Tag: បណ្តាញសង្គម
ការផ្លាស់ប្តូរដ៏ធំរបស់Facebook អាចជាសញ្ញាបញ្ចប់សម័យកាលបណ្តាញសង្គមជំនាន់មុន!
ថ្មីៗនេះ ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់បណ្តាញសង្គមយក្សFacebookបានធ្វើការបង្ហាញនូវផ្ទាំងមុខងារថ្មីដែលមានឈ្មោះថាHomeបន្ថែមពីលើFeedsដែលយើងធ្លាប់មានពីមុន។ មុខងារថ្មីនេះ វាបានយកលំនាំតាមTik Tokដែលជាបណ្តាញសង្គមកំពុងតែលេចធ្លោរបស់ចិន ដោយយើងនឹងឃើញការណែនាំវីដេអូ ឬរូបភាពណាដែលយើងចាប់អារម្មណ៍ ទោះបីជាយើងមិនបានតាមដានគេក៏ដោយ។
Facebook ចាប់ផ្តើមគំនិតដំបូងចេញពីឬសគល់ការកសាងទំនាក់ទំនង បង្កើតមិត្ត និងរក្សាទំនាក់ទំនងក្នុងរង្វង់មិត្តចាស់ៗរបស់យើង។ ក៏ប៉ុន្តែ បន្ទាប់ពីឃើញពីភាពជោគជ័យរបស់TikTok បណ្តាញសង្គមជាច្រើន ឬរួមទាំងFacebookផងដែរ បានផ្លាស់ប្តូរម៉ូដែលរបស់ខ្លួនពីការផ្តោតលើការកសាងទំនាក់ទំនង មកជាធ្វើយ៉ាងណាឲ្យយើងប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួនឲ្យបានកាន់តែយូរម៉ោង។ បន្តិចទៀត យើងនឹងចំណាយពេលអូសមើលវីដេ ឬអូមួយហើយៗទៀត ដែលស្រដៀងនឹងបណ្តាញសង្គមTikTokផងដែរ។
យុទ្ធសាស្ត្រនេះ Facebook...
តើបណ្តាញសង្គមមានលក្ខណៈពិសេស មុខងារនិងអត្ថប្រយោជន៍យ៉ាងដូចម្តេចខ្លះសម្រាប់អាជីវកម្ម?
យោងទៅតាមគេហទំព័រ Hootsuite បានបង្ហាញថាចំនួននៃអ្នកប្រើប្រាស់បណ្តាញសង្គមនៅក្នុងប្រទេសកម្ពុជាមានការកើនទ្បើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ នាឆ្នាំ២០២០នេះទិន្នន័យនៃអ្នកប្រើប្រាស់មានចំនួនយ៉ាងច្រើនរហូតទៅដល់៩.៧០លាននាក់។ យើងសង្កេតឃើញថាបណ្តាញសង្គមគឺពិតជាមាននូវវិសាលភាពនិងឥទ្ធិពលយ៉ាងខ្លាំងដែលធ្វើម្ចាស់អាជីវកម្មជាច្រើនបានចាប់អារម្មណ៍ហើយងាកមកប្រើប្រាស់បណ្តាញសង្គមក្នុងការទីផ្សារនិងផ្សព្វផ្សាយអាជីវកម្មរបស់ពួកគេ។ ដូចដែលអ្នកបានដឹងស្រាប់ហើយថាបណ្តាញសង្គមមានច្រើនប្រភេទណាស់ដូចជា Facebook ,Tik Tok , Twitter , Pinterest , Instagram , LinkedIn ជាដើម ។
តើបណ្តាញសង្គមទាំងនោះមានលក្ខណៈពិសេស មុខងារនិងអត្ថប្រយោជន៍យ៉ាងដូចម្តេចខ្លះសម្រាប់អាជីវកម្ម?
អត្ថបទនេះនឹងលើកយកនូវបណ្តាញសង្គមចំនួន ៤ មកធ្វើការរៀបរាប់ បកស្រាយនិងបង្ហាញអំពីមុខងារនិងអត្ថប្រយោជន៍
១. Facebook
អ្នកទាំងអស់គ្នាប្រាកដជាបានស្គាល់ច្បាស់ហើយអំពីបណ្តាញសង្គមមួយនេះ។...
