Home Tags យុទ្ធសាស្ត្រក្នុងការបង្កើនការលក់

Tag: យុទ្ធសាស្ត្រក្នុងការបង្កើនការលក់

តើធ្វើដូចម្ដេចទើបខ្ញុំអាចដណ្ដើមយកចំណែកទីផ្សារបានច្រើនជាងដៃគូប្រកួតប្រជែង?

តើលោកអ្នកធ្លាប់ឆ្ងល់ទេ ថាហេតុអ្វីបានជាប្រកបអាជីវកម្មដូគ្នា ប៉ុន្តែហេតុអ្វីបានជាដៃគូប្រកួតប្រជែងខ្ញុំទទួលបានជោគជ័យ ខណៈពេលអាជីវកម្មរបស់ខ្ញុំធ្លាក់ចុះចំនួននៃការលក់បែបនេះទៅវិញ? តោះ! មកឈ្វេងយល់អំពីមូលហេតុដែលធ្វើឲ្យដៃគូប្រកួតប្រជែងជាមួយនឹងយើងទាំងអស់គ្នា! ដៃគូប្រកួតប្រជែងរបស់អ្នកទទួលបានជោគជ័យជាងក៏ព្រោះតែគេ៖ ១. ប្រើយុទ្ធសាស្ត្រឲ្យបានត្រឹមត្រូវ ប្រសិនបើអាជីវកម្មរបស់អ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយដែលលក់ពុំសូវដាច់ខណៈពេលដែលដៃគូប្រជែងរបស់អ្នកអាចរកចំណូលបានច្រើនពីការលក់ អ្នកគួរតែងាកមកមើលពីយុទ្ធសាស្ត្រដែលអ្នកបានដាក់ចេញហ្នឹងម្ដងទៀត ថាតើរបៀបដែលអ្នករចនារូបភាព ក៏ដូចជាមាតិកាដែលអ្នកផ្សព្វផ្សាយចេញទៅនេះស្ថិតនៅក្នុងកម្រិតណា? មានភាពទាក់ទាញដែលឬទេ? មានការចូលរួមពីសំណាក់អតិថិជនដែរឬទេ? ហើយប្រភេទអតិថិជនគោលដៅរបស់អ្នកជាអ្នកណា? ជាយុវវ័យ ឬក៏មនុស្សចាស់? ស្រ្តីឬក៏បុរស? និងពិនិត្យមើលឡើងវិញទាក់ទងទៅនឹងច្រកផ្សព្វផ្សាយរបស់អ្នក ថាតើវេទិកាដែលអ្នកកំពុងផ្សព្វផ្សាយនេះមានប្រសិទ្ធភាពឬអត់ជាដើម? មែនទែនទៅដៃគូប្រជែងរបស់អ្នក លក់ដាច់ជាងអ្នក គឺដោយសារតែពួកគេ បានកំណត់យ៉ាងច្បាស់ថានរណាជាអតិថិជនគោលដៅរបស់ពួកគេ រួចចាប់ផ្ដើមរៀបចំយុទ្ធសាស្ត្រក៏ដូចជាធ្វើយុទ្ធនាការបែបណាដើម្បីទាក់ទាញអតិថិជនឲ្យមកចាប់អារម្មណ៍ជាមួយនឹងផលិតផលរបស់ខ្លួន តាមរយៈការបង្កើតមាតិកាដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន ទាក់ទងទៅនឹងផលិតផលរបស់ខ្លួន...