Home Tags រ៉ិចទ័រ

Tag: រ៉ិចទ័រ

វិធីសាស្ត្រ​ក្នុង​ការ​វាស់​ទំហំ​រញ្ជួយ​ដី

គ្រោះរញ្ជួយដីអាចកើតមានឡើងដោយស្ទើរតែមិនអាចដឹងទុកមុនបាន ហើយវាបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរួមទាំងអាយុជីវិតមនុស្សជាច្រើនរួចមកហើយក្នុងប្រវត្តិសាស្ត្រ។ ការខូចខាតអាចមានច្រើនឬមានតិចទៅតាមទំហំនៃការរញ្ជួយ។ តើគេវាស់ទំហំឬអានុភាព (magnitude) របស់វាតាមវិធីសាស្ត្រយ៉ាងដូចម្ដេចទៅ? មានវិធីវាស់ជាច្រើនត្រូវបានបង្កើតឡើង ដោយបូករួមទាំងវិធីបុរាណនិងសម័យថ្មី។ ប៉ុន្តែនៅក្នុងនោះ មានវិធីពីរបែបដែលគេប្រើច្រើនគឺ កម្រិតអានុភាពរ៉ិចទ័រ (Richter Magnitude Scale) និង កម្រិតអានុភាពម៉ូមិន (Moment Magnitude Scale)។ កម្រិតអានុភាពរ៉ិចទ័រ មាត្រដ្ឋានវាស់ឬវិធីនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៣៤ ដោយអ្នកជំនាញគ្រោះរញ្ជួយដី (seismologist) លោក ឆាល ហ្វ្រេនស៊ីស រ៉ិចទ័រ...