Tag: គំនិត
តើគួរវិនិយោគទៅលើអ្វី?
មានមនុស្សមិនតិចទេដែលមានចម្ងល់នេះ ហើយមិនទេដែលបានផ្ញើរសារដើម្បីសាកសួរយោបល់អំពីប្រធានបទនេះ។ តើយើងគួរវិនយោគទៅលើអ្វីទៅទើបទទួលបានផលខ្ពស់បំផុត?
យោលបល់ដែលខ្ញុំចង់ឱ្យបងប្អូនទាំងអស់គ្នាគិតគូរដំបូងគេបំផុតគឺវិនិយោគទៅលើខ្លួនឯងមុនគេ ព្រោះថា ប្រសិនបើបងប្អូនមានចម្ងល់នេះ មានន័យថា បងប្អូនមិនទាន់មានជំនាញណាមួយច្បាស់លាស់ មិនទាន់មានចំណេះដឹងគ្រប់គ្រាន់ក្នុងការមើលឃើញឱកាស និងមិនទាន់ស្គាល់ខ្លួនឯងច្បាស់ ឬមិនទាន់មានបណ្តាញទំនាក់ទំនងណាដែលល្អដើម្បីផ្តល់គំនិត និងការណែនាំនៅឡើយ។
អ្នកទាំងអស់គ្នាត្រូវតែចំណាយលុយរៀនឱ្យបានច្រើន អានសៀវភៅ ចូលវគ្គបណ្តុះបណ្តាលដែលល្អៗដើម្បីបណ្តុះគំនិតឱ្យចេះគិត ចេះវិភាគ និងរៀនពីជំនាញដែលអ្នកស្រឡាញ់ (មិនមែនជាវគ្គបណ្តុះបណ្តាលផ្តោតឱ្យអ្នកទាំងអស់គ្នាហោះលើមេឃ ហើយបំផុសអ្នកនឹងក្លាយជាសេដ្ឋីក្នុង១ឆ្នាំ ២ឆ្នាំ ឬក៏រយៈពេលមួយបប្រិចភ្នែក) វិនិយោគទៅលើការចេញដើរហើរខាងក្រៅឱ្យបានច្រើន ដើម្បីស្តាប់គេ បង្កើនបណ្តាញ និងគំនិត ហើយប្រសិនបើអាច...
ចំណូល$500-$1000/ខែតើគួររកស៊ីអ្វី?
មានមនុស្សមិនតិចទេដែលតែងតែទាក់ទងមកខ្ញុំសួរនាំអំពីគំនិតរកស៊ី ដោយសារតែពួកគាត់ចង់រកស៊ី។ អ្នកខ្លះថាគាត់មាន5,000ដុល្លារ ឬមួយម៉ឺនដុល្លារ ឬច្រើនជាងហ្នឹង ហើយគាត់ចង់ដឹងថាគួររកស៊ីអ្វីទើបជោគជ័យ ហើយអ្នកដែលមិនមានលុយដុំ តែមានចំណូលខ្ទង់$500-$1,000ក៏គិតចង់រកស៊ី ហើយស្វះស្វែងរកថាតើគាត់គួរដាក់លើអ្វី បើករបរអ្វីទើបល្អ។
តាមពីទៅមុខរបររកស៊ីគឺមានមិនតិចនោះទេដែលគ្រប់គ្នាអាចចាប់ឱកាសបាន តែមិនមែនមានន័យថាគ្រប់គ្នាអាចធ្វើបានជោគជ័យនោះទេ។ ការគិតរឿងរកស៊ីគឺជារឿងដែលមិនពិបាកនោះទេ តែធ្វើឱ្យវារីកចម្រើនទើបជារឿងពិបាក ហើយមួយវិញទៀត ដើមទុនពិតជាសំខាន់ក្នុងការរកស៊ី តែមិនមែនមានន័យថា មានលុយនឹងធ្វើឱ្យការរកស៊ីមានដំណើរការល្អ និងជោគជ័យនោះទេ។ កុំថាឡើយអ្នកដែលមានចំណូល$500-$1000/ខែឈឺក្បាលខ្វល់ចិត្តមិនដឹងរកស៊ីអី អ្នកមានលុយរាប់សែនមិនតិចទេដែលដូចអ្នក មិនដឹងដាក់ទុនលើអីដូចគ្នា ព្រោះអ្វី?
ប្រសិនបើខ្ញុំមិនបានប្រឡូកច្រើន ប្រាកដណាស់ខ្ញុំនឹងមានអារម្មណ៍ថា ការរកស៊ីមានអីពិបាក...
តើអ្វីទៅនឹងធ្វើឲ្យជីវិតអ្នកល្អប្រសើរ?
