Tag: យុទ្ធសាស្ត្រទីផ្សារឌីជីថល
របៀបបង្កើតវីដេអូផ្សព្វផ្សាយលើ Facebook ដ៏ជោគជ័យ របស់លោក Dennis Yu
លោក Dennis Yu គឺជាអ្នកជំនាញ Digital Marketing និង Personal Building។ លោកបានចែករំលែកនូវតិកនិចសំខាន់ៗ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្កើតវីដេអូផ្សព្វផ្សាយលើ Facebook ដើម្បីទទួលបានជោគជ័យ ដោយមានគុណភាពខ្ពស់ និងមានអ្នកចូលរួមទស្សនាច្រើនបំផុត។
តិចនិកសំខាន់ទាំងនេះ អ្នកធ្វើការផ្នែកយុទ្ធសាស្រ្តទីផ្សារលើបណ្ដាញសង្គម និងម្ចាស់អាជីវកម្មទាំងអស់ អាចអនុវត្តបាន។
របៀបផ្សព្វផ្សាយលើ Facebook ដ៏ល្អបំផុត
ដើម្បីអាចធ្វើការផ្សព្វផ្សាយលើ Facebook បាន ដំណាក់កាលដំបូងអ្នកគួរឈ្វេងយល់ Awareness,...
គន្លឹះសំខាន់ ដើម្បីធ្វើទីផ្សារជាវីដេអូ
ការធ្វើទីផ្សារជាវីដេអូ (Video Marketing) គឺជាការប្រើប្រាស់វីដេអូដើម្បីប្រម៉ូត និងធ្វើទីផ្សារឱ្យកាន់តែធំទូលាយលើផលិតផលឬសេវាកម្មរបស់យើង បង្កើនការចូលរួមនៅលើប្រព័ន្ធផ្សព្វផ្សាញតាមអនឡាញ ការបង្ហាញក៏ដូចជាណែនាំដល់អតិថិជនឱ្យកាន់តែច្បាស់ពីការប្រើប្រាស់ ឬយល់ពីផលិតផលសេវាកម្មរបស់យើង និងទាក់ទាញអតិថិជនថ្មីៗបន្ថែម។
សារៈសំខាន់ នៃការធ្វើទីផ្សារជាវីដេអូ
ជាយុទ្ធសាស្រ្តទីផ្សារមួយដែលមានប្រសិទ្ធភាពខ្លាំងជាងគេ
អាចទាញចំណាប់អារម្មណ៍អតិថិជនបានលឿន ហើយងាយនឹងសម្រេចចិត្តទិញ
អតិថិជនងាយយល់ពីការប្រើប្រាស់ ក៏ដូចជាយល់ពី តើអ្វីជាផលិតផលសេវាកម្មរបស់យើង?
ជាជំនួយដ៏សំខាន់ដល់ក្រុមអ្នកលក់ ក្នុងការជំរុញការលក់
ទទួលបានអតិថិជនថ្មីៗជាបន្តបន្ទាប់ តាមប្រព័ន្ធអនឡាញ
ប្រភេទនៃការធ្វើទីផ្សារជាវីដេអូ ដែលម្ចាស់អាជីវកម្មគ្រប់រូប ត្រូវឈ្វេងយល់
1. Demo Videos៖...
របៀបធ្វើយុទ្ធសាស្រ្តទីផ្សារ AI នៅក្នុងអាជីវកម្មដើម្បីបង្កើនការលក់
AI មកពីពាក្យ Artificial Intelligence ហើយវាសំដៅទៅលើការធ្វើត្រាប់តាមដ៏វៃឆ្លាតរបស់មនុស្សយន្ត ដែលត្រូវបានរៀបចំឡើង ដើម្បីគិតឱ្យដូចមនុស្ស និងអាចធ្វើត្រាប់តាមសកម្មភាពរបស់មនុស្ស ដោយបង្ហាញពីលក្ខណៈទាក់ទងនឹងចិត្តមនុស្ស ដូចជាការរៀនសូត្រនិងដោះស្រាយបញ្ហា។
ហើយអ្វីដែលកាន់តែពិសេសទៀតនោះ នៅក្នុងអត្ថបទនេះ នឹងបង្ហាញលោកអ្នក អំពីការប្រើយុទ្ធសាស្រ្តទីផ្សារ ដោយភ្ជាប់នឹង AI ។
តើអ្វីជាការធ្វើទីផ្សារ AI?
