Home Tags ផែនការទីផ្សារ. marketing plan

Tag: ផែនការទីផ្សារ. marketing plan

គោលបំណងនៃការធ្វើផែនការទីផ្សារ និងចំណុចសំខាន់ដែលត្រូវសរសេរ

គោលបំណងនៃផែនការទីផ្សារនេះដែរ គឺ៖ ១. ដើម្បីកំណត់ឲ្យបានច្បាស់អំពីគោលបំណងទីផ្សារអាជីវកម្មរបស់អ្នក ដើម្បីឲ្យវាស៊ីគ្នាជាមួយនឹងចក្ខុវិស័យព្រមទាំងបេសកកម្មដែលអង្គភាពបានកំណត់។ ហើយគោលបំណងទីផ្សារនេះ អាចជួយឲ្យអង្គភាពឃើញអំពីកន្លែងដែលខ្លួនអាចឈរជើងនៅលើទីផ្សារបាននាពេលអនាគត។ ២. ដើម្បីជួយឲ្យអ្នកដឹងអំពីរបៀបនៃការបង្កើននូវចំណែកទីផ្សារ ការបោះជំហានចូលទៅក្នុងទីផ្សារថ្មី ព្រមទាំងជួយបង្កើននូវការយល់នៃម៉ាកសញ្ញារបស់ក្រុមហ៊ុនផងដែរ ៣. ផែនការទីផ្សារនឹងបញ្ជាក់អំពីចំនួនថវិកា និងធនធានដ៏ជាក់លាក់មួយ ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកក្នុងការរៀបចំសកម្មភាពទីផ្សារឲ្យមានប្រសិទ្ធភាព។ ៤. ផែនការទីផ្សារជំរុញឲ្យមានការពិនិត្យនូវស្ថានភាពអាជីវកម្មរបស់អ្នកឡើងវិញ និងចាប់ផ្ដើមធ្វើការវិភាគទៅលើបរិយាកាសទីផ្សារ ដែលរួមបញ្ចូលទាំងការស្រាវជ្រាវទីផ្សារ ការវាយតម្លៃនៃតម្រូវការអតិថិជន ការវិភាគគូប្រជែង ការវិភាគ PEST(Politic Economic Social Technology)  និងការសិក្សាអំពីនិន្នាការអាជីវកម្មថ្មីៗជាដើម។ ៥. រៀបចំឲ្យគ្រប់ផ្នែកទាំងអស់មានភាពស៊ីចង្វាក់គ្នា...

