហ៊ុនហនុមាន

Tag: ក្រុមហ៊ុនហនុមាន

ហេតុអ្វីក្រុមហ៊ុនហនុមានទើបតែចូលទីផ្សារសោះ តែមានការគាំទ្រខ្លាំង?

ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ឯ.ក ត្រូវបានបង្កើតឡើងដោយកូនខ្មែរ ជាមួយទុនវិនិយោគប្រមាណ 160 លានដុល្លារ  ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ពីអឺរ៉ុប ស្របទៅតាមបទដ្ឋានស្តង់ដារលំដាប់ពិភពលោក ដោយមានសមត្ថភាពផលិតរហូតដល់ប្រមាណ 30លានកេស ក្នុងមួយឆ្នាំ ពោលគឺនឹងផ្តល់ឱកាសការងារប្រមាណជាង 1600កន្លែង។ ចំពោះកន្លែងផលិតស្រាបៀរដែលមានផលប៉ះពាល់តិចតួចបំផុតលើប្រព័ន្ធអេកូឡូស៊ី និងសហគមន៍មូលដ្ឋាន។ ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ក្រុមហ៊ុន រួមមានការបញ្ឈប់ទាំងស្រុងនូវការបញ្ចេញឧស្ម័នកាបូនក្នុងសង្វាក់ផលិតកម្ម និងប្រតិបត្តិការផលិតយ៉ាងស្ងប់ស្ងាត់ពុំមានសំឡេងរំខានដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់សហគមន៍ជិតខាង។ បន្ថែមពីនេះ ក្រុមហ៊ុនហនុមាន ប៊ែរវើរីជីស មានឫសគល់ប្រពៃណីខ្មែរយ៉ាងជ្រៅ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះចីរភាពគឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌របស់ក្រុមហ៊ុន។ សូមបញ្ជាក់ផងដែរថា...