Home Tags វិធី

Tag: វិធី

វិធីដើម្បីចាប់យកនូវកត់ត្រាសំខាន់ៗនិងមានតម្លៃនៅពេលប្រជុំ

ការប្រជុំគឺពេលមួយដែលប្រធានក្រុមនិងសមាជិកទាំងអស់ពិភាក្សាគ្នាអំពីគម្រោងផែនការអាជីវកម្ម លើកឡើងនូវបញ្ហារាំងស្ទះ ស្វែងរកដំណោះស្រាយនិងជាពេលដែលត្រូវបញ្ចេញគំនិតថ្មីៗនៅក្នុងការប្រជុំ។ ចំពោះសមាជិកក្រុមខ្លះគាត់មិនដឹងថាត្រូវកត់ត្រាពីអ្វី អ្នកខ្លះក៏មិនបានកត់ត្រា មិនយកចិត្តទុកដាក់ស្ដាប់ និងមិនយល់ពីគោលការណ៍ដែលជាហេតុធ្វើឲ្យគាត់មិនសូវដឹងព័ត៌មានបានច្បាស់។ខាងក្រោមនេះជាគំនិតមួយដែលអាចជួយឲ្យអ្នកចាប់បាននូវចំណុចសំខាន់ៗទាំងឡាយដែលមាននៅក្នុងអង្គប្រជុំ៖ ១ ចាត់ឲ្យនរណាម្នាក់សរសេរនូវកំណត់ត្រារៀងរាល់ការប្រជុំ ការដែលអ្នកចេះកត់ត្រានូវចំណុចសំខាន់ៗនៅលើក្រដាសពេលមានការប្រជុំ ឬពេលដែលគ្រូពន្យល់ គឺពិតជាប្រសើរ ហើយជាធម្មតាសិស្សនិស្សិតតែងតែធ្វើបែបនេះជារឿយៗ។តាមការស្រាវជ្រាវបានបង្ហាញថាការសរសេរចំណាំទុកនៅលើក្រដាស ជួយឲ្យមនុស្សចងចាំនូវប្រធានបទដែលស្មុគស្មាញបានល្អប្រសើរ ប៉ុន្តែវាមិនបានធ្វើឲ្យក្រុមទាំងមូលចងចាំនូវអ្វីទាំងអស់។ពេលដែលអ្នកចាត់តាំងនរណាម្នាក់ឲ្យកត់ត្រានូវអ្វីមួយ ពួកគេនឹងដើរតួជាអ្នកតំណាងនៅក្នុងក្រុមទាំងមូល។ក្រោយពីការប្រជុំចប់អ្នកតំណាងនឹងត្រូវបង្ហាញរាល់ទិន្នន័យដែលបានកត់ត្រាឲ្យសមាជិកទាំងអស់គ្នា ដើម្បីឲ្យដឹងថាការកត់ត្រានោះពិតជាទាក់ទងទៅនឹងការពិភាក្សានោះមែន ព្រមទាំងដើម្បីរំឮកនូវចំណុចសំខាន់ៗនៅក្នុងប្រធានបទនោះផងដែរ។ ២ ចាប់យកតែចំណុចលម្អិតសំខាន់ៗ ចំណុចដែលអ្នកគួរតែចាប់យកគឺទាក់ទងជាមួយនឹង កាលបរិច្ឆេទនូវព្រឹត្តិការអ្វីមួយ ឈ្មោះសមាជិកក្រុមថ្មី បញ្ហាថ្មីដែលកំពុងតែមានការព្រួយបារម្ភ គំនិតថ្មីៗ និងសមិទ្ធិផលថ្មីៗដែលទើបនឹងទទួលបាន និងអ្វីផ្សេងទៀតដែលជួយអ្នកនិងក្រុមហ៊ុនអ្នកទទួលបាននូវភាពជោគជ័យ ភាពរុងរឿង​ចំរុងចម្រើន។ល។ ៣...