តើអ្នកដឹងទេ កត្តាអ្វីខ្លះដែលធ្វើឱ្យយើងមានជីវិតកាន់តែប្រសើរ? ហើយត្រូវធ្វើយ៉ាងម៉េចដើម្បីរក្សាឲ្យខ្លួនឯងមានសុខុមាលភាពនិងភាពសប្បាយរីករាយ?តើរាល់ថ្ងៃនេះអ្នកបានចំណាយពេលទៅលើអ្វីខ្លះ?
យើងគួរតែសួរទៅកាន់មនុស្សទាំងអស់នោះថាតើគោលដៅជីវិតដែលសំខាន់បំផុតរបស់ពួកគេគឺអ្វី?រីឯចម្លើយដែលបានមកគឺ ប្រហែលជា៨០%នៃមនុស្សទាំងអស់ គឺគោលដៅជីវិតរបស់ពួកគេគឺក្លាយជាអ្នកមាន រីឯ៥០%បាននិយាយថាគោលដៅជីវិតដែលសំខាន់បំផុតរបស់ពួកគេគឺក្លាយជាអ្នកល្បីល្បាញម្នាក់ដូចនេះហើយដើម្បីទទួលបានជោគជ័យនៅក្នុងជីវិតយើងត្រូវជម្រុញខ្លួនឯង ឲ្យខិតខំបំពេញការងារ ព្យាយាមធ្វើការឲ្យបានល្អ។យ៉ាងណាមិញទំនាក់ទំនងល្អនឹងធ្វើឲ្យមនុស្សមានសុខភាពល្អ និង មានភាពសប្បាយរីករាយនៅក្នុងជីវិតហើយពួកយើងក៏បានរៀនមេរៀន៣ធំៗពីទំនាក់ទំនង។
មេរៀនទី១គឺទំនាក់ទំនងនៅក្នុងសង្គមតាមរយៈការសិក្សាស្រាវជ្រាវបានបង្ហាញថា ការបង្កើនទំនាក់ទំនងក្នុងសង្គមពិតជាល្អមែនទែនសម្រាប់ពួកយើងទាំងអស់គ្នាដើម្បីបង្កើននូវសុខភាពផ្លូវចិត្ត និង សុខភាពផ្លូវកាយរបស់អ្នកឲ្យកាន់តែរឹងមាំ និង រីករាយ។ ជាក់ស្ដែងមនុស្សដែលមានទំនាក់ទំនងល្អជាមួយគ្រួសារ ជាមួយមិត្តភិក្ត ជាមួយមិត្តរួមការងារ និង ជាមួយសហគមន៍ គឺយើងឃើញថាពួកគេមានសុខភាពល្អ មានអារម្មណ៍ស្រស់ស្រាយ សប្បាយចិត្ត...
ទាល់តែមានចរិត៣យ៉ាងទើបអ្នកអាចចាប់ផ្ដើមអាជីវកម្មបានដោយជោគជ័យ
អ្នកតែងតែមានក្ដីស្រម៉ៃដ៏អស្ចារ្យមួយដែលតែងតែដក់ជាប់នៅក្នុងអារម្មណ៍ និង ដក់ជាប់នៅក្នុងខួរក្បាលរបស់អ្នកជានិច្ចជារៀងរាល់ថ្ងៃ ប៉ុន្តែពេលខ្លះនេះគ្រាន់តែជាការនឹកគិតចង់បានទៅតាមគំនិតភ្លាមៗតែប៉ុណ្ណោះ បន្ទាប់មកអ្នកក៏បែរជានិយាយថា អ្នកមិនដែលធ្វើវាពីមុនមកទេ អ្នកភ័យខ្លាចពេលធ្វើខុស ខ្លាចគេស្ដីបន្ទោសឲ្យអ្នក ដូច្នេះអ្នកក៏សម្រេចចិត្តថាមិនធ្វើអ្វីទាំងអស់ មិនបញ្ចេញសកម្មភាពដើម្បីឆ្ពោះទៅរកភាពជោគជ័យ និង ឈប់គិតពីក្ដីស្រម៉ៃទាំងនោះ ព្រោះអ្នកគិតថាអ្នកមិនដែលធ្វីវាពីមុនមកនោះទេ។តែយ៉ាងណាក៏ដោយអ្នកត្រូវតែហ៊ានស្រម៉ៃ ហ៊ានជម្នះនូវភាពភ័យខ្លាចរបស់អ្នក ហើយហ៊ានធ្វើវាឲ្យក្លាយជាការពិត ទើបអាចអ្នកអាចចាប់ផ្ដើមអាជីវកម្មមួយដែលអ្នកធ្លាប់នឹកស្រម៉ៃបាន។ចំណុចខាងក្រោមនេះជាចំណុចសំខាន់ដែលអាចជួយបំពេញក្ដីស្រម៉ៃរបស់អ្នកបានក្នុងការចាប់ផ្ដើមអាជីវកម្មប្រកបទៅដោយភាពជោគជ័យ៖
១. ជាមនុស្សដែលមានចិត្តពុះកញ្ជ្រោលចង់រៀនខ្លាំង
ពេលណាដែលអ្នកមានចិត្តពុះកញ្ជ្រោលខ្លាំង មានភាពងប់ងល់ខ្លាំងទៅលើការធ្វើអ្វីមួយ ដូចជាការរៀនសូត្រ ការអានសៀវភៅ ឬ ចង់ក្លាយជាអ្នកយកព័ត៌មាន ឬ ចង់បើកអាជីវកម្មដោយខ្លួនឯងជាដើម...
