Tag: តម្លៃ
១០សំណួរដើម្បីកំណត់ថ្លៃផលិតផលរបស់អ្នក
ផលិតផលនិងសេវាកម្មល្អមិនអាចធានាថាអ្នកនឹងអាចមានភាពជោគជ័យនោះទេ។ អ្នកថែមទាំងត្រូវការកំណត់ថ្លៃឲ្យបានត្រឹមត្រូវផងដែរ។ វាទាមទារឲ្យអ្នកដឹងពីអតិថិជនរបស់អ្នកបានល្អ ពួកគេនឹងហ៊ានចំណាយប៉ុណ្ណា ព្រមទាំងដៃគូប្រកួតប្រជែងរបស់អ្នកគិតថ្លៃប៉ុណ្ណាដែរ។ ខាងក្រោមនេះជាវិធីដែលយើងត្រូវដឹងដើម្បីកំណត់ថ្លៃប្រកបដោយប្រសិទ្ធភាព ៖
១. តើអតិថិជនរបស់អ្នកស្ម័គ្រចិត្តចំណាយប៉ុន្មានមកលើផលិតផលរបស់អ្នក?
ការកំណត់ថ្លៃមិនត្រឹមតែជាការបូកបន្ថែមទៅលើថ្លៃដើមនោះទេ។ វាអាស្រ័យទៅលើការហ៊ានចំណាយរបស់អតិថិជនដែលទិញផលិតផលរបស់អ្នក។ បើអ្នកប្រើប្រាស់ថ្លៃដើមអស់ ២,០០០រៀលដើម្បីបង្កើតវា ហើយអតិថិជនរបស់អ្នកហ៊ានទិញអ្នកក្នុងតម្លៃ ១០០,០០០រៀល នោះមានន័យថាអ្នកមានផលិតផលដែលមានភាពជោគជ័យហើយ។ ផ្ទុយមកវិញ បើអ្នកមិនបានទទួលប្រាក់ចំណេញអ្វីសោះ នោះអ្នកក៏មានភាពបរាជ័យដូចគ្នា។ ដើម្បីជួយអ្នកក្នុងការកំណត់ថាតើអតិថិជនរបស់អ្នកហ៊ានចំណាយប៉ុណ្ណា អ្នកត្រូវបន្តធ្វើការស្ទាបស្ទង់ពីទីផ្សារនិងអតិថិជនគោលដៅបន្តទៀត។
២. តើអតិថិជនប្រភេទណាដែលអ្នកចង់បាន?
“បើអ្នកកំណត់អតិថិជនដែលហ៊ានឲ្យតម្លៃខ្ពស់ អ្នកនឹងបានប្រាក់ច្រើនតែការលក់តិច។ ប៉ុន្តែបើអ្នកកំណត់អតិថិជនច្រើន អ្នកនឹងបានលុយតិចតែការលក់ច្រើន។ វិធីដោះស្រាយចំពោះបញ្ហានេះគឺកាត់ទីផ្សារទៅជាផ្នែកៗជាមួយនឹងថ្លៃលក់ផ្សេងគ្នា។” ...
វិធីសាស្ត្រនៃការកំណត់ថ្លៃចំពោះផលិតផលថ្មី
ស្រមៃថាបើអ្នកបើកអាជីវកម្មដោយជ្រើសរើសផលិតផលសម្រាប់លក់រួចហើយ បន្ទាប់មកអ្នកបានដើរដល់ជំហានដ៏លំបាកបំផុតចំពោះមនុស្សភាគច្រើនគឺស្វែងរកយុទ្ធសាស្ត្រនៃការកំណត់ថ្លៃ។ តើអ្នកគួរតែដាក់តម្លៃឲ្យស្មើ ទាបជាង ឬខ្ពស់ជាងដៃគូប្រកួតប្រជែងរបស់អ្នក? អ្នកអាចចូលទៅកាន់គេហទំព័ររបស់ពួកគេ និងវិភាគពីភាពខុសគ្នារវាងអ្វីដែលអ្នកផ្តល់ឲ្យនិងអ្វីដែលគេផ្តល់ឲ្យ។ ខាងក្រោមនេះជាគន្លឹះមួយចំនួនដែលអ្នកត្រូវពិចារណានៅពេលស្វែងរកយុទ្ធសាស្ត្រនៃការកំណត់ថ្លៃ ៖
ថ្លៃដើមផលិតកម្ម ៖ នៅទីនេះគឺសម្ដៅទៅលើការបម្រើសេវាកម្មនៅក្នុងអាជីវកម្មរួមទាំងបូកបញ្ចូលជាមួយនឹងពេលវេលារបស់អ្នកនៅក្នុងដំណើរការផលិតកម្ម។
គេហទំព័រនិងការចំណាយទៅលើគេហទំព័រ ៖ បើអ្នកត្រូវមានគេហទំព័រ ដំបូងអ្នកត្រូវចំណាយលុយទៅលើការកសាងគេហទំព័រ ថែរក្សាគេហទំព័រ និងបង់ប្រាក់ប្រចាំខែដើម្បីឲ្យគេហទំព័ររបស់អ្នកដំណើរការបានល្អនៅលើប្រព័ន្ធអ៊ីនធឺណិត(Internet)។
ការចំណាយទៅលើថ្លៃឈ្នួលការិយាល័យ ៖ អ្នកនឹងត្រូវការកុំព្យូទ័រដ៏ល្អមួយនិងគ្រឿងបរិក្ខារផ្សេងទៀតដូចជាម៉ាស៊ីនស្គែននិងម៉ាស៊ីនព្រីន។ វត្ថុសំខាន់ផ្សេងៗទៀតនៅក្នុងការិយាល័យដូចជា ចន្លោះសម្រាប់ធ្វើការ(តុនិងកៅអី) ឬតុសម្រាប់ដាក់របស់បម្រុងនិងក្រដាសធ្វើការ។
...