គឺជាការប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីធ្វើការសម្រេចចិត្តដោយស្វ័យប្រវត្តិ ដោយផ្អែកលើការប្រមូលទិន្នន័យ ការវិភាគទិន្នន័យ និងការសង្កេតបន្ថែមពីអតិថិជន ឬនិន្នាការសេដ្ឋកិច្ចដែលអាចជះឥទ្ធិពលដល់ការខិតខំប្រឹងប្រែងផ្នែកទីផ្សារ។
អត្ថប្រយោជន៍នៃការប្រើ AI
...
គ្រាន់តែផ្លាស់ប្តូរបន្តិច ១ថ្ងៃកើនការបរិច្ចាកជិត២០ម៉ឺនដុល្លារជាមួយនឹងយុទ្ធនាការរត់ជាមួយសាយជួយកុមារកម្ពុជា
“ ខ្មែរជួយខ្មែរ ស្មារតីស្រឡាញ់ជាតិ” គឺជាឃ្លាប្រយោគដែលបង្កប់ទៅដោយអត្ថន័យយ៉ាងស៊ីជម្រៅសម្រាប់ប្រជាជនខ្មែរគ្រប់ៗរូប ។ យ៉ាងណាមិញដោយសារតែឃ្លាប្រយោគមួយនេះហើយដែលជាកត្តាជម្រុញចិត្តឲ្យសិល្បៈករវ័យក្មេងម្នាក់គឺលោកសាយដែលបានលះបង់ពេលវេលា ថវិកា កម្លាំងកាយនិងកម្លាំងចិត្តនៅក្នុងការផ្តួចផ្តើមធ្វើនូវកម្មវិធីសម្បុរសធម៌ #រត់ដើម្បីសប្បុរសធម៌ជាមួយសាយ #SaiRunCharityKH ក្នុងរយៈពេល ៩៩ ថ្ងៃដើម្បីប្រមែប្រមូលថវិកាមូលនិធិក្នុងការបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរដែលកំពុងតែត្រូវការជំនួយក្នុងការជួយសង្គ្រោះជិវិតកុមារកម្ពុជាជាច្រើននាក់ ។ ចាប់តាំងពីថ្ងៃទី ៦ ខែ តុលា មករហូតមកដល់ពេលនេះរូបលោកនិងក្រុមការងារក៏ដូចជាអ្នកស្ម័គ្រចិត្តមួយចំនួនធំបាននូវកំពុងតែបន្តដំណើរដ៏វែងឆ្ងាយរបស់ពួកគេនៅក្នុងកម្មវិធីមួយនេះ ។
គួរបញ្ជាក់ផងដែរថាគិតចាប់តាំងពីថ្ងៃទី ៦ ខែ តុលា រហូតមកដល់ថ្ងៃអង្គារ...
តើ Consumer Behavior(ឥរិយាបថអតិថិជន)មានសារៈសំខាន់យ៉ាងដូចម្តេចខ្លះសម្រាប់ការធ្វើទីផ្សារ?(ភាគ២)
៤ .ធ្វើការសន្និដ្ឋានអំពីនិន្នាការទីផ្សារ
ការវិភាគនូវឥរិយាបថរបស់អតិថិជនគឺគន្លឹះដ៏សំខាន់ក្នុងការវាស់ស្តង់នូវបម្រែបម្រួលនៃឥរិយាបថរបស់អតិថិជន។ ឧទាហរណ៍ថាមួយរយៈក្រោយនេះអតិថិជនហាក់ដូចជាមានការចាប់អារម្មណ៍ទៅលើការការថែរក្សាបរិស្ថាននិងមានទំនោរទៅលើការបរិភោគអាហារបែបសុខភាពវិញ។ ដោយសង្កេតឃើញនូវបរិបទនៃការប្រែប្រួលនេះអាហារដ្ឋានមួយចំនួនក៏បានសម្របខ្លួនទៅតាមបម្រែបម្រួលនោះដោយបន្ថែមនូវអាហារបែបសុខភាពនៅក្នុងហាងរបស់ពួកគេហើយក៏បានកាត់បន្ថយនូវការប្រើប្រាស់ថង់ប្លាស្ទិចដើម្បីចូលរួមចំណែកថែរក្សាបរិស្ថានថែមទៀតផង។ដោយសារតែនិន្នាការនេះហើយដែលធ្វើឲ្យអតិថិជនមានការចាប់អារម្មណ៍និងចូលបរិភោគអាហារក្នុងហាងនោះកាន់តែច្រើន ។ នេះសបញ្ជាក់ឲ្យឃើញថាការសិក្សាស្វែងយល់អំពីឥរិយាបថរបស់អតិថិជនពិតជាកត្តាដ៏សំខាន់សម្រាប់អាជីវកម្ម។
៥ .ដៃគូរប្រគួតប្រជែង
ហេតុផលដ៏សំខាន់មួយក្នុងការសិក្សាពីឥរិយាបថរបស់អតិថិជននោះគឺដើម្បីស្វែងរកនូវចម្លើយចំពោះសំណួរខាងក្រោមនេះដូចជា
តើអតិថិជនទិញផលិតផលរបស់គូរប្រគួតប្រជែងអ្នកដែរឬទេ?