ហេតុអ្វីបានជាគុយទាវទូករីកលូតលាស់លឿននិងបរាជ័យលឿន?
គំនិតជឿជាក់ថាអ្នកប្រាកដជានៅចាំហាងគុយទាវទូក8 Boat Noodle ឬគុយទាវទូកដែលមានឈ្មោះប្រហាក់ប្រហែលនេះ។ គុយទាវទូកបានចាប់ផ្តើមបើកលក់នៅកម្ពុជាដំបូងចុងឆ្នាំ២០១៤។ ក្រោយពេលបើក ហាងគុយទាវទូកទទួលបានការចាប់អារម្មណ៍យ៉ាងរហ័សពីសំណាក់មហាជន ហើយថែមទាំងបានលក់សិទ្ធិធុរកិច្ច(Franchise)ជាច្រើនថែមទៀត។ ប៉ុន្តែមិនយូរប៉ុន្មានក៏ឃើញថាហាងទាំងនោះបានទទួលបរាជ័យនិងបិទទ្វារជាបន្តបន្ទាប់។
តើមូលហេតុអ្វីដែលធ្វើឲ្យហាងគុយទាវទូកមួយនេះរីកលូតលាស់លឿនតែក៏បរាជ័យលឿនបែបនេះ?
ចិត្តសាស្រ្តរបស់មនុស្ស
មនុស្សពេលដែលឃើញអ្វីដែលប្លែកថ្មីតែងតែចង់សាកចង់ដឹង ហើយមនុស្សតែងតែចង់បង្ហាញទៅមិត្តភ័ក្តិនៅពេលពួកគាត់មានអារម្មណ៍ថាខ្លួនពិសេស(ញ៉ាំគចានច្រើន)។ គុយទាវទូកធ្វើឲ្យអ្នកញុំាមានអារម្មណ៍ថាប្លែក និងពិសេសដោយសារតែញុំារហូតដល់គរចានដែលជម្រុញឱ្យគាត់បង្ហោះនៅលើបណ្តាញFacebookដើម្បីអួត និងបង្ហាញមិត្តភ័ក្តិ ។ ដូច្នេះនៅពេលដែលទើបតែបើកដំបូងមានមនុស្សជាច្រើនបានទៅតម្រង់ជួរញុំា។ តែក្រោយពេលបានសាកល្បងញុំារួចមកក៏មិនសូវមានមនុស្សចាប់អារម្មណ៍នឹងទៅញុំាទៀត ជាមូលហេតុដែលធ្វើឲ្យហាងគុយទាវទូកនេះមិនអាចដំណើរការតទៅមុខទៀតបាន។ ក្រោយពេលដែលបានសាកល្បងអ្វីដែលប្លែកថ្មីរួចមកមនុស្សក៏មានអារម្មណ៍ថាធម្មតានិងលែងចាប់អារម្មណ៍ទៀត។
និនា្នការសង្គម
មនុស្សនៅក្នុងសង្គមភាគច្រើនទន់ទោរទៅរកគ្នា។ នៅពេលដែលឃើញគេញុំា ផឹកអ្វី ទៅកន្លែងណាមួយ ឬធ្វើអ្វីមួយដែលខ្លួនមិនធ្លាប់បានធ្វើនោះ...
អ្វីទៅជាថាមពលនៃការគិតបែបអវិជ្ជមាន?
