Home Tags គម្រោង

Tag: គម្រោង

ផ្លូវជាតិ​លេខ១​ប្រែមុខមាត់យ៉ាងលឿនទៅជាតំបន់​ពាណិជ្ជកម្មទំនើបដែលមានសក្តានុពល

ផ្លូវជាតិ​លេខ​១​បច្ចុប្បន្ននេះ​មាន​ភាព​សន្ទុះរីកចម្រើន​គួរ​ឱ្យកត់សម្គាល់​បន្ទាប់ពី​ផ្លូវ​នេះ​ត្រូវ​បាន​ ជួសជុល​ស្ថាបនា​ និង​ពង្រីកឱ្យធំ​ជាងមុនហើយផ្លូវនេះ​ស្ថិតនៅ​ក្នុងគម្រោងផ្លូវមួយ ខ្សែក្រវ៉ត់មួយ​របស់ចិន។ នៅតាម​ដង​វិថីលេខ​១នាពេល​បច្ចុប្បន្ន យើងឃើញ​មាន​ហាង​ទំនើបៗជាច្រើនកំពុង​តែរីកដុះដាលជាបន្តបន្ទាប់ កែប្រែតំបន់​នេះ​ក្លាយទៅជា​តំបន់មួយ​ដ៏ស៊ីវីល័យ និងទំនើប​មិនចាញ់​មជ្ឈមណ្ឌល​ពាណិជ្មកម្មនៅកណ្តាលក្រុងឡើយ។ ម្យ៉ាង​វិញ​ទៀត​យើង​ក៏ឃើញ​មាន​វត្តមាន​បុរីជាច្រើន​បានបោះទីតាំងនៅទីនោះផងដែរ​ដោយសារ​តែ​សក្តានុពលខ្ពស់​របស់តំបន់ និង​ភាពងាយស្រួលរស់នៅ​ត្រជាក់ត្រជុំ(ដោយសារតែជិតទន្លេ)ដែលជាទីប្រាថ្នា​របស់អ្នកដែល​ចង់បានផ្ទះសម្រាប់​រស់នៅ។ តើនៅផ្លូវជាតិ​លេខ១​មាន​អ្វី​គួរ​ឱ្យកត់សម្គាល់ខ្លះ? ១. គម្រោងទីក្រុង​រណបថ្មី​នៅលើដីកោះនរា កោះនរា​នឹងត្រូវ​បានកែប្រែមុខមាត់​ថ្មី​ បន្ទាប់​ពី​ក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុន​វិនិយោគ និងអភិវឌ្ឍន៍ដ៏ធំ​របស់កម្ពុជា​មានគម្រោង​អភិវឌ្ឍ​ទៅជាទីក្រុងរណប​ដូច​ទីក្រុងកោះពេជ្រ​លើ​ផ្ទៃដី​ទំហំ​១០០​ហិកតា។ ២. គម្រោង​ផ្សារ​ទំនើប​ ECO Mall គម្រោង​ផ្សារទំនើប​ដ៏ធំបែបចម្រុះ​មួយនេះគឺស្ថិត​នៅជាប់នៅតាមបណ្តោយផ្លូវជាតិ​លេខ​១ លើផ្ទៃដី​៦ហិកតា និង​ទំហំសរុបអាគារជាង​២៦ម៉ឺន​ម៉ែត្រការ៉េ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ​២០២១​ខាងមុខនេះ។ ៣. ផ្សារ​សហគមន៍បែបទំនើបស៊ីវីល័យ ចម្ងាយពីស្ពានប្រហែល៣គីឡូម៉ែត្រ គឺនឹងឃើញ​ផ្សារទំនើបដូច...