តើហេតុអ្វីបានជាពួកគេទិញពីគូរប្រគួតប្រជែងរបស់អ្នក?
តើអ្វីដែលទាក់ទាញអតិថិជនឲ្យជ្រើសរើសយកផលិតផលរបស់គូរប្រគួតប្រជែងអ្នក?
តើអតិថិជននឹងគិតយ៉ាងដូចម្តេចនៅពេលដែលពួកគេធ្វើការប្រៀបធៀបផលិតផលរបស់អ្នកជាមួយនិងគូរប្រជែង?
តាមរយៈទិន្នន័យដែលទទួលបានអ្នកនឹងស្វែងយល់កាន់តែច្បាស់ពីគូរប្រជែង។ បន្ទាប់មកអ្នកអាចបន្ថែមនូវគុណតម្លៃនៃផលិតផលនិងសេវាកម្មរបស់អ្នកឲ្យមានភាពល្អប្រសើរជាងគូរប្រជែង។
៦ .ឈរជើងនៅក្នុងទីផ្សារ
នាពេលបច្ចុប្បន្ននេះអតិថិជនមានជម្រើសក្នុងការទិញផលិតផលកាន់តែច្រើនជាងមុនដែលមានន័យថាពួកគេងាយនឹងផ្លាស់ប្តូរទៅទិញផលិតផលផ្សេងប្រសិនបើពួកគេយល់ថាក្រុមហ៊ុនឬអាជីវកម្មមួយនោះអាចផ្តល់ឲ្យពួកគេបានប្រសើរជាងអ្នក។ គន្លឹះនៃភាពជោគជ័យសម្រាប់ការធ្វើអាជីវកម្មនៅក្នុងសតវត្សន៍ទៅ ២១ នេះគឺជាសម្លឹងរកមើលឱកាសទីផ្សារហើយចាប់យកឱកាសនោះឲ្យជាប់បើពុំដូច្នេះអ្នកអាចប្រឈមនឹងការបាត់បង់ចំណែកទីផ្សារយ៉ាងធំធេញផងដែរ ។ យ៉ាងណាមិញដើម្បីបញ្ជៀសនូវហានិភ័យមួយនេះអ្នកគួរតែសិក្សានិងស្វែងយល់អំពីអតិថិជនឲ្យបានច្បាស់ទើបអ្នកអាចចងចិត្តពួកគេក៏ដូចជាអាចដណ្តើមបាននូវចំណែកទីផ្សារនៅក្នុងបរិបទដែលពោរពេញទៅដោយការប្រគួតប្រជែងបាន។
៧ .បង្កើននូវគុណភាពនៃការបម្រើសេវាកម្មអតិថិជន
អតិថិជននីមួយៗសុទ្ធសឹងតែមានតម្រូវការចំពោះការបម្រើសេវាកម្មខុសៗគ្នា។ ហេតុនេះនៅពេលដែលអ្នកស្វែងយល់បានច្បាស់អំពីពួកគេហើយអ្នកប្រកដជាអាចបំពេញតម្រូវការផ្ទាល់ខ្លួនរបស់ពួកគេបានពេញចិត្តថែមទៀតផង។ ជាក់ស្តែងប្រសិនបើអ្នកជាបើកហាងលក់កុំព្យូទ័រមួយនៅពេលដែលមានអតិថិជនចូលមកក្នុងហាងតើអ្នកគួរតែធ្វើអ្វីមុនគេ? ចម្លើយដ៏ល្អបំផុតនោះគឺអ្នកត្រូវតែសង្កេតនិងស្វែងយល់ឲ្យបានច្បាស់ជាមុនសិនថាថាពួកគេត្រូវការអ្វីហើយពួកគេស្ថិតនៅក្នុងវ័យណា។ ប្រសិនបើពួកគេជាសិស្សវិទ្យាល័យ ឬនិស្សិតដែលមានចំណេះដឹងជាមួយបច្ចេកវិទ្យាស្រាប់អ្នកអាចគ្រាន់តែណែនាំអំពីព័ត៌មានលម្អិតបន្ថែមនិងបច្ចេកវិទ្យាថ្មីៗរបស់កុំព្យូទ័រនោះទៅកាន់ពួកគេ។...
