Home Tags ជប៉ុន

Tag: ជប៉ុន

ហេតុអ្វីបានជាអ្នកធ្វើស្រែជប៉ុនមានជីវភាពធូរធារ?

មុខរបរជាកសិករធ្វើស្រែដាំស្រូវត្រូវបានប្រទេសជាច្រើនចាត់ទុកជា ឆ្អឹងខ្នងរបស់ប្រទេសជាតិ ជាឃ្លាំងអាហាររបស់ប្រជាជននៅលើពិភពលោក​ តែសម្រាប់ជីវភាពរបស់ពូកគាត់វិញ បែរជាមានខុសប្លែកគ្នាតាមប្រទេសនីមួយៗ ។នៅក្នុងអត្ថបទនេះយើងនឹងអធិប្បាយអំពីកសិករជាជនជាតិជប៉ុនដែលទទួលបានជោគជ័យនៅក្នុងការប្រកបអាជីពជាកសិករដាំស្រូវ ហើយមានជីវភាពធូរធារ។ តាមស្ថិតិមានកសិករជប៉ុនប្រមាណ​​ ២៣លាននាក់ ស្មើនឹង​ ២២ភាគរយនៃចំនួនប្រជាជនសរុប ហើយមានចំនួនស្មើនឹងបុគ្គលិកដែលមានប្រាក់ខែមធ្យមដែលធ្វើការនៅក្នុងក្រុមហ៊ុនធំៗនៅក្នុងប្រទេសជប៉ុន​។ការធ្វើស្រែក្នុងមួយឆ្នាំ ប្រជាកសិករម្នាក់អាចទទួលបានកម្រៃដល់ទៅ​ ៨លានយេន ឬ​ប្រហែល ៧.៣ម៉ឺនដុល្លារអាមេរិក​។ តើមានកត្តាអ្វីខ្លះដែលធ្វើឲ្យកសិករជប៉ុនក្លាយជាអ្នកមានបាន? ១​ ហេតុផលដែលធ្វើឲ្យប្រជាជនជប៉ុនមានចំណូលច្រើនដល់ថ្នាក់នេះគឺព្រោះតែ​ពួកគេគេមើលមុខរបរធ្វើស្រែចំការជាការធ្វើពាណិជ្ជកម្ម​ ដូចនេះធ្វើឲ្យពួកគេមានភាពជាពាណិជ្ជករខ្ពស់ជាងមុន​ ។ពួកគេមានការចាត់ចែងការងារដើម្បីកាត់បន្ថយដើមទុន រួមជាមួយនឹងការកែច្នៃផលិតផល ដើម្បីបង្កើនប្រាក់ចំណូលផងដែរ។​​ពួកគេចេះរៀបចំផែនការដើម្បីផលិតស្រូវឲ្យបានគ្រប់រដូវកាល​ មានការផលិតស្រូវតាមបែបទាន់សម័យ​ដែលជាបច្ច័យមួយធ្វើឲ្យកសិករជប៉ុនកាត់បន្ថយថ្លៃដើមការផលិតបាន។​​ ដូចនេះ ការផ្តល់ចំណេះដឹងដល់កសិករ​ឲ្យយល់ដឹងពីការចាត់ចែងដើមទុន​ និងចំណេះដឹងក្នុងការធ្វើស្រែបែបទាន់សម័យមានសារៈសំខាន់ណាស់អាចជួយឱ្យពួកគាត់​បង្កើនចំណូល​បានយ៉ាងច្រើន។   ២​​...