សំណួរទាំង៥ដែលអាចជួយអ្នកក្នុងឲ្យការរៀបចំផែនការទីផ្សារប្រកបដោយប្រសិទ្ធិភាព

  ការធ្វើទីផ្សារគឺពិតជាមានភាពចាំបាច់ណាស់សម្រាប់អាជីវកម្ម​​ពីព្រោះថាវាគឺជាកត្តាចម្បងដែលជម្រុញឱ្យការលក់របស់អ្នកកើនទ្បើង។​ អាស្រ័យហេតុនេះហើយដើម្បីឲ្យការធ្វើទីផ្សាររបស់អ្នកទទួលបាននូវលទ្ធផលខ្ពស់អ្នកចាំបាច់ត្រូវតែរៀបចំនិងធ្វើផែនការទីផ្សារឱ្យបានល្អនិងស្របទៅតាមគោលដៅរបស់ក្រុមហ៊ុន។ ខាងក្រោមនេះគឺជាសំណួរទាំង៥ដែលអាចជួយអ្នកក្នុងធ្វើផែនការទីផ្សារប្រកបដោយប្រសិទ្ធិភាព ​:  ១. តើអ្វីជាគុណតម្លៃនៃអាជីវកម្មរបស់អ្នក? គុណតម្លៃនៃអាជីវកម្មគឺជាការពិព័ណ៌នាយ៉ាងខ្លីអំពីអាជីវកម្មរបស់អ្នកដោយភ្ជាប់ជាមួយខ្លឹមសារនិងចំណុចពិសេសមួយចំនួនដែលធ្វើឱ្យអាជីវកម្មរបស់អ្នកខុសប្លែកពីដៃគូរប្រកួតប្រជែង។ វាក៏ជាអ្វីដែលអ្នកគួរតែមានផងដែរនៅមុនពេលដែលអ្នកចាប់ផ្តើមនូវអាជីវកម្មពីព្រោះថាគុណតម្លៃនៃអាជីវកម្មនេះហើយគឺជាអ្នកតម្រង់ទិសនៅក្នុងការធ្វើទីផ្សាររបស់អ្នក។ លើសពីនេះទៅទៀតវាក៏ហេតុផលដែលជម្រុញឱ្យអតិថិជនជ្រើសរើសផលិតផលឬសេវាកម្មរបស់អ្នកជាជាងដៃគូរប្រកួតប្រជែងផងដែរ។ ជាក់ស្តែងដូចជា Uber ដែលមនុស្សជាច្រើនបានស្គាល់រួចមកហើយថាជាកម្មវិធីទូរស័ព្ទដៃប្រើសម្រាប់ជួយសម្រួលដល់អ្នកប្រើប្រាស់នៅក្នុងការហៅតាក់ស៊ី​។​ គុណតម្លៃរបស់ពួកគេគឺ”ការធ្វើដំណើររបស់អ្នកនឹងមានភាពងាយស្រួលហើយរហ័សជាងមុនដោយគ្រាន់តែចុចនៅប៊ូតុងមួយនៅលើទូរស័ព្ទរបស់អ្នកនោះតាក់ស៊ីនឹងមកដល់កន្លែងអ្នកតែម្តង។ អ្នកបើកបររបស់អ្នកនឹងដឹងច្បាស់ពីកន្លែងដែលអ្នកចង់ទៅ។ រីឯការបង់ប្រាក់វិញនឹងត្រូវធ្វើតាមរយះទូរស័ព្ទរបស់អ្នកប្រកបដោយភាពងាយស្រួលនិងរហ័សទាន់ចិត្ត”។ ​​​​ ដូចដែលអ្នកបានឃើញស្រាប់ហើយថាគុណតម្លៃនៃអាជីវកម្មរបស់ពួកគេគឺពិតជាមានភាពច្បាស់លាស់និងអាចបំពេញតម្រូវការបស់អតិថិជនបានយ៉ាងល្អប្រសើរទៀតផង។ ដូច្នេះហើយអ្នកគួរតែបង្កើតនូវគុណតម្លៃនៃអាជីវកម្មរបស់អ្នកឱ្យបានល្អជាមុនសិនមុននឹងធ្វើការចាប់ផ្តើមនូវអាជីវកម្មរបស់អ្នក។ ២. តើអ្នកណាជាអតិថិជនគោលដៅរបស់អ្នក?   មុននឹងអ្នកចាប់ផ្តើមបង្កើតនូវយុទ្ធសាស្រ្តទីផ្សារអ្នកគួរតែកំណត់និងបែងចែកឱ្យបានច្បាស់លាស់ពីប្រភេទនៃអតិថិជនគោលដៅរបស់អ្នកជាមុនសិន។​ ការធ្វើបែបនេះនឹងជួយឱ្យអ្នកអាចស្វែងយល់និងដឹងច្បាស់អំពីតម្រូវការដ៏ពិតប្រាកដរបស់ពួកគេបាន។ ក្រោយពេលដែលអ្នកបានដឹងច្បាស់ហើយអ្នកនឹងអាចរៀបចំនូវយុទ្ធសាស្រ្តទីផ្សារបានល្អប្រសើរនិងប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ចំណុចដែលអ្នកគួរតែលើកយកមកសិក្សាមានដូចជា : ⁃ តើពួកគេជាអ្នកណា? ⁃ តើពួកគេជាមនុស្សប្រុស​ឬក៏ស្រី? ⁃ តើពួកគេមានអាយុប៉ុន្មានឬស្ថិតនៅក្នុងវ័យណា? ⁃ តើពួកគេរស់នៅឯណាឬតំបន់ណា? ⁃​...