តើ Consumer Behavior(ឥរិយាបថអតិថិជន)មានសារៈសំខាន់យ៉ាងដូចម្តេចខ្លះសម្រាប់ការធ្វើទីផ្សារ?(ភាគ១)
អតិថិជនគ្រប់ៗរូបសុទ្ធសឹងតែមាននូវផ្នត់គំនិតនិងឥរិយាបថខុសៗគ្នាចំពោះការទិញផលិតផលណាមួយ។ ដោយយោងទៅតាមបម្រែបម្រួលនៃសម័យកាល បច្ចេកវិទ្យា និន្នាការ របៀបរបបក្នុងការរស់នៅ ប្រាក់ចំណូល និងកត្តាមួយចំនួនទៀតក៏បានធ្វើឲ្យឥរិយាបថរបស់អតិថិជនមានការប្រែប្រួល។ ក្នុងនាមជាអ្នកធ្វើទីផ្សារម្ចាស់អាជីវកម្មអ្នកត្រូវតែស្វែងយល់ឲ្យបានច្បាស់ពីបម្លាស់ប្តូរទាំងនេះទើបការធ្វើទីផ្សាររបស់អ្នកអាចទទួលបាននូវភាពជោគជ័យ។
តើ consumer Behavior (ឥរិយាបថអតិថិជន)មានសារៈសំខាន់យ៉ាងដូចម្តេចខ្លះសម្រាប់ការធ្វើទីផ្សារ?
១. ងាយស្រួលក្នុងការបែងចែកនូវប្រភេទនៃអតិថិជន
តាមរយៈការសិក្សាអំពីឥរិយាបថរបស់អតិថិជនអ្នកនឹងអាចបែងចែកក៏ដូចជាកំណត់បានយ៉ាងច្បាស់លាស់នូវលក្ខណៈខុសគ្នានិងស្រដៀងគ្នារបស់អតិថិជនទាំងអស់ផងដែរ។បន្ទាប់មកអ្នកអាចបែងចែកអតិថិជនទាំងនោះជាក្រុមខុសៗគ្នា។ អ្នកត្រូវដឹងថាក្រុមនៃអតិថិជននីមួយៗសុទ្ធសឹងតែមានផ្នត់គំនិតនិងឥរិយាបថខុសៗគ្នា។ ហេតុនេះហើយយុទ្ធសាស្ត្រនៃការធ្វើទីផ្សាររបស់អ្នកទៅកាន់ពួកគេក៏ស្ថិតនៅក្នុងរូបភាពនិងលក្ខណះខុសគ្នាដែរ។ ជាលទ្ធផលអ្នកនឹងអាចរៀបចំយុទ្ធសាស្ត្រទីផ្សារបានយ៉ាងត្រឹមត្រូវចំគោលដៅនិងប្រកបទៅដោយប្រសិទ្ធភាពខ្ពស់ថែមទៀតផង។
២ .ការថែរក្សាអតិថិជន