តើការប្រើប្រាស់វីដេអូរផ្សព្វផ្សាយលើFacebook ពិតជាមានប្រសិទ្ធភាពខ្ពស់ជាងគេឬ?
ការផ្សព្វផ្សាយនៅលើFacebookលែងជាប្រធានបទដែលថ្មីទៀតហើយនៅពិភពអាជីវកម្មនៅប្រទេសកម្ពុជា។ យើងឃើញមានការផ្សព្វផ្សាយវគ្គបណ្តុះបណ្តាលជាច្រើនស្តីពីប្រើប្រាស់Pageឱ្យបានជោគជ័យ លក់អីក៏ដាច់ អាថ៌កំបាំងចាយលុយតិចលើFacebookជាដើម ។ល។ ហើយថ្មីៗនេះ ក៏មានការបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់វីដេអូដើម្បីធ្វើការផ្សព្វផ្សាយដោយសារតែវាមានប្រសិទ្ធភាពខ្ពស់ជាងគេ។ តើនេះជាការពិតមែនទេ?
មិនខុសនោះទេ ហើយក៏មិនត្រូវទាំងស្រុងដែរ។ វីដេអូបានក្លាយជាមាតិកាដែលពេញនិយម និងមានប្រសិទ្ធភាពបំផុតនាពេលបច្ចុប្បន្ន ដោយអាចទៅដល់មនុស្សច្រើនជាងរូបភាពឬអក្សរ ហើយនេះមិនមែនទើបតែកើតឡើងនោះទេ ទំនោរនៃការជម្រុញឱ្យមានបង្កើតវីដេអូគឺមានតាំងពីប្រហែល ៣ឆ្នាំមុនមកម្ល៉េះ។ ហេតុអ្វី? Facebook ចង់ធ្វើការប្រកួតប្រជែងជាមួយនឹង Youtubeដែលជាបណ្តាញមើលវីដេអូធំជាងគេនៅលើពិភពលោក ដូចនេះមិនមានអ្វីចម្លែកទេដែលFacebookចង់លើកទឹកចិត្តអ្នកដែលបង្ហោះវីដែអូ ឬមាតិការជាបែបវីដេអូដើម្បីអាចទទួលបានផលខ្ពស់ជាងប្រភេទមាតិការផ្សេងៗទៀត។
ក៏ប៉ុន្តែ មិនមែនវីដេអូទាំងអស់សុទ្ធតែទទួលបានប្រសិទ្ធភាព និងទទួលបានផលខ្ពស់ជាងការប្រើប្រាស់រូបភាពផ្សព្វផ្សាយនោះទេ។ វីដេអូមានលក្ខណៈពាណិជ្ជកម្មសុទ្ធសាធ...
សហគ្រិនចំនួន៨នាក់បានចែករំលែកពីការផ្សព្វផ្សាយពីបណ្ដាញសង្គមដ៏កំពូលនៅក្នុងឆ្នាំ២០២០
នៅក្នុងពិភពទីផ្សារទំនើបមិនមានលក្ខណៈស្មុគស្មាញដូចជាបណ្ដាញសង្គមទេ វេទិកាថ្មីៗតែងតែលេចឡើងជានិច្ចជាកាល ដែលធ្វើឲ្យមនុស្សមួយចំនួនមិនដឹងថាត្រូវធ្វើយ៉ាងណាដើម្បីពង្រឹងនូវការផ្សព្វផ្សាយរបស់ខ្លួន។ហើយទាំងនេះគឺជាវិធីសាស្រ្តដែលនៅតែមានភាពទាន់សម័យ ទោះបីជាវាមានយូរហើយក៏ដោយ។ នេះហើយគំនិតសូមលើកយកការចែករំលែករបស់ក្រុមសហគ្រិនជោគជ័យមកចែករំលែកនូវគន្លឹះសំខាន់ៗនៃការផ្សព្វផ្សាយបណ្ដាញសង្គមឲ្យកាន់តែមានប្រសិទ្ធភាព។ដូចនេះអ្នកអាចសាកល្បងធ្វើនូវអ្វីដែលពួកគេបានផ្ដល់ឲ្យជាគំនិត ដើម្បីសម្រេចនូវការផ្សព្វផ្សាយតាមបណ្ដាញសង្គមមួយឲ្យបានកាន់តែប្រសើរឡើង និងជោគជ័យ។
