Home Tags ពាណិជ្ជកម្ម

Tag: ពាណិជ្ជកម្ម

ហេតុអ្វីគណនីផ្សាយពាណិជ្ជកម្មFacebookខ្ញុំលែងដំណើរការ?

ថ្មីៗនេះ​មាន​គណនី​ផេក​Facebookជាច្រើនមានបញ្ហាដោយ​មិនអាច​ប្រើប្រាស់​ការផ្សាយពាណិជ្ជកម្ម​បាន​បន្តទៅទៀត (Ad Account Disable)។ ប្រសិន​បើគណនីអ្នក​មានបញ្ហា​ត្រូវបានFacebookបិទ អ្នកនឹងទទួលសារ​ដូចខាងក្រោមនេះ៖ Your account has been disabled. Your ads have been stopped and should not be run again. We disable an...

ហេតុអ្វីបានជាគេដាក់ផ្ទាំងផ្សាយពាណិជ្ជកម្មនៅជាប់ស្តុប?

ផ្លូវ​ទេព​ផន​ជា​ផ្លូវ​ដេល​ខ្ញុំ​តែង​តែ​​ធ្វើ​ដំណើរ​ទៅមក​ដើម្បី​ធ្វើការ​រាល់ថ្ងៃ។ សំខាន់​​គឺ​ផ្លូវ​នេះ​មាន​មនុស្ស​ច្រើន​ធ្វើ​ដំណើរ​ទៅមក​រៀងរាល់​ថ្ងៃហើយ​បង្ក​ឲ្យ​មាន​ការ​កកស្ទះ​ជា​ញឹកញាប់។ ជាពិសេស​នៅ​ចំណុច​ស្តុប​ផ្សារ​ដេប៉ូតែ​ម្តង​​​។​ អ្នក​​ដែល​ធ្លាប់​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ​ដែល​សង្កេត​មើល​ទេ​ថា​នៅ​ចំណុច​ស្តុប​នោះ​គេមាន​ដាក់ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​មួយ​? ជាក់ស្តែង​នៅទីនោះមាន​ផ្ទាំង​Bannerធំមួយ​ដែល​បង្ហាញ​ពី​ម៉ាក​ទូរស័ព្ទ​ដ៏ល្បីមួយ​នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​ដើមកំណើត​មក​ពី​ប្រទេស​កូរ៉េខាងត្បូង។ ម៉ាក​ទូរស័ព្ទរបស់​ Sumsung គឺ​Galaxy S8   S8+ គឺជា​ម៉ាក​ទូរស័ព្ទ​ដែល​ទើបតែ​នឹង​ចេញថ្មី​ភ្ជាប់​ជាមួយ​ភាព​ស្រស់ស្អាត​និង​បំពាក់​ដោយ​បច្ចេកវិទ្យា​ថ្មីផងដែរ។ រីឯ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​របស់វាវិញ​គឺមាន​លក្ខណៈទាក់ទាញ​ខ្លាំង​មែនទែន​ព្រោះ​អ្នក​ដែល​បង្កើត​វាឡើងមក​បាន​ជ្រើសរើសរូបភាព​ស្រស់ស្អាត​ មិនសាំញ៉ាំ​ ​ឯ​អក្សរ​វិញ​គឺមិន​រញ៉េរញ៉ៃ​ច្រើន និងមាន​ឈ្មោះច្បាស់ថែមទៀតផង។ ចុះហេតុអ្វី​បានជា​គេ​ជ្រើស​រើស​ទីតាំង​នៅជាប់​នឹ​ង​ស្តុប​បែប​នេះ? ខ្ញុំជឿជាក់ថា​អ្នក​ប្រហែលជា​មាន​ចម្លើយក្នុង​ចិត្ត​រួចជា​ស្រេចហើយ។ ជាការពិតណាស់ ​​ដោយសារ​តែនៅទីនោះមាន​មនុស្ស​ម្នា​ធ្វើដំណើរ​ច្រើនមិនដាច់​រៀងរាល់ថ្ងៃ។ ពិសេស​ជាង​នេះ​ទៅទៀត​ខណៈពេល​ដែលគេ​​រង់ចាំ មនុស្សស្ទើរ​តែ​​គ្រប់គ្នា​តែង​សម្លឹងមើល​ទៅស្តុប​ដែល​កំពុង​តែបញ្ចេញ​ភ្លើង​ពណ៌ក្រហម​ដើម្បី​រង់ចាំ​ពេល​វាលោត​ភ្លើង​ពណ៌បៃតង​វិញ។ ក្នុងពេល​ប្រហែល​ជិត​មួយ​នាទី​និង​ស្របពេល​ដែល​គេ​មើល​ទៅភ្លើងស្តុប​ពណ៌​ក្រហម​ គេ​ប្រាកដ​ជា​មើល​ផ្ទាំង​ពាណិជ្ជកម្ម​របស់​ទូរស័ព្ទនោះផងដែរ។ ដូចបាន​រៀបរាប់ខាងលើ​ថា​ផ្ទាំង​នោះ​គឺពិតជា​ទាក់ទាញ​​និង​មិន​សាំ​ញ៉ាំ​ច្រើន​ ជាហេតុ​នាំ​ឲ្យ​អ្នក​ដំណើរ​គឺ​ងាយ​នឹង​មើល​ជាពិសេស​គឺងាយ​ចងចាំ។​...