គោលបំណងការសិក្សាពីឥរិយាបថរបស់អតិថិជនគឺមិនមែនត្រឹមតែដើម្បីទាក់ទាញនូវអតិថិជនថ្មីតែប៉ុណ្ណោះទេ ។ លើសពីនេះទៅទៀតវាក៏ជាយុទ្ធវិធីក្នុងការថែរក្សានូវអតិថិជនចាស់ផងដែរ។ កាលណាអតិថិជនរបស់អ្នកពេញចិត្តនឹងផលិតផលឬសេវាកម្មរបស់់អ្នកហើយនោះពួកគេនឹងនៅតែគាំទ្រផលិតផលរបស់អ្នកបន្តទៀត។ ដូចដែលអ្នកបានដឹងស្រាប់ហើយថាកម្មវត្ថុនៃការធ្វើទីផ្សារគឺជាសិល្ប៍វិធីដែលធ្វើយ៉ាងណាឲ្យអតិថិជនទិញផលិតផលរបស់អ្នកម្តងហើយម្តងទៀត។ អាស្រ័យហេតុនេះហើយទើបទាមទារឲ្យអ្នកចំណាយពេលស្វែងយល់និងយកចិត្តទុកដាក់ចំពោះឥរិយាបថរបស់អតិថិជនឲ្យបានច្រើនជាងមុនទើបអ្នកអាចធ្វើឲ្យពួកគេពេញចិត្តនិងនៅជាមួយអ្នកបានយូរ។
៣. រៀបចំយុទ្ធសាស្ត្រទីផ្សារដែលមានប្រសិទិ្ធភាព
ជាទូទៅយុទ្ធាការទីផ្សារភាពច្រើនគឺសុទ្ធសឹងតែមានគោលបំណងបញ្ជូននូវខ្លឹមសារយ៉ាងច្បាស់លាស់ទៅកាន់ក្រុមអតិថិជនផ្សេងៗពីគ្នាទៅតាមឥរិយាបថរបស់ពួកគេ។ ជាក់ស្តែងប្រសិនបើអ្នកចង់ផ្សព្វផ្សាយទៅកាន់អតិថិជនគោលដៅដែលជាកុមារ អ្នកអាចជ្រើសរើសការផ្សព្វផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍...
តើយុទ្ធសាស្ត្រទីផ្សារ 5Ps មានអ្វីខ្លះ?
យុទ្ធសាស្ត្រទីផ្សារ 5Ps គឺជាយុទ្ធសាស្ត្រទីផ្សារដ៏មានប្រសិទ្ធភាពមួយជាពិសេសសម្រាប់អាជីវកម្មដែលទើបតែចាប់ផ្តើមដំបូង។ តាមរយៈការអនុវត្តន៍នូវយុទ្ធសាស្ត្រមួយនេះអ្នកនឹងអាចស្គល់កាន់តែច្បាស់អំពីអាជីវកម្មរបស់អ្នកនិងអតិថិជនគោលដៅរបស់អ្នក។ លើសពីនេះទៅទៀតវាក៏អាចជួយអ្នកក្នុងការកំណត់ថាអ្វីដែលដំណើរការនិងអ្វីដែលមានបញ្ហានៅក្នុងការធ្វើអាជីវកម្មទាំងមូលផងដែរ។
តើយុទ្ធសាស្ត្រទីផ្សារ 5Ps មានអ្វីខ្លះ?