តើកាហ្វេមួយពែងមានតម្លៃប៉ុន្មាន?
វប្បធម៌ ញ៉ាំ កាហ្វេ ចាប់ផ្តើម រីក ដុះ ដាលយ៉ាង ខ្លាំ ងនៅក្នុង ប្រទេស យើង ជា ពិសេស នារយៈពេលប៉ុន្មាន ឆ្នាំ ចុងក្រោយ នេះក្នុងរាជធានីភ្នំពេញ។ យើង ឃើញមាន ហាង កាហ្វេ រីក ដូចផ្សិត ស្ទើរគ្រប់ទីកន្លែង...
យុទ្ធសាស្ត្រដាក់តម្លៃទំនិញដើម្បីបង្កើនប្រាក់ចំណូល ភាគ១
ការដាក់តម្លៃឱ្យផលិតផលគឺជាកិច្ចការដែលលំបាកបំផុត។ លំបាកត្រង់ថា ប្រសិនបើដាក់តម្លៃខ្ពស់ពេក បរិមាណនៃការលក់នឹងមានចំនួនតិច ហើយនឹងបាត់បង់ឱកាសក្នុងការឆក់យកចំណែកទីផ្សារដោយសារតែបច្ចុប្បន្ននេះមានដៃគូរប្រកួតប្រជែងជាច្រើន។ ប៉ុន្តែ ប្រសិនបើដាក់តម្លៃទាបពេក គឺអាចប្រឈមមុខនឹងការមិនរួចថ្លៃចំណាយផ្សេងៗដើម្បីឱ្យអាជីវកម្មមានដំណើរការ ហើយក៏ធ្វើឱ្យអតិថិជនអាចយល់ថាផលិតផលនោះមានគុណភាពទៅតាមកម្រិតនោះដែរ។ នៅក្នុងពិភពអាជីវកម្ម មានសហគ្រិនជាច្រើនបានធ្វើការដកពិសោធទៅលើការដាក់តម្លៃរបស់ខ្លួន ដើម្បីបង្កើនការលក់ និងស្ទាបស្ទង់មើលទីផ្សារ ហើយក៏មានសហគ្រិនមិនតិចទេដែលបានបរាជ័យក្នុងកិច្ចការមួយនេះ។
ការដាក់តម្លៃផលិតផលគឺជាកិច្ចការដ៏សំខាន់មួយ ដែលអាចធ្វើឱ្យប្រាក់ចំណូលកើន ឬថយចុះទៅតាមយុទ្ធសាស្ត្រ និងយុទ្ធវិធីរបស់សហគ្រិនម្នាក់ៗ។ ប៉ុន្តែ ចូរកុំធ្វើតេស្តសាកល្បងដាក់តម្លៃផលិតផលដោយតាមចិត្តចង់ ឬការប៉ាន់ស្មានដោយគ្មានមូលដ្ឋាន ព្រោះថា ការធ្វើបែបនេះនឹងអាចនាំទៅកាន់ភាពបរាជ័យបាន។ មានការសិក្សាស្តីពីឥរិយាសេដ្ឋកិច្ច(Behavioral Economics)ដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួន ដែលបានធ្វើការបង្ហាញផ្លូវក្នុងការដាក់តម្លៃផលិតផលឱ្យបានត្រឹមត្រូវ...