Home Tags ចិត្តសាស្ត្រ

Tag: ចិត្តសាស្ត្រ

១១ចំណុចដែលអ្នកត្រូវចងចាំនៅពេលដែលអ្នកគិតច្រើនពេក

តើហេតុអ្វីបានជាអ្នកគិតច្រើន? អ្នកគិតច្រើនទៅលើបញ្ហាអ្វីខ្លះ? ពេលដែលអ្នកគិតច្រើនតើវាមានផលប៉ះពាល់អ្វីខ្លះដល់អ្នក និងសុខភាពរប​ស់អ្នក? ការគិតច្រើនពេកគឺបណ្ដាលមកពី ការព្រួយបារម្ភពីបញ្ហាអនាគតពេក ការគិតតែពីភាពអវិជ្ជមាន ពិបាកក្នុងការជ្រើសរើសនិងការសម្រេចចិត្តជាដើម។ ចំពោះមនុស្សដែលគិតពីបញ្ហាស្មុគស្មាញច្រើនពេក នឹងធ្វើឲ្យប៉ះពាល់ដល់ការសម្រាកលង់លក់រប​ស់ពួកគេ ពេលខ្លះធ្វើឲ្យពួកគេភ្ញាក់ទាំងកណ្ដាលអាធ្រាត្រ ដើម្បីមកអង្គុយគិតពីវាព្រោះតែនៅមានអារម្មណ៍រសាប់រសល់ជាមួយនឹងបញ្ហាទាំងនោះ។ ១១ចំណុចខាងក្រោមនេះនឹងបង្ហាញប្រាប់ពីមូលហេតុនិងផលប៉ះពាល់នៃអ្នកគិតច្រើនពេក៖ ១ ការគិតពិចារណាហួសហេតុពេកគឺជាសម្លេងនៃការរិះគន់ដែលតែងតែព្យាយាមបំផ្លាញអ្នក ពីព្រោះវាធ្វើឲ្យមនុស្សគ្រប់គ្នានិងអ្វីៗជុំវិញអ្នកសង្ស័យ។ ហើយវាក៏ជាអ្នកធ្វើឲ្យអ្នកមានភាពស្រពិចស្រពិលមិនឈប់ដែរ ដែលជាហេតុធ្វើឲ្យយើងត្រូវតែគិតពីវាមិនចេះចប់មិនចេះហើយសោះ។ ចំពោះសម្លេងនៃការរិះគន់នេះដែរ វានឹងរារាំងអ្នកមិនឲ្យធ្វើតាមនូវអ្វីដែលជាសភាវគតិរបស់អ្នកឡើយ។ ២ ការគិតច្រើនពេកនឹងធ្វើឲ្យអ្នកបង្កើតនូវបញ្ហាជាច្រើន ហើយវានឹងនាំឲ្យអ្នកកាន់តែស្មុគស្មាញឡើងៗ។ ភាគច្រើនសំណួរដែលតែងតែចោទសួរនោះគឺ “ចុះបើសិនជា...” “ហេតុអ្វីបានជា...”។ល។ នេះគឺជាសំណួរដែលអ្នកតែងតែសួរខ្លួនឯង...