១ . Product (ផលិតផល)
ក្នុងនាមជាម្ចាស់អាជីវកម្មអ្នកត្រូវតែដឹងឲ្យបានច្បាស់អំពី ព័ត៌មានលម្អិតផ្សេងៗដែលទាក់ទងទៅនឹងផលិតផលឬសេវាកម្មរបស់អ្នក។ មិនត្រឹមតែប៉ុណ្ណោះអ្នកក៏ត្រូវតែដឹងផងដែរថាតើផលិតផលរបស់អ្នកអាចដោះស្រាយបញ្ហាអ្វីខ្លះរបស់អតិថិជនហើយដោះស្រាយដោយរបៀបណាដែរ? ពីព្រោះថានៅពេលដែលអតិថិជនមករកអ្នកអ្វីដែលពួកគេរំពឹងចង់បាននោះគឺជាផលិតផលឬសេវាកម្មដែលអាចដោះស្រាយនូវបញ្ហារបស់ពួកគេបាន។ វាដូចជាប្រៀបដូចជាអ្នកជំងឺនិងគ្រូពេទ្យដែរ លុះត្រាដែលពួកគេឈឺទើបពួកគេទៅរកគ្រូពេទ្យ។ មិនមែនសុខៗទៅរកគ្រូពេទ្យនោះទេ។ ដូច្នេះម្ចាស់អាជីវកម្មគឺប្រៀបដូចជាគ្រូពេទ្យអញ្ជឹងអ្នកត្រូវតែដឹងឲ្យបានច្បាស់ថាអ្វីជាបញ្ហានិងតម្រូវការដ៏ពិតប្រាកដរបស់ពួកគេហើយបង្ហាញទៅកាន់អតិថិជនថាអ្នកពិតជាអាចដោះស្រាយបញ្ហារបស់ពួកគេបានមែន។
២ .Price ( តម្លៃ )
តើផលិតផលរបស់អ្នកមានតម្លៃប៉ុន្មាន? នេះគឺជាសំណួរមួយដែលអ្នកគួរតែពិចារណាឲ្យបានល្អិតល្អន់ពីព្រោះថាគោលបំណងដ៏ធំបំផុតនៅក្នុងការធ្វើអាជីវកម្មគឺធ្វើយ៉ាងណាឲ្យមានផលចំនេញ ។ ហេតុដូច្នេះហើយអ្នកត្រូវតែមានភាពច្បាស់លាស់ជាមួយនឹងតម្លៃបើមិនដូច្នេះទេអាជីវកម្មរបស់អ្នកអាចប្រឈមមុខនឹងការខាតបង់ជាក់ជាមិនខានទ្បើយ។...
តើ Chatbot មានអត្ថប្រយោជន៍ដូចម្តេចខ្លះសម្រាប់អាជីវកម្មនិងការធ្វើទីផ្សារឌីជីថល?
Chatbot គឺជា Software ដែលត្រូវបានបង្កើតទ្បើងក្នុងគោលបំណងឆ្លើយតបសារដោយស្វ័យប្រវត្តិតាមរយៈបញ្ញាសប្បនិម្មិត(AI) ។ នៅក្នុងឆ្នាំ២០១៦ Facebook បានបន្ថែមនូវមុខងារដ៏ពិសេសមួយនេះដែលធ្វើឲ្យកម្មវិធី(Application) របស់ខ្លួនកាន់តែមានភាពប្រសើរទ្បើងមួយកម្រិតទៀត។ រហូតមកដល់ពេលបច្ចុប្បន្ននេះ Chatbot ក៏បានប្រែក្លាយទៅជាបច្ចេកវិទ្យាដ៏មានប្រយោជន៍សម្រាប់ការធ្វើទៅផ្សារឌីជីថលដែលត្រូវបានស្គាល់ថាជា Chatbot Marketing។
តើ Chatbot មានអត្ថប្រយោជន៍ដូចម្តេចខ្លះសម្រាប់អាជីវកម្មនិងការធ្វើទីផ្សារឌីជីថល?
១ .ចំនេញថវិកានិងពេលវេលា
Chatbot អាចជួយអ្នកក្នុងការឆ្លើយតបសារជាមួយអតិថិជនជាច្រើនអ្នកក្នុងពេលតែមួយដែលអាចជួយកាត់បន្ថយនូវការចំណាយទៅលើបុគ្គលិកផ្នែកសេវាកម្ម។ ផ្ទុយស្រទ្បះពីមនុស្ស Chatbot អាចធ្វើការឲ្យអ្នក ២៤ ម៉ោងក្នុងមួយថ្ងៃនិង៧ថ្ងៃក្នុងមួយសប្តាហន៍ដោយពុំចាំបាច់ចំណាយប្រាក់ជារៀងរាល់ខែដូចបុគ្គលិកទ្បើយមានន័យថាអ្នកគ្រាន់តែចំណាយទៅលើការបង្កើតឬតម្លើង(Set up)...
តើមានយុទ្ធសាស្ត្រទីផ្សារណាខ្លះដែលអ្នកគួរតែអនុវត្តន៍នៅលើបណ្តាញសង្គម Facebook?