១ ធ្វើឲ្យមានការសន្ទនានិងការចូលរួម
ប្រសិនបើយុទ្ធសាស្ត្រនៃការផ្សព្វផ្សាយបណ្ដាញសង្គមរបស់អ្នកផ្ដោតសំខាន់ទៅលើការចែករំលែកនូវមាតិកា នោះអ្នកនឹងបាត់បង់នូវឱកាសដ៏ធំធេងក្នុងការបង្កើតនូវការតភ្ជាប់ ឬ ទំនាក់ទំនងដ៏ល្អ។ អ្នកដែលមានឥទ្ធិពលមួយចំនួនគឺផ្ដោតទៅលើការបង្កើតមាតិកាផ្សព្វផ្សាយដោយខ្លួនឯងជំនួសឲ្យការប្រើប្រាស់បណ្ដាញសង្គម។មនុស្សដែលធ្វើឲ្យគេចាប់អារម្មណ៍ និង ទទួលបាននូវភាពទាក់ទាញបំផុតគឺនៅពេលដែល ពួកគេមានសកម្មភាពយ៉ាងសកម្ម និងមានការចូលរួមជាញឹកញាប់នៅលើវេទិកាសង្គម។
២ ផ្ដោតសំខាន់ទៅលើការកសាងបណ្ដាញនិងការកសាងទំនាក់ទំនង
ពេលណាដែលយើងនិយាយពីបណ្ដាញសង្គមគឺយើងចាប់ផ្ដើមនឹកឃើញដល់ការធ្វើទំនាក់ទំនងរវាងគ្នានិងគ្នាដោយមានភាពរហ័ស ហើយនេះគឺជាអ្វីដែលអ្នកត្រូវចងចាំនៅក្នុងចិត្ត នៅពេលដែលពួកគេចាប់ផ្ដើមបង្ហោះឬប្រកាសអ្វីមួយ គឺដើម្បីឲ្យមានអ្នកតាមដាន ចាប់អាម្មណ៍និងធ្វើតាមនេះឯង។ កាលណាដែលនៅក្នុងក្រុម ឬ ក៏សហគមន៍មួយមានការចូលរួម...
និន្នាការផ្សព្វផ្សាយថ្មីលើបណ្ដាញសង្គមចំនួន៤ដែលអ្នកត្រូវដឹងសម្រាប់ឆ្នាំ២០២០
សព្វថ្ងៃនេះមនុស្សជាច្រើនមានភាពសកម្មនៅលើបណ្ដាញសង្គមច្រើនជាងមនុស្សពី៤០ឆ្នាំមុន គឺមានចំនួន៣,៨ពាន់លាននាក់។ ពួកគេយកបណ្ដាញសង្គមនេះដើម្បីទាក់ទងគ្នា ស្រាវជ្រាវ រៀនសូត្រ កំសាន្ត និង ទិញទំនិញផ្សេងៗទៀតនៅលើអ៊ីនធើណេត។ខាងក្រោមនេះគឺជានិន្នាការដែលកំពុងតែកើតមានដែលអ្នកគួរតែចាប់អារម្មណ៍សម្រាប់ការរៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយ៖
១ មាតិកាដែលមានរយៈពេលខ្លី (Ephemeral)
មាតិកាដែលមានរយៈពេលខ្លីគឺជាទីផ្សារដែលនិយាយអំពី រូបភាព អត្ថបទ និង វីដេអូ ដែលធ្វើក្នុងរយៈពេលខ្លីដែលត្រូវបានបង្ហាញនៅលើបណ្ដាញសង្គមជាលក្ខណៈStory( ដូចជា Snapchat Facebook and Instagram stories) ។ ខណៈពេលដែលការរីកចម្រើនជាទូទៅនៃបណ្ដាញទំនាក់ទំនងសង្គមកំពុងកើនឡើងជាលំដាប់ ចំនួនមនុស្សដែលចូលរួមនិងមានសកម្មនៅលើស្តរី(stories)របស់ពួកគេកំពុងតែរីករាលដាល...
៤ សំណួរដែលជួយពន្លឿនការធ្វើទីផ្សាររបស់អ្នកនៅតាមបណ្តាញសង្គម
សព្វថ្ងៃនេះក្រុមហ៊ុនគ្រប់ខ្នាតទាំងអស់បាននឹងកំពុងបង្កើនការអភិវឌ្ឍយុទ្ធសាស្រ្តទីផ្សារនៅតាមបណ្តាញសង្គមឲ្យកាន់តែមានប្រសិទ្ធភាព។យុទ្ធសាស្រ្តឌីជីថលដែលទទួលបានជោគជ័យមិនមែនមកពីសោភ័ណ្ឌភាពឬស្ទីលនោះទេ ប៉ុន្តែជាជាការរួមបន្សំរវាងអ្វីដែលយីហោរបស់អ្នកសន្យាថានឹងផ្តល់ជូន។ ខាងក្រោមនេះគឺជាសំណួរដែលអ្នកត្រូវសួរខ្លួនឯងដើម្បីឲ្យការធ្វើទីផ្សាររបស់អ្នកបានជោគជ័យនិងមានប្រសិទ្ធភាពខ្ពស់៖
១. តើអ្វីខ្លះជាគោលដៅរបស់អ្នក?
អ្នកត្រូវដឹងថាគោលដៅរបស់អ្នកគឺជាអ្វីសិនទើបអ្នកអាចសម្រេចផែនការទៅបានយ៉ាងរលូន។ គោលដៅវាគឺជាបង្គោលមួយដែលជួយប្រាប់យើងថាត្រូវដើរដល់ត្រឹមណា ធ្វើដល់ត្រឹមណា និងត្រូវគិតយ៉ាងមិចដើម្បីទទួលបានវា។ម៉្យាងវិញទៀតគោលដៅវាមានភាពជាក់លាក់ និងប្រាកដប្រជាដូចជាការជំរុញការលក់ ការពង្រីកភូមិសាស្រ្ត ការបង្កើនការលក់ឲ្យមានគុណភាពល្អជាដើម។នៅពេលដែលអ្នកបានកំណត់គោលដៅរបស់អ្នកហើយ អ្នកត្រូវតែសួរខ្លួនឯងថា តើខ្លួនឯងចូលចិត្តការស្រាវជ្រាវ ការរុករកដែរឬទេ?តើអ្នកចូលចិត្តធ្វើការទំនាក់ទំនងតាមបណ្តាញសង្គម ដែរឬទេ?តើអ្នកចង់ជម្រុញឲ្យមានការផ្លាស់ប្តូរដែរឬទេ? ទាំងនេះវាគឺជាលំនាំមួយដែលជួយឲ្យការធ្វើទីផ្សាររបស់អ្នកបានជោគជ័យ។
២. តើយើងគួរប្រើច្រកផ្សព្វផ្សាយអ្វីខ្លះ?
ការធ្វើការសម្រេចចិត្តជុំវិញជ្រើសរើសបណ្តាញសង្គមត្រូវតែចាក់ឬសចំពោះការយល់ដឹងពីអត្តសញ្ញាណនិងចំណង់ចំណូលចិត្តរបស់អតិថិជន។ បណ្តាញសង្គមខុសគ្នា នាំឲ្យមានចំនួនអតិថិជន និងប្រភេទអតិថិជនក៏ខុសគ្នាដែរ ដូចនេះហើយអ្នកត្រូវតែធ្វើការស្រាវជ្រាវដើម្បីឲ្យដឹងថាអតិថិជនគោលដៅរបស់អ្នក ថាតើពួកគាត់តែងតែចំណាយពេលជាមួយបណ្តាញសង្គមមួយណាច្រើនជាងគេ។ឧទាហរណ៍ជាក់ស្តែងដូចជា យុវវ័យភាគច្រើនចូលចិត្តលេងកម្សាន្តនៅក្នុងកម្មវិធី Tik Tok,...
យុទ្ធសាស្ត្រទីផ្សារបណ្តាញសង្គមរបស់សម្បត្តិហ្វាយនែនមានអ្វីដែលប្លែកពីគេ?
បច្ចុប្បន្ននេះ បណ្តាញសង្គម ជាពិសេសFacebook គឺជាច្រកផ្សព្វផ្សាយដ៏មានប្រសិទ្ធិភាពដែលក្រុមហ៊ុន និងអាជីវកម្មជាច្រើនបានចាប់ឱកាសនេះដើម្បីប្រកួតប្រជែងដើម្បីស្វែងរកអតិថិជន និងពង្រីកកិត្តិនាមក្រុមហ៊ុន។ ប៉ុន្តែ ទោះជាក្រុមហ៊ុន និងអាជីវកម្មនីមួយៗបានប្រើប្រាស់Facebook ដូចគ្នា ប៉ុន្តែយុទ្ធសាស្ត្រ និងវិធីប្រើប្រាស់មានកម្រិត និងសមត្ថភាពខុសៗគ្នាផងដែរ។
នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុវិញក៏មិនខុសពីវិស័យផ្សេងៗ យើងឃើញថា ស្ទើរតែគ្រប់ស្ថាប័នកំពុងតែមានវត្តមាននៅលើបណ្តាញសង្គម និងប្រើប្រាស់ច្រកផ្សព្វផ្សាយមួយនេះជាទីតាំងមួយដើម្បីពង្រីកទីផ្សារ និងផ្សព្វផ្សាយផលិតផល។
ក្នុងចំណោមស្ថាប័នមីក្រូហរិញ្ញវត្ថុ ខ្ញុំសង្កេតឃើញថា សម្បត្តិហ្វាយនែនគឺជាស្ថាប័នដែលមើលទៅមានភាពលេចធ្លោជាងគេនៅលើបណ្តាញFacebook។ ហេតុអ្វី? ជំនួសឱ្យការបង្ហោះតែពាក្យស្លោកជម្រុញទឹកចិត្ត និងភាពជាអ្នកដឹកនាំ ឬបង្ហោះតែសេវាកម្ម និងផលិតផលរបស់ខ្លួនដែលជាវិធីគេតែងប្រើ...
៤និន្នាការនៃប្រព័ន្ធផ្សព្វផ្សាយសង្គមដែលអ្នកត្រូវដឹងសម្រាប់ឆ្នាំ២០១៨
ចុងបញ្ចប់នៃឆ្នាំកំពុងតែខិតជិតមកដល់យ៉ាងឆាប់រហ័ស។ នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះគឺឆ្នាំ២០១៨ហើយ។ ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្តល់ឱកាសក្នុងការទាក់ទាញនូវចំណាប់អារម្មណ៍ដ៏មិនគួរឲ្យជឿចំពោះម៉ាកសញ្ញានៃផលិតផលរបស់អ្នក។ តើអ្នកនឹងទទួលយកអត្ថប្រយោជន៍នេះ ឬក៏ឲ្យដៃគូអាជីវកម្មរបស់អ្នកជាអ្នកទទួលយកនូវអត្ថប្រយោជន៍នេះ?
ស្ថានភាពមានការផ្លាស់ប្តូរជានិច្ចហើយវាដល់ពេលហើយដើម្បីចាប់ផ្តើមយុទ្ធសាស្រ្តទីផ្សារនៃប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នកសម្រាប់ឆ្នាំខាងមុខនេះ។ ដើម្បីឈានទៅកាន់ភាពជោគជ័យ អ្នកត្រូវតែដឹងអំពីនិន្នាការចុងក្រោយបំផុត។ ការយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនឹងធ្វើឱ្យអ្នកស្ថិតក្នុងស្ថានភាពល្អប្រសើរជាងមុនក្នុងការបង្កើនដើមទុននៅពេលឈានដល់ឆ្នាំ ២០១៨។ ទាំងនេះគឺជានិន្នាការនៃប្រព័ន្ធផ្សព្វផ្សាយសង្គម៤ដែលអ្នកគួរតែចាប់ផ្តើមធ្វើការផ្តោតទៅលើឲ្យបានឆាប់រហ័ស៖
#១ ការមកដល់របស់ Chatbots ដែលអ្នកត្រូវតែមានជំនាញក្នុងការប្រើប្រាស់
