Home Tags ប្លែកៗ

Tag: ប្លែកៗ

ប្លែកអស្ចារ្យ! ណាត់ហ្គេតសាច់មាន់សុទ្ធ តែមិនសម្លាប់សត្វមាន់ធ្វើសាច់!

តើអ្នកធ្លាប់ញ៉ាំChicken Nugget (ប្រហិតសាច់មាន់បំពង)ដែរឬទេ? តើអ្នកជឿទេថា ឥឡូវនេះមានប្រហិតសាច់មាន់​សុទ្ធ (មិនមែនជាអាហារបួសកែច្នៃ) អាច​ផលិតឡើងបាន​ដោយមិនចាំបាច់សម្លាប់មាន់យកសាច់? នេះគឺជារឿង​អស្ចារ្យមួយ​ដែល​បង្កើតឡើងដោយក្រុមហ៊ុន Eat Just ដែលជា​អាជីវកម្ម​បង្កើតថ្មី​មួយចេញពីសហរដ្ឋអាមេរិក ដោយផលិតសាច់មាន់ចេញពី​មន្ទីពិសោធន៍ ដោយមិនចាំបាច់ចិញ្ចឹម​សត្វមាន់​តាមបែបប្រពៃណីនោះទេ។ សាច់មានទាំងនោះ​គឺច្នៃ​ចេញពី​កោសិការមាន់​ណាមួយ​ដែលគេ​យកចេញពីមាន់រស់ ហើយ​ធ្វើ​ការចិញ្ចឹមវា​ក្នុង​មន្ទីរពិសោធន៍រហូតដល់វាអាច​រីកធំធាត់​ក្លាយទៅជាសាច់មាន់​បែបសាច់ចញ្ច្រាំ​ក្នុង​រយៈពេល​ប្រមាណ​១៤ថ្លៃ។ កាល​ពីចុងឆ្នាំ​២០២០ថ្មីៗនេះ ប្រទេស​សឹង្ហបុរីក្លាយជា​ប្រទេស​ទី១​ក្នុងពិភពលោក​ដែល​អនុញ្ញាតិ​ឱ្យចរាចរសាច់មាន់ផលិតចេញពីមន្ទីរពិសោធន៍​របស់ក្រុមហ៊ុន Eat Just ហើយ​ក្រុមហ៊ុន​នេះ​បាន​សាកល្បង​ផលិត​Nugget ពីសាច់មាន់​ចិញ្ចឹមចេញពីកោសិកាមាន់ដាក់លក់សាកល្បង​កាលពីថ្មីនេះក្នុងតម្លៃ​ប្រហែល២០ដុល្លារសហរដ្ឋអាមេរិច។ លោក Josh Tetrick អគ្គនាយក​របស់ក្រុមហ៊ុន Eat Justបានលើកឡើងថា...