Facebook ដែលអ្នកទាំងអស់គ្នាតែងតែស្គាល់ថាជាវេទិកាសម្រាប់បង្កើតឬភ្ជាប់ទំនាក់ទំនងផ្ទាល់ខ្លួនជាមួយអ្នកដទៃនោះ ឥឡូវនេះកំពុងតែបានប្រែក្លាយទៅជាឧបករណ៍ដ៏មានសក្តានុពលនៅក្នុងការធ្វើទីផ្សារនាពេលបច្ចុប្បន្ន។ នៅក្នុងបរិបទដែលពោរពេញទៅដោយការប្រកួតប្រជែងដ៏ស្វិតស្វាញមួយនេះប្រសិនបើអ្នកមិនព្រមទទួលយកនូវការផ្លាស់ប្តូរឬមិនព្រមបត់បែនឲ្យស្រមទៅតាមទំនោររបស់អតិថិជនទេនោះអាជីវកម្មរបស់អ្នកអាចនឹងត្រូវបានមើលរំលងដែលជាហានិភ័យមួយសម្រាប់អាជីវកម្ម។ អាស្រ័យហេតុនេះហើយការធ្វើទីផ្សារតាមបណ្តាញសង្គមគឺជាកត្តាដែលសំខាន់ខ្លាំងណាស់អាជីវកម្ម។
តើមានយុទ្ធសាស្ត្រទីផ្សារណាខ្លះដែលអ្នកគួរតែអនុវត្តន៍នៅលើបណ្តាញសង្គម Facebook?
១. រៀបចំគេហទំព័រអាជីវកម្ម( Facebook Business Page) របស់អ្នកឲ្យមានលក្ខណៈស្តង់ដាត្រឹមត្រូវ
គេហទំព័រអាជីវកម្មដែលអ្នកបានបង្កើតនោះគឺតំណាងឲ្យអាជីវកម្មរបស់អ្នកដែលចង់បង្ហាញទៅកាន់អតិថិជននៅតាមបណ្តាញសង្គម ។ ការរៀបចំគេហទំព័រអាជីវកម្មរបស់អ្នករៀបចំឲ្យមានមានរបៀបរៀបរយត្រឹមត្រូវនិងគួរឲ្យទាក់ទាញគឺជាផ្នែកមួយនៃការបង្កើននូវទំនុកចិត្តពីអតិថិជនក៏ដូចជាកសាងនូវកេរ្តិ៍ឈ្មោះនៃអាជីវកម្មរបស់អ្នកផងដែរ។ ម្យ៉ាងវិញទៀតនៅពេលដែលអតិថិជនចង់ដឹងបន្ថែមអំពីអ្នកពួកគេគ្រាន់តែចូលទៅកាន់គេហទំព័រអាជីវកម្មរបស់អ្នកនោះពួកគេនឹងរកឃើញព័ត៌មានផ្សេងៗដែលទាក់ទងនឹងអ្នកបានយ៉ាងងាយស្រួល។ យ៉ាងណាមិញអ្នកគួរតែបំពេញនូវព័ត៌មានសំខាន់ៗដូចជា
- ផ្លាស់ប្តូរនូវ Profile Picture ដោយដាក់នូវ Logo របស់អ្នក និង Cover Photo...
តើអ្វីទៅជា Influencer Marketing?
Influencer Marketing គឺជាយុទ្ធសាស្ត្រទីផ្សារមួយដែលផ្តោតទៅលើការសហការជាមួយនឹងបុគ្គលដែលមានប្រជាប្រិយភាព( Influencers)ដើម្បីឲ្យពួកគេធ្វើការផ្សព្វផ្សាយអំពីអាជីវកម្មរបស់អ្នក។ ជាទូទៅបុគ្គលដែលមានប្រជាប្រិយភាព(Influencers)តែងតែទទួលបាននូវ ការស្រលាញ់និងចូលចិត្តពីអ្នកគាំទ្រជាច្រើននៅតាមបណ្តាញសង្គមដូចជា Facebook Instagram និង YouTube ដែលសុទ្ធសឹងតែជាច្រកផ្សព្វផ្សាយដ៏មានឥទ្ធិពលសម្រាប់អាជីវកម្ម។ កត្តាចិត្តសាស្ត្រមួយដែលធ្វើឲ្យយុទ្ធសាស្ត្រទីផ្សារមួយនេះទទួលបាននូវលទ្ធផលខ្ពស់នោះគឺអតិថិជនភាគច្រើននឹងទិញឬប្រើប្រាស់នូវផលិតផលក៏ដូចជាសេវាកម្មណាដែលពួកគេស្គាល់តាមរយៈការណែនាំពីមិត្តភក្តិ មនុស្សជុំវិញខ្លួននិងបុគ្គលដែលពួកគេគាំទ្រជាជាងការស្គាល់តាមរយៈផ្សព្វផ្សាយរបស់ក្រុមហ៊ុន។ យ៉ាងណាមិញ Influencers គឺត្រូវបានបែងចែកជា ៥ ប្រភេទ ដូចជា
១. Micro-influencer
Micro-influencerគឺសំដៅទៅលើបុគ្គលដែលមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនិងអ្នកគាំទ្រដែលមានចំនួនរាប់ពាន់ទៅរាប់ម៉ឺននាក់។ ពួកគេគឺជាក្រុមមនុស្សដែលមានទំនោរនិងចំណង់ចំណូលចិត្តដូចគ្នាឬស្រដៀងគ្នាទៅលើរឿងអ្វីមួយ ។ ម្យ៉ាងវិញទៀតពួកគេបានបង្កើតនូវទំនាក់ទំនងនិងសម្ព័ន្ធភាពដ៏ល្អជាមួយនឹងអ្នកគាំទ្ររបស់ពួកគេតាមរយៈការបង្កើតនូវមាតិកាថ្មីៗដូចជារូបភាពនិងវីដេអូដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនដែលជាចំណង់ចំណូលចិត្តរបស់ពួកគេ ។...
ច្បាប់ទាំង៣ដែលអាចទាក់ទាញអតិថិជនថ្មីៗបាន
នៅក្នុងមុខជំនួញ ក្រុមហ៊ុននីមួយៗតែងតែមានយុទ្ធសាស្រ្ត យុទ្ធវិធីផ្សេងៗគ្នាក្នុងការទាក់ទាញអតិថិជនថ្មីឲ្យបានច្រើនដើម្បីបង្កើននូវប្រាក់ចំណូលនៅក្នុងការធ្វើអាជីវកម្ម។មានច្បាប់ជាច្រើនដែលអាចឆក់យកដួងចិត្តរបស់អតិថិជនថ្មីៗបានយ៉ាងច្រើន ប៉ុន្តែថ្ងៃនេះយើងនឹងលើច្បាប់តែ៣ប៉ុណ្ណោះមកធ្វើការបកស្រាយ ហើយច្បាប់ទាំង៣នេះដែរពិតជាមានប្រសិទ្ទខ្ពស់ក្នុងការទាក់ទាញអតិថិជនឲ្យបានកាន់តែច្រើន។
១. បង្ហាញនូវមាតិកាដែលពួកគេអាចនឹងមានចំណាប់អារម្មណ៍
តើគួរបង្ហាញមាតិកាយ៉ាងណាដើម្បីទាក់ចិត្តអតិថិជនបានច្រើនទៅ?
តើគួរធ្វើយ៉ាងណាដើម្បីឲ្យអតិថិនចងចាំនូវផលិតផលរបស់យើង?
កត្តាដែលសំខាន់បំផុតក្នុងការទាក់ទាញអតិថិជនថ្មីៗបានកាន់តែច្រើននោះគឺផ្តោតសំខាន់ទៅលើការធ្វើមាតិការទីផ្សារ (Content Marketing)។ ប៉ុន្តែអ្វីទៅជាមាតិការទីផ្សារ? មាតិការទីផ្សារ គឺជាផ្នែកមួយនៃការធ្វើទីផ្សារ ដែលវាផ្តោតទៅលើការបង្កើត ផ្សាយនិងចែកចាយនូវព័ត៌មានដែលមានដូចជារូបភាព អត្ថបទខ្លីឬវែង វីដេអូ រូបភាព សម្លេង ។ល។ ទៅកាន់អតិថិជននៅលើបណ្តាញសង្គម( Facebook, YouTube, Instagram ។ល។)...