Chatbotsគឺជាកម្មវិធីរបស់កុំព្យូទ័រដែលគេបង្កើតឡើងសម្រាប់ធ្វើការសន្ទនាជាមួយនឹងអ្នកប្រើបា្រស់ជាពិសេសតាមរយៈប្រព័ន្ធអ៊ីនធើណេត។ បើសិនជាអ្នកមិនស្គាល់ Chatbotsនោះទេ អ្នកត្រូវតែរៀនពីរបៀបដែលបច្ចេកវិទ្យានេះអាចផ្តល់អត្ថប្រយោជន៍ដ៏អស្ចារ្យដល់ទីផ្សារនៃប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក។ សេវាបម្រើអតិថិជនបានផ្លាស់ប្តូរពីការខលទូរស័ព្ទនិងអ៊ីម៉ែលទៅជាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជំនួសវិញ។ Chatbotsអាចជួយឲ្យអ្នកអាចឆ្លើយតបទៅកាន់អតិថិជនបានឆាប់រហ័សហើយអ្នកនឹងទទួលបានការពេញចិត្ត។ នេះជាមូលហេតុដែល Facebook Messenger bots ទទួលបានការពេញនិយមជាពិសេស។ ការដំឡើងវាគឺមានភាពសាមញ្ញណាស់ហើយអ្នកអាចធ្វើវាដោយមិនគិតថ្លៃ។
ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាកន្លែងសម្រាប់ទំនាក់ទំនងដ៏មានប្រជាប្រិយភាពសម្រាប់អតិថិជន។...
បង្កើតFacebook Page សម្រាប់អាជីវកម្ម
បច្ចេកវិទ្យាកាន់តែរីកចម្រើន ធ្វើឱ្យការប្រកបររកស៊ី ឬការបើអាជីវកម្មកាន់តែងាយស្រួល ជាពិសេសសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម។ ដោយសារតែការរីកលូតលាស់យ៉ាងខ្លាំងក្លាលើការប្រើប្រាស់អ៊ីនធឺណិត និងបណ្តាញសង្គម ធ្វើឱ្យអាជីវកម្មខ្នាតតូចនិងមធ្យមមានលិទ្ធភាពកាន់តែច្រើនឡើងក្នុងការប្រកួតប្រជែងដណ្តើមទីផ្សារដោយសារតែការចំណាយលើការផ្សព្វផ្សាយលើប្រព័ន្ធបច្ចេកវិទ្យាមានតម្លៃទាប និងអាចបត់បែនបានច្រើន។
បច្ចុប្បន្ននេះ ច្រកផ្សព្វផ្សាយដែលលេចធ្លោជាងគេក្នុងទីផ្សារប្រទេសកម្ពុជាគឺនៅលើបណ្តាញសង្គមFacebook ដោយសារតែភាពពេញនិយមពីសំណាក់អ្នកប្រើប្រាស់ជាច្រើនដែលមានចន្លោះពី 3,4 ទៅ3,7 លាននាក់ ជាពិសេសនៅក្នុងស្រទាប់យុវវ័យដែលជាក្រុមអតិថិជនដ៏មានសក្តានុពល។ ហេតុដូចនេះហើយ គ្រប់ម្ចាស់អាជីវកម្មទាំងអស់មិនគួរមើលរំលងពីឥទ្ធិពលដ៏វិជ្ជមានដែលបណ្តាញសង្គមយក្សមួយនេះបានផ្តល់ឱ្យសម្រាប់អាជិវកម្មនោះទេ។
ប្រសិនបើលោកអ្នកដែលជាម្ចាស់អាជីវករ ឬក៏អ្នកដែលចង់ធ្វើតេស្តសាកល្បងគំនិតអាជីវកម្មរបស់ខ្លួនមិនទាន់ទំព័រអាជីវកម្មនៅលើFacebook នោះទេ លោកអ្នកអាចចាប់ផ្តើមបង្កើតឥឡូវនេះដើម្បីទាញយកផលប្រយោជន៍សម្រាប់អាជីវកម្មរបស់ខ្លួន។ ហើយប្រសិនបើលោកអ្នកមិនទាន់ចេះបង្កើតដោយខ្លួនឯងទេនោះ សូមធ្វើតាមការណែនាំរបស់ក្រុមKUMNIT CREATIVE (គំនិតគ្រីអេធីវ)...