លទ្ធផលដែលអាចសម្រេចបានវាអាស្រ័យដោយការគិតរបស់អ្នកមិនថាជាបែបវិជ្ជមានឬអវិជ្ជមាននោះទេ។ អ្នកមានឆ្ងល់ទេថាហេតុអ្វីបានជាយើងងាយនឹងគិតអវិជ្ជមានម្លេ៉ះ? ជួនកាលវាកើតមកឯកឯងដោយមិនចាំបាច់អញ្ជើញនោះទេ។ ចុះហេតុអ្វីក៏យើងពិបាកលើកទឺកចិត្តខ្លួនឯងឲ្យគិតអ្វីដែលវិជ្ជមាន? តើវាមានតាំងពីកំណើតឬ? ទាំងនេះប្រហែលជាសំណួរដែលកើតមាននៅក្នុងចិត្តរបស់អ្នករាល់គ្នាដែរហើយ។ ជាការពិតដែលពួកវាគឺសុទ្ធតែមានថាមពលទាំងបែបវិជ្ជមាននិងអវិជ្ជមាន។
គំនិតនាំឲ្យកើតជាទង្វើនិងលេចចេញជាវិធីសាស្រ្ត យុទ្ធសាស្ត្រ ផែនការណ៍ ការបែងចែកពេលវេលាជាដើមដើម្បីឲ្យមនុស្សអាចទៅដល់អ្វីដែលខ្លួនធ្លាប់គិតទុក។ របៀបដែលមនុស្សម្នាក់គិតនឹងកំណត់ថាតើលទ្ធផលចេញមកគឺវិជ្ជមាននិងមានប្រយោជន៍ឬអវិជ្ជមាននិងមានផលប៉ះពាល់។ ហេតុនេះគំនិតអវិជ្ជមានគឺជាដំណើរការនៃការគិតរបស់មនុស្សទោរទន់ទៅរកការយល់ឃើញតែចំណុចអាក្រក់នៅក្នុងអ្វីៗគ្រប់យ៉ាង។ ម្យ៉ាងទៀតវាក៏ជាការកាត់បន្ថយការរំពឹងទុករបស់គេដោយពិចារណាតែរឿងរ៉ាវមិនល្អតែប៉ុណ្ណោះ។ បើជួបប្រទះបញ្ហាមនុស្សដែលមានគំនិតអវិជ្ជមានគឺងាយនឹងដួលបំផុតព្រោះមិនទាន់ទាំងបានដោះស្រាយផងគេក៏គិតថាមិនអាចទៅរួចបាត់ទៅហើយ។ ដូចនេះមិនបាច់ឆ្ងល់ទេថាហេតុដូចម្តេចបានជាអ្នកមិនជោគជ័យព្រោះអ្នកសន្សំតែគំនិតអវិជ្ជមានទុកនិងអនុញ្ញាតឲ្យគំនិតអវិជ្ជមានដឹកនាំជីវិតរបស់អ្នក។
តើការគិតបែបអវិជ្ជមានមានប្រភពមកពីណា? បរិយាកាសនិងបរិស្ថានដែលយើងរស់នៅអាចថាមានឥទ្ធិពលចំពោះការគិតរបស់យើងដែរ។ បើអ្នករស់នៅក្នុងបរិយាកាសដែលល្អសម្បូរទៅដោយមនុស្សដែលឲ្យតម្លៃទៅលើភាពជោគជ័យ ការអភិវឌ្ឍខ្លួនឯង ការចេះជួយអ្នកដទៃ ការប្រាស្រ័យទាក់ទងល្អនិងមានអ្នកដាស់តឿនជាដើមនោះការគិតរបស់អ្នកនឹងងាយទោរទន់ទៅរកភាពវិជ្ជមានជាងអ្នកដទៃ។ ផ្ទុយមកវិញបើអ្នកនៅក្នុងបរិយាកាសដែលអវិជ្ជមាននិងស្ថិតក្រោមស្ថានភាពក្រីក្រ លំបាកនោះការគិតរបស់អ្នកនឹងទោរទន់ថាអនាគតរបស់អ្នកនឹងពិបាកដូចគ្នា។ មួយវិញទៀតព័ត៌មានមិនល្អដែលបានមកពីបណ្តាញសង្គម ប្រព័ន្ធផ្សព្វផ្សាយជាដើមនឹងធ្វើឲ្យថាមពលនៃគំនិតអវិជ្ជមានលូតលាស់ឡើង។...
មួយជំហានបន្ទាប់បច្ចុប្បន្ន
តើអ្នកបានរៀបចំផែនការជីវិតបានយ៉ាងណាទៅហើយ? តើអ្នកធ្លាប់គិតថានឹងចង់ធ្វើអ្វី? តើអ្នកចង់រៀនអ្វីបន្ថែមទៀតទេ? តើអ្នកមានគម្រោងអ្វីខ្លះក្នុងជីវិត? សំណួរទាំងអស់នេះគឺជាសំណួរដ៏សែនពិបាកឆ្លើយចំពោះមនុស្សស្ទើរតែគ្